មិនថាអ្នកប្រើថ្នាំក្រចកប្រភេទណានោះទេ ការរក្សាការតុបតែងទុកបានយូរគឺជាចំណុចសំខាន់។ ខាងក្រោមនេះគឺជាការណែនាំរបស់អ្នកជំនាញ សម្រាប់អ្នកចង់បានការតុបតែងក្រចកដ៏ត្រឹមត្រូវ។
១. ក្រោយពេលផ្តល់ជាតិសំណើមដល់ដៃរបស់អ្នក និងមុនពេលលាបថ្នាំក្រចក អ្នកត្រូវប្រាកដថា មិនមានជាតិប្រេងសល់នៅលើក្រចកនោះទេ។ ប្រសិនបើអ្នកមិនប្រាកដថាគ្មានជាតិប្រេងនោះ អ្នកអាចយកទឹកលាងថ្នាំក្រចកមកជូតក្រចកមុននឹងលាបថ្នាំ។
២. ត្រូវប្រើថ្នាំលាបទ្រាប់គ្រប់ពេល។ មនុស្សភាគច្រើនច្រើនតែរំលងការប្រើថ្នាំលាបទ្រាប់ ហើយរើសយកការប្រើថ្នាំរលោងលាបគ្របពីលើវិញដែលនេះគឺជាកំហុសឆ្គង។ ថ្នាំលាបទ្រាប់ជួយឱ្យពណ៌របស់វាជាប់បានយូរនិងការពារស្នាមប្រឡាក់។
៣. ត្រូវលាបថ្នាំរលោងថែមពីលើរៀងរាល់ ៣ថ្ងៃម្តង ក្រោយពេលលាបថ្នាំក្រចក។ វាជួយរក្សាថ្នាំក្រចកឱ្យមានភាពភ្លឺរលោង ហើយពណ៌នឹងមិនងាយបែក។
៤. ផ្តល់ជាតិសំណើមដល់ស្បែកគល់ក្រចកនិងដៃរបស់អ្នកជាងរៀងរាល់ថ្ងៃ ដើម្បីថែរក្សាភាពភ្លឺរលោង។
៥. ជ្រើសរើសពណ៌ធម្មជាតិជំនួសនឹងពណ៌ស្រស់ ប្រសិនបើអ្នកបារម្ភអំពីស្នាមបែកថ្នាំក្រចក។ ការប្រើថ្នាំក្រចកពណ៌ធម្មជាតិ នឹងមិនសូវបង្ហាញឃើញស្នាមប្រេះទេ។