បង្កើតម៉ាសធម្មជាតិសម្រាប់បិតមុខ បន្ទាប់ពីក្រោកពីដំណេក
ធ្វើម៉ាសស្អិតបិតមុខដោយលាយទឹកឃ្មុំ និង ខ្ញី រួចលាបវាពីលើមុខរបស់អ្នក ជារៀងរាល់ព្រឹក មុនពេលអ្នកដុស ធ្មេញ។ វិធីនេះ អាចជួយការពារ ស្បែកអ្នកពីភាពជ្រីវជ្រួញ និង ធ្វើអោយវាតឹងណែន ។
ប្រេងអូលីវ
ការម៉ាស្សាស្បែកមុខ គឺពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ តាមដែលវាអាចជួយសម្រួល ដល់ដំណើរឈាម រត់ និង ធ្វើអោយស្បែកមានភាពតឹងណែនល្អ។ ប្រើប្រេងអូលីវ ម៉ាស្សាស្បែកមុខរបស់អ្នក អោយបានជារៀងរាល់ ថ្ងៃ។ ចូរចងចាំថា អ្នកត្រូវម៉ាស្សាវា អោយផ្ទុយពីទ្រនិចនាឡិកាវិល។
ផ្លែប៉ម
ចិតផ្លែប៉មជាចំណិតស្តើងៗ និង ជូតវានៅលើតំបន់ដែលមានផលរំខាន រួចលាងវាជាមួយនឹង ទឹកក្តៅឧណ្ឌៗ បន្ទាប់ពីបានទុកវាក្នុងរយៈពេល ១០នាទី។ វាជួយទប់ស្កាត់ ការមើលទៅឃើញមានខ្លាញ់នៅលើ ផ្ទៃមុខ។
រមៀត
ធ្វើម៉ាសស្អិត ដោយប្រើរមៀត ជាមួយនឹង ទឹកដោះគោឆៅ និង ទឹកក្រូចឆ្មារ។ រួចលាបវា ពីលើស្បែករបស់ អ្នក វានឹងជួយបំបាត់ស្នាមជាំខ្មៅ ។
ទឹកឃ្មុំ
លាយទឹកឃ្មុំ,ទឹកក្រូចឆ្មារ និង ប្រេងនៃបន្លែអោយសព្វចូលគ្នា។ ហើយលាបវា នៅលើស្បែកស្ងួត និង ធ្វើការ លាងវាចេញ អោយបានស្អាត បន្ទាប់ពីទុកវាបានពី ១០ ទៅ ១៥នាទី។ ល្បាយនេះ គឺជាគ្រឿងផ្តល់សំណើមដ៏ល្អ សម្រាប់ស្បែកស្ងួត។
ទទួលទានផ្លែឈើ
ចូលធ្វើវាអោយទៅជាទំលាប់ ក្នុងការបន្ថែមផ្លែឈើទៅក្នុងចំណែកមួយ របស់អាហារអ្នក។ ធ្វើការទទួលទាន ពួកវាដោយមិនត្រូវ បន្ថែមនូវជាតិអំបិល ឬ ស្ករនោះទេ។គួរញុំាបន្លែ និង ផ្លែឈើអោយបានច្រើនប្រភេទផ្សេងៗគ្នា ដូចជា បន្លែដែលមានស្លឹកពណ៌បៃតងចាស់ នោះអ្នក នឹងមានអារម្មណ៍ដឹងពីភាពខុសប្លែក ដែលកើតមាន ចំពោះស្បែក របស់អ្នក។
ផឹកទឹកអោយបានច្រើន
បង្កើតទំលាប់ជាមួយ នឹងការផឹកទឹកអោយបានពីរកែវ បន្ទាប់ពីក្រោកពីដំណេក។ ការផឹកទឹកអោយបាន ឆាប់ នៅក្នុងពេលព្រឹក នឹងធ្វើអោយស្បែកអ្នក មានមានភាពភ្លឺថ្លា និង មានសុខភាពល្អ ។
ប្រើបឺរ
បឺរ ឬ ខ្លាញ់ទឹកដោះគោ គឺជាគ្រឿងផ្សំមួយផ្សេងទៀត សម្រាប់បំបាត់ស្នាមខ្មៅដោយសារពន្លឺព្រះអាទិត្យ។ លាងសំអាតមុខរបស់អ្នក ជាមួយនឹងបឺរជាតិទឹកដោះគោ អោយបានទៀងទាត់ ក្នុងរយៈពេលពីរបីថ្ងៃ ហើយអ្នក នឹងសំគាល់ឃើញ ភាពខុសប្លែកដែលនឹងកើតមាន។ វិធីទប់ស្កាត់បែបធម្មជាតិទាំងនេះ នឹងជួយរក្សាសម្រស់ស្បែក អ្នក ហើយវា ពិតជាល្អសម្រាប់ស្បែកដែលមានជាតិខ្លាញ់ និង ស្បែកធម្មតា។
បន្ថែមថាមពលនៅក្នុងអាហារពេលព្រឹករបស់អ្នក
ព្យាយាមទទួលទានអាហារ ដែលមានផ្ទុកជាតិកាឡូរីច្រើន នៅក្នុងពេលព្រឹក និង ពេលថ្ងៃត្រង់។ វិធីនេះអាច ជួយអោយអ្នក ទទួលទានបានតិច នៅក្នុងពេលល្ងាច។ វានឹងផ្តល់ពេលវេលា និង ឱកាសជាច្រើនដល់អ្នក ក្នុងការ ដុតបំផ្លាញកាឡូរី ក្នុងអំឡុងពេលថ្ងៃ និង ពេលរសៀល។
ធ្វើអោយស្បែកមានសំណើម
ការលាបក្រែមផ្តល់សំណើម បន្ទាប់ពី ការលាងមុខ ឬការងូតទឹកផ្កាឈូកក្តៅឧណ្ណៗ គឺជាវិធីព្យាបាលស្បែក ដ៏ល្អបំផុត។ វិធីផ្តល់សំណើមដល់ស្បែកនេះ គឺអាចធ្វើអោយជាតិប្រេង ដែលមាននៅលើស្បែកមានឡើងវិញ និង ជួយរក្សា វាអោយ មានសំណើម។
ផ្លែទំពាំងបាយជូរ
ធ្វើការលាយស្រូវសាឡី ៣ ទៅ ៤ ស្លាបព្រា ទៅក្នុង ទឹកទំពាំងបាយជូរ។ លាយវាអោយឡើងខាប់ៗ។ លាបវា ពេញពីលើផ្ទៃមុខ រួចទុកចោលរយៈពេល ១៥នាទី ។លាងសំអាតវា អោយបានស្អាតល្អជាមួយ នឹងទឹកក្តៅឧណ្ឌៗ ។នោះអ្នក នឹងបានទទួលនូវស្បែកដែលមាន សុខភាពល្អ និង ទន់រលោងក្នុងពេលឆាប់ៗនោះ ៕