ការលាបម្ស៉ៅបំបាត់ស្លាកស្នាម អោយបានត្រឹមត្រូវ គឺអាចធ្វើអោយសម្រស់របស់អ្នក លេចធ្លោបាន ដ៏អស្ចារ្យ។ មិនត្រឹមតែប៉ុណ្ណោះ វាអាចធ្វើអោយគ្រឿងសម្អាងដែលអ្នកប្រើមានភាពល្អប្រសើរ និង បង្កើននូវប្រសិទ្ធិភាពរបស់ពួកវា ។ ជាមួយនឹងការប្រើនូវ ម្ស៉ៅបិទបាំងស្លាកស្នាម អ្នកអាចនឹងទទួល បាននូវ សម្រស់ដ៏ស្រស់ថ្លា ដោយមិនមានឃើញនូវ ស្នាមជាំខ្មៅ ដែលអាចមើលឃើញ នៅក្រោមភ្នែក។ ដូច្នេះ សូមបន្តអាន និង ស្វែងយល់នូវចំណុច ងាយៗទាំង ៥ ដែលអាចអោយអ្នក ប្រើម្ស៉ៅបំបាត់ស្លាក ស្នាមបានយ៉ាងមានប្រសិទ្ធិភាព និង ត្រឹមត្រូវល្អ ៖
១. ជ្រើសរើសពណ៌អោយបានសាកសមនឹងស្បែក
ការជ្រើសពណ៌អោយបានត្រូវ ទៅនឹងសំបុរស្បែក គឺជាដំណាក់កាលដំបូង និង សំខាន់បំផុត ក្នុងការ លាបនូវម្ស៉ៅបំបាត់ស្លាកស្នាមនេះ ។ ប្រសិនបើអ្នក ជ្រើសរើសយកពណ៌ខុស នោះវានឹងមិនបង្កើតនូវ លទ្ធផលជាទីគាប់ចិត្តនោះទេ។ វាមាននូវប្រភេទម្ស៉ៅបំបាត់ស្លាកស្នាមពីរប្រភេទគឺ ប្រភេទទឹក និង ប្រភេទម្ស៉ៅស្ងួត។ មិនថា ប្រភេទណាមួយ ដែលអ្នកជ្រើសរើស អ្នកត្រូវចងចាំថា វាគួរតែ មានស្រទាប់ ពណ៌ ២ ឬ ៣ ស្រាលជាង ពណ៌ស្បែកពីធម្មជាតិរបស់អ្នក។
២. រៀបចំស្បែករបស់អ្នកអោយបានល្អ
មុនពេលដែលអ្នក ត្រូវលាបនូវគ្រឿងសម្អាងនូវ ក្រោមភ្នែក នោះអ្នកគប្បីត្រូវតែរៀបចំស្បែករបស់អ្នក អោយបានត្រឹមត្រូវល្អ។ ឧទាហរណ៍ អ្នកអាចលាបនូវ ក្រែមផ្តល់សំណើមជាមុនសិន នៅក្រោមភ្នែករបស់ អ្នក។ វានឹងអាចជួយ ធ្វើអោយការលាបម្ស៉ៅបិទបាំងស្លាកស្នាម នេះស្មើរគ្នាល្អ និង ជួយអោយពួកវា ជាប់បានយូរ។ ហើយវាក៏បាន ជួយធ្វើអោយស្បែកនៅក្រោមភ្នែករបស់អ្នក មានសំណើម និង មានសុខភាពល្អបានផងដែរ ។
៣. ត្រូវលាបវា អោយបានត្រឹមត្រូវ
ដើម្បីបិទបាំងនូវ ស្នាមជាំខ្មៅ នៅក្រោមរង្វង់ភ្នែក អ្នកអាចប្រើនូវម្ស៉ៅបិទបាំងស្លាកស្នាម ប្រភេទទឹក។ ច្របាច់វាបន្តិច រួចបន្តក់លាបនូវផ្នែកជ្រុងខាងក្នុងនៃភ្នែក និង ប្រើម្រាមដៃរបស់អ្នក ប៉ាតវាអោយស្មើរល្អ នៅក្រោមភ្នែក ដើម្បីបិទបាំងបានទាំងស្រុងនូវ តំបន់ដែលមានស្នាមខ្មៅជាំនេះ ។ ធ្វើការលាបម្ស៉ៅបិទ បាំងស្លាកស្នាមនេះ មុនពេលដែលអ្នកត្រូវលាបម្ស៉ៅផាត់មុខពីលើ។ អ្នកក៏អាចនឹង ត្រូវលាបវា បានផងដែរ នៅលើត្របកភ្នែកខាងលើរបស់អ្នក។
៤. ដាក់ពណ៌អោយភ្នែករបស់អ្នក
ម្ស៉ៅបិទបាំងស្លាកស្នាមប្រភេទទឹក គួរតែត្រូវបានលាប ដើម្បីធ្វើអោយតំបន់ដែលអ្នកចង់បិទបាំងនោះមានភាពភ្លឺថ្លាចាំង។ អ្នកអាចនឹងលាបវាបាន នៅត្រង់ត្របកភ្នែក ផ្នែកខាងលើ ក្រោមចិញ្ចើម ឬ ខាងក្រោម ភ្នែក ដើម្បីបិទបាំងនូវស្នាមខ្មៅជុំវិញរង្វង់ភ្នែករបស់អ្នក។ វិធីនេះ អាចនឹងធ្វើអោយរង្វង់ភ្នែក របស់អ្នកមានពណ៌ភ្លឺច្បាស់បាន ។
៥. ប្រើពណ៌ផ្សេងៗគ្នាអោយបានច្រើន
ប្រសិនបើអ្នកកំពុងប្រើ នូវក្រែមបំបាត់ស្លាកស្នាម អ្នកអាចនឹងប្រើនូវ ពណ៌ផ្សេងៗគ្នាជាច្រើន ដើម្បី បង្កើតនូវ ប្រសិទ្ធិភាពអោយបានប្រសើរជាងមុន។ អ្នកអាចចាប់ផ្តើមជាមួយនឹង ការប្រើពណ៌ស្រាលៗ នៃម្ស៉ៅបំបាត់ស្លាកស្នាម និង បន្ទាប់មក ធ្វើការបន្ថែមនូវពណ៌រាងឌិតបន្តិច នៅពីលើស្រទាប់ទីមួយ។ អ្នកអាចធ្វើការប្រើនូវ ជក់ ឬ ប៉ុងផាត់ ដើម្បីអោយក្រែមបំបាត់ស្លាកស្នាមនេះ ចូលម៉ត់ល្អទៅក្នុងស្បែក របស់អ្នក ៕