តើអ្នកជាជនរងគ្រោះដោយសារសក់ខូចឬ? យើងនឹងណែនាំពីការព្យាបាលនៅផ្ទះដោយខ្លួនឯងសម្រាប់ជួយអ្នកក្នុងការដោះស្រាយពីបញ្ហានេះ។
ប៉ុន្តែដំបូងអ្នកត្រូវចាប់ផ្តើមដោយការព្យាយាមថែរក្សាសក់របស់អ្នកឱ្យមានសុខភាពល្អ។ អ្នកត្រូវឧស្សាហ៍តម្រឹមចុងសក់ និងរក្សាភាពស្អាត និងមិនត្រូវមិនយកចិត្តទុកដាក់លើវាក្នុងរយៈពេលយូរនោះទេ។ អ្នកត្រូវសិតសក់មុននឹងមុជទឹកនិងក្រោយពេលមុជទឹក ដោយប្រើក្រាស់។ អ្នកក៏គួរជៀសវាងការត្រូវនឹងកម្តៅថ្ងៃ ម៉ាស៊ីនផ្លុំសក់ ម៉ាស៊ីនគៀបត្រង់ និងម៉ាស៊ីនមូររួញផងដែរ។
អ្នកក៏អាចសាកល្បងប្រើវីតាមីនបន្ថែម ដូចជាវីតាមីន B, C, និង E។
ខាងក្រោមនេះគឺជាការព្យាបាលសក់ដោយប្រើផ្លែប៊័រនិងម៉ាយូណែសធ្វើជាសារធាតុសម្រាប់អប់សក់៖
ផ្លែប៊័រ
១. អ្នកត្រូវការម៉ាយូណែសមួយក្រឡតូចនិងផ្លែប៊័រមួយចំហៀង
២. ចិតសម្បកនិងបណ្តូលរបស់វាចេញឱ្យស្អាត
៣. លាយម៉ាយូណែសនិងផ្លែប៊័រចូលគ្នាឱ្យសព្វរហូតអ្នកបានល្បាយពណ៌បៃតង
៤. យកវាមកលាបលើសក់របស់អ្នកឱ្យសព្វ បន្ទាប់មកយកមួកឬថង់ប្លាស្ទិកមកគ្រប
៥. ទុកវារយៈពេល ២០នាទី បន្ទាប់មកលាងវានឹងសាប៊ូឱ្យស្អាត។
ម៉ាយូណែស
១. យកម៉ាយូណែសលាបលើសក់របស់អ្នកដែលស្ងួត
២. ត្រដុសវាឱ្យចូលសព្វក្នុងសក់របស់អ្នក
៣. យកថង់ប្លាស្ទិកមកគ្រប
៤. ទុកវារយៈពេល ១៥នាទី បន្ទាប់មកលាងវានឹងសាប៊ូ។