ក្រចកត្រូវបានបង្កើតឡើងដោយសារធាតុ Keratin ដែលមានសភាពដូចជាប្រូតេអ៊ីនម្យ៉ាងដូចក្នុងសក់ដែរ។ នៅក្នុងសារធាតុ Keratin នេះមានជាតិខ្លាញ់ និងទឹកនៅចន្លោះវា សម្រាប់ជួយថែរក្សាក្រចកអោយមានសុខភាពល្អ និងអាចបត់បែនបាន។
ក្រចកគឺជាសារីរាង្គសម្រាប់ប៉ាន់ប្រមាណសុខភាពដ៏អស្ចារ្យមួយ។ ឧទាហរណ៍ ប្រសិនបើអ្នកស្ត្រេស ឬញ៉ាំអាហារមិនបានគ្រប់គ្រាន់ ពេលនោះអាស៊ីតក្រពះច្រើនតែថយចុះ ដែលវាជាហេតុផលមួយនាំអោយមានស្នាមឆ្នូតៗតាមបណ្តោយក្រចក។ ស្នាំឆ្នូតៗនៅលើក្រចកដូច្នេះ អាចបញ្ជាក់អំពីការកង្វះជាតិកាល់ស្យូម, ម៉ាញ៉េស្យូម និងស្ត្រេស។
ស្នាមអុចសៗអាចបញ្ជាក់អោយដឹងថា អ្នកកំពុងតែញ៉ាំអាហារមានជាតិស្ករ, ស្រា និងអាហារមិនល្អចំពោះសុខភាពច្រើន ឬកង្វះជាតិស័ង្កសីក្នុងរាងកាយ។
ក្រចកងាយពុកផុយ និងត្រប៉ែតដែលគែមរបស់វារបើកឡើងសុទ្ធតែជាបញ្ហាកើតមានជាញឹកញាប់ដែលជាប់ទាក់ទងនឹងកង្វះសារជាតិដែក។ ទោះបីជាយ៉ាងណាក៏ដោយ ការកើនឡើងជាតិដែកច្រើនពេកក្រោយពីអាយុ ៥០ឆ្នាំ ក៏ទំនងជាអាចទៅជាកង្វះវាបានដែរ។ ក្រចកដែលកោងខ្លាំងដូចស្លាបព្រាអាចជាសញ្ញាបញ្ជាក់ថាមានបញ្ហាកង្វះជាតិប៉ូតាស្យូម។
ចំពោះអ្នកដែលដាក់ម្រាមដៃត្រាំក្នុងទឹករយៈពេលយូរច្រើនតែបណ្តាលអោយក្រចកទន់បាន។ ការបង្ករោគផ្សិតធ្វើអោយក្រចកប្រែពណ៌ទៅជាស ឬយ៉ាងហោចណាស់ក៏ធ្វើអោយប្រែពណ៌ ឬខូចទ្រង់ទ្រាយ។ ក្រចកអាចទៅជាក្រាសបានប្រសិនបើអ្នកញ៉ាំអាហារសម្បូរជាតិប្រូតេអ៊ីន ឬនៅពេលប្រពន្ធភាពស៊ាំចុះខ្សោយបន្តិចម្តងៗ។ បើសិនជាគល់ក្រចកទៅជាក្រហម មានន័យថាថ្លើមរបស់អ្នកប្រហែលជាស្ទះជាតិខ្លាញ់ ឬស្រាច្រើនពេកហើយ ដូច្នេះអ្នកគួរតែពិនិត្យមើលកម្រិតជាតិកូឡេស្ទើរ៉ុលក្នុងឈាមម្តងទៅ។
អាហារគួរចៀសវាង
•ជៀសវាងអាហារមិនល្អចំពោះសុខភាព, ភេសជ្ជៈមានជាតិហ្គាស, នំបុ័ងពណ៌ស, នំបីស្គុត ព្រោះអាហារទាំងនេះទៅបន្ថយជីវជាតិដែលរាងកាយត្រូវការជាពិសេសវីតាមីន B។
•ចូរកាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន និងស្រា។
•ចូរញ៉ាំជាតិស្ករអោយបានតិចបំផុតតាមតែអាចធ្វើទៅបាន។
•ក្រចកដែលក្រាស់ ហើយរឹងខ្លាំងអាចជាសញ្ញាបញ្ជាក់ថា អ្នកកំពុងតែញ៉ាំអាហារមានជាតិខ្លាញ់ និងប្រូតេអ៊ីនច្រើន។ ជៀសសវាងខ្លាញ់ប្រភេទ Hydrogenated ឬ Trans Fats ព្រមទាំងកុំញ៉ាំអាហារមានធ្វើដែលមានជាតិខ្លាញ់ច្រើនពេកដូចជា សាច់សត្វ, ទឹកដោះគោមានជាតិខ្លាញ់សុទ្ធ, ហ្វ្រូម៉ាត, សូកូឡា, និងបង្អែមជាដើម។
អាហារដែលគួរទទួលទានទាន
•ចូរប្រាកដថា អ្នកបានញ៉ាំអាហារមានជាតិប្រូតេអ៊ីនដែលមានគុណភាពល្អយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃដើម្បីជំនួយដល់សុខភាពក្រចក។ ចូរសាកល្បងញ៉ាំសាច់មាន់, ត្រី, តៅហ៊ូឆ្អិន,ឬសាច់ក្រហមបន្តិចបន្តួចបានហើយ។ ទោះបីជាយ៉ាងណាក៏ដោយ មិនត្រូវញ៉ាំជាតិប្រូតេអ៊ីនច្រើនពេកទេ ព្រោះវាអាចបណ្តាលអោយក្រចកក្រាស់ខ្លាំងបាន ប៉ុន្តែចំនួនត្រឹមតែ១៥០ក្រាមជារៀងរាល់ថ្ងៃគឺគ្រប់គ្រាន់ហើយ។
•ស៊ុត, ផ្លែអាលម៉ុង, សាច់ក្រហម និងស្ពៃ Spinach សម្បូរជាតិដែកខ្លាំងណាស់។
•ត្រីសម្បូរខ្លាញ់, គ្រាប់សណ្តែក, គ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ល្ពៅសុទ្ធតែសម្បូរជាតិដែក និងខ្លាញ់សំខាន់ៗ។ ប្រេងរបស់វាពេលយកទៅធ្វើម្ហូមក៏ជួយបំប៉នសុខភាពក្រចកបានដែរ។
•ចូរញ៉ាំទឹក ៦កែវជារៀងរាល់ថ្ងៃ។
•ញ៉ាំផ្លែល្ពៅ, បន្លែពណ៌បៃតង និងដំឡូងផ្អែមអោយបានច្រើន ព្រោះវាសម្បូរវីតាមីន A។
•អង្ករសម្រូត, និងស៊ុតសម្បូរវីតាមីន B ដែលជាសារធាតុដ៏សំខាន់សម្រាប់សុខភាពក្រចក។
•ការញ៉ាំផ្លែល្ហុង និងម្នាស់ក្នុងចំនួនតិចតួចមុន ឬក្រោយពេលបាយជំនួយដល់ការរំលាយអាហារ។
•រញ៉ាំផ្លែបឺរមួយផ្លែក្នុងមួយសប្តាហ៍ដើម្បីទទួលបានវីតាមីន E។
ការព្យាបាលដោយខ្លួនឯងដ៏មានប្រយោជន៍
•ប្រើថ្នាំបំប៉នវីតាមីន និងជាតិរ៉ែចម្រុះដែលមានជាតិខ្លាញ់សំខាន់ៗនៅក្នុងនោះផង។
•ប្រើវីតាមីន Bកំផ្លេច រួមជាមួយ Biotin ២,៥មីលីក្រាម ព្រោះការកង្វះសារធាតុនេះក៏អាចបណ្តាលអោយក្រចកពុកផុយបានដែរ។ អ្នកញ៉ាំអាហាបួស ច្រើនតែកង្វះវីតាមីន B12 ដូច្នេះផលិតផលវីតាមីនចម្រុះដែលមានវីតាមីន B ផងដែរនោះគឺសាកសមសម្រាប់ពួកគេណាស់។
•សារធាតុរ៉ែ ស៊ីលីកាមានសារៈសំខាន់សម្រាប់សុខភាពក្រចក។ ចូរប្រើ ៧៥មីលីក្រាមជារៀងរាល់ថ្ងៃ។
•បើសិនជាអ្នកមានជំងឺផ្សិត ព្រមទាំងកង្វះជាតិស្ករក្នុងចំនីអាហារទៀតនោះ ផលិតផល Pau Dárco (ប្រើ ៥០០មីលីក្រាមពីរដងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ) និង Cat’s Claw ( ៥០០មីលីក្រាមពីរដងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ) អាចបន្ថយចំនួនមេរោគផ្សិតក្នុងរាងកាយ និងក្រចកបាន។
•ផលិតផលិ New Era Tissue Salt Combination K ជួយកាត់បន្ថយការពុកផុយក្រចក ហើយ Combination L ជួយបន្ថយបញ្ហាបង្កឡើងដោយមេរោគផ្សិត។
•ផលិតផល MSM ដែលជាទម្រង់ Sulphur ជួយអោយក្រចកមានភាពរឹងម៉ាំ។ ចូរប្រើ ២០០មីលីក្រាមជារៀងរាល់ថ្ងៃ។
•ដំណកសៗនៅលើក្រចកអាចជាសញ្ញានៃការកង្វះជាតិសេឡេញ៉ូម។ ចូរប្រើ ២០០ម៉ៃក្រូក្រាមជារៀងរាល់ថ្ងៃ។
មតិដ៏មានប្រយោជន៍
•ប្រេងម៉ាស្សា Jojoba, Neem និងផ្លែក្រូចឆ្មាប្រើលើក្រចកអាចជួយការពារកុំអោយក្រចកប្រេះបាន។
•ទឹកលាងក្រចកអោយរលោងដែលមានជាតិ Solvent គឺជាដើមហេតុដែលធ្វើអោយក្រចកស្ងួត និងងាយពុកផុយ។
•ដើម្បីសម្អាតស្នាមពណ៌លឿងៗចេញពីក្រចកបាន ចូរត្រាំក្រចកក្នុងទឹកក្តៅអុនដែលមានទឹកក្រូចឆ្មារយៈពេល ១៥នាទីជារៀងរាល់ថ្ងៃ។
•ចូរម៉ាស្សាក្រចកជាទៀងទាត់ជាមួយប្រេង Jojoba, អូលីវ ឬអាលម៉ុង។
•បើសិនជាអ្នកមានជំងឺរោគផ្សិត ចូរត្រាំក្រចកទឹកខ្មេះពណ៌សរយៈពេលយ៉ាងហោចណាស់ ១០នាទីពីរដងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ។ អ្នកក៏អាចប្រើប្រេងដើមតែ ឬប្រេង Neem លាបលើក្រចកបានដែរ។
•បាក់តេរី, និងវីរ៉ុសអាចបង្កាត់ពូជនៅពីក្រោមក្រចក និងរស់នៅបានយ៉ាងស្រួលលើមនុស្សដែលមានក្រចកគគ្រិច។ ជាមួយគ្នានេះដែរ ប្រសិនបើអ្នកចាប់ដៃនរណាម្នាក់ដែលមានជំងឺផ្តាសាយ វាក៏ងាយនឹងចម្លងជំងឺនោះមកអ្នកបានដែរ ដូច្នេះចូរធ្វើយ៉ាងណារក្សាក្រចកអោយនៅស្អាតល្អជានិច្ច។
•បើសិនជាក្រចកត្រូវដាក់ក្នុងទឹកជាប្រចាំ អ្នកគួរតែប្រើស្រោមដៃការពារ។ ហើយពេលធ្វើការក្នុងសួនច្បាស់គប្បីប្រើពាក់ស្រោមដៃផង។
•គប្បីទៅធ្វើក្រចកនៅហាងណាដែលប្រើសំភារៈដែលសម្លាប់មេរោគបានល្អ ៕