មានស្ត្រីជិត ៩០ភាគរយ កំពុងព្យាយាមនឹង កម្មវិធីសម្រកទម្ងន់របស់ពួកគេ ហើយតែងសួរនូវសំណួរ នេះ តែចម្លើយដ៏សាមញ្ញនោះគឺថា ប្រាកដណាស់។ ទឹក គឺពិតជាជួយអ្នក ក្នុងការសម្រកទម្ងន់មែន។ នោះ អ្នកនឹងសួរទៀតថា តើវាអាចធ្វើបានយ៉ាងដូចម្តេចទៅ ? ចម្លើយគឺមានដូចនៅខាងក្រោមនេះ ៖
ទឹក គឺជាឱសថទឹកវេទមន្តម្យ៉ាង ដែលវាជាតម្រូវការ សម្រាប់មនុស្សរាល់រូប ដើម្បីអាចរស់នៅបាន។ វាមានដំណើរការ បានយ៉ាងច្រើនយ៉ាង ក្នុងការជួយអ្នក សម្រកនូវសាច់យារស្តាកទាំងនោះ ។ ជាដំបូង នោះគឺថា ទឹកមានទំនាក់ទំនងដោយផ្ទាល់ ជាមួយនឹងកម្រិតនៃការរំលាយអាហារ។ ដូច្នេះ នៅពេល ដែលអ្នកបានផឹកវាបានគ្រប់គ្រាន់ គឺអ្នកកំពុងជួយរាងកាយអ្នក ដើម្បីធ្វើអោយដំណើរការ នៃការរំលាយ អាហារកាន់តែប្រសើរជាងមុនបាន។ វាមានន័យថា រាងកាយអ្នកនឹងមានស្ថានភាព ល្អប្រសើរក្នុងការ រំលាយអាហារ ដែលអ្នកបានទទួលទាន និង បម្លែងវាទៅជាថាមពល។ វាត្រូវបានគេហៅថា ការរំលាយ សារជាតិខ្លាញ់។ ដូច្នេះ ប្រសិនបើបញ្ហារបស់អ្នក គឺជាខ្លាញ់ដែលលើសនោះ ទឹកគឺជាវិធីដ៏សាមញ្ញមួយ ក្នុងការដោះស្រាយនូវបញ្ហានេះបាន។
ទីពីរ ទឹកជួយក្នុងការបំផ្លាញនូវ សារជាតិពុល និង ផលិតផលនៃកាកសំណល់ ដែលបណ្តាលអោយ មានផលប៉ះពាល់ដល់រាងកាយ។ ក្នុងន័យម្យ៉ាងទៀត គឺថាទឹកជួយបន្សាបជាតិពុល និង សម្អាតប្រព័ន្ធ រាងកាយរបស់អ្នក។ វាក៏ជួយផងដែរ ក្នុងការយកចេញនូវ ខ្លាញ់ដែលមិនមានផលល្អចំពោះសុខភាព ដែលប្រមូលផ្តុំនៅត្រង់ កំភ្លៅ, ពោះ,ត្រគាក និង កជើង។ ទឹកជួយ ធ្វើអោយភាពបត់បែនរបស់អ្នកកាន់តែ ប្រសើរឡើងដោយ ការផ្តល់ជាតិរំអិលដល់សាច់ដុំ ។ជាលទ្ធផលនោះ អ្នកនឹងឃើញថា វាមានភាពងាយ ស្រួលសម្រាប់អ្នក ក្នុងការធ្វើសកម្មភាពរាងកាយ និង លំហាត់ប្រាណផ្សេងៗ ដែលមានបញ្ចូលនៅ ក្នុង កម្មវិធី សម្រកទម្ងន់របស់អ្នក ។
ផ្នែកដ៏ល្អបំផុតអំពី ទំនាក់ទំនង ដែលទឹកអាចធ្វើអោយអ្នកសម្រកទម្ងន់បាន នោះគឺ វអាចមានឥទ្ធិពលដ៏ អស្ចារ្យ សម្រាប់អ្នកទាំងឡាយណា ដែលមិនអាចធ្វើការគ្រប់គ្រងនូវ ចំណង់នៃការឃ្លានអាហារបាន។ ការសិក្សាស្រាវជ្រាវ បានបង្ហាញថា នៅពេលដែលអ្នកមិនសូវផឹកទឹក នោះអ្នកហាក់នឹង ច្រលំបញ្ហានៃ ការស្រេកទឹក ជាមួយនឹង ចំណង់នៃការឃ្លានអាហារ ដែលវានឹងនាំអោយអ្នក បរិភោគអាហារច្រើនជាង ពេលធម្មតា។ វិធីដ៏ល្អ ក្នុងការបំបាត់នូវបញ្ហានេះ នោះគឺថា អ្នកត្រូវផឹកទឹកអោយបានច្រើន និង រក្សាអោយរាងកាយអ្នក មានជាតិទឹកគ្រប់គ្រាន់។ ហើយវិធីនេះ ក៏អាចជួយកាត់បន្ថយ នូវអារម្មណ៍នៃ ចំណង់ឃ្លានអាហារ ដែលមិនចាំបាច់ផងដែរ។ លើសពីនេះទៅទៀត នៅពេលដែលផឹកទឹកច្រើនជាងមុន អ្នកនឹងមានអារម្មណ៍ថា មិនសូវឃ្លាន នឹងចង់បរិភោគច្រើននៅពេលដែលអ្នក ត្រូវទទួលអាហារជាធម្មតា របស់អ្នកនោះ។ ការទទួលយកនូវអាហារ ក្នុងបរិមាណទាប គឺបានន័យថា អ្នកនឹងមានការប្រមូលផ្តុំខ្លាញ់ តិច ហើយវាក៏មានន័យទៀតផងដែរថា អ្នកនឹងមិនសូវមានកើនទម្ងន់ទេ។ តើវាពិតជាសាមញ្ញណាស់មែនទេ ?
បន្ទាប់មកនេះ អ្នកនឹងសួរថា តើខ្ញុំគួរផឹកទឹកអោយបានមួយថ្ងៃ ប៉ុន្មានកែវ? គឺថា វាអាស្រ័យទៅតាម បុគ្គលម្នាក់ៗ ហើយដូច្នេះ អ្នកត្រូវស្វែងរកដំបូន្មានផ្នែកវេជ្ជសាស្ត្រ។ ប្រសិនបើអ្នកមិនចង់ធ្វើដូចនេះ នោះទេ អ្នកអាចចូលទៅកាន់ ប្រព័ន្ធអ៊ីនធឺណេត និង ធ្វើតេស្តសាកល្បង គណនាពីសន្ទស្សន៍នៃទម្ងន់ រាងកាយអ្នក និង ប្រាប់បានថាតើរាងកាយអ្នក ត្រូវការកម្រិតជាតិទឹកប៉ុន្មាន? មិនថាស្ថិតក្នុងករណីណា ក៏ដោយ អ្នកត្រូវប្រាកថា អ្នកត្រូវផឹកទឹកអោយបានយ៉ាងហោចណា ៨ ទៅ ១០កែវ អោយបានជារៀង រាល់ថ្ងៃ ។
អ្នកត្រូវផឹកទឹក យ៉ាងហោចណាស់ អោយបាន២កែវ ៣០នាទីមុនពេល អ្នកទទួលទាន អាហារ ដូច្នេះជាតិទឹកនឹងអាចចំអែតចំណង់នៃការឃ្លានរបស់អ្នក បាន ២០ភាគរយ ហើយ ៨០ភាគរយ ទៀត នឹងត្រូវចំអែតដោយ អាហារដែលមានសារជាតិបំប៉ន ដែលអ្នកបានទទួលទាននេះ ៕