វប្បធម៌នៃការព្យាបាល ដោយវិធីស្ប៉ា គឺត្រូវបានពេញនិយមជាខ្លាំង នាពេលបច្ចុប្បន្ននេះ ។ ការព្យាបាល ដោយវិធីប្រើនូវការសម្រាក នៅកន្លែងស្ប៉ា គឺអាចជួយ ធ្វើអោយរាងកាយយើង មានភាព ក្មេងវ័យជាងមុនបាន។
តើអ្នក មានធ្លាប់លឺនូវ វិធីព្យាបាលស្បែកដងខ្លួន ដោយការប្រើអំបិលខាត់ស្បែក ដែរឬទេ? ផលិតផលនៃអំបិល ដែលប្រើសម្រាប់ខាត់ស្បែកគឺមានដាក់លក់ ជាផលិតផលម៉ាកផ្សេងៗគ្នា ជាច្រើន ដែលមានក្លិនប្លែកៗសម្រាប់ជាជម្រើសនៅ ក្នុងការព្យាបាល។ ផលិតផលទាំងអស់នេះ ត្រូវបាន ប្រើនៅក្នុងទឹកក្តៅសម្រាប់ងូតទឹក ឬ ប្រើជា លក្ខណៈស្ប៉ា ។ តើអ្នកមានដឹងពី គុណសម្បត្តិរបស់ ពួកវាទេ ?
១. ជួយក្នុងការសម្អាតស្បែក
អំបិលធម្មជាតិ ដែលប្រើសម្រាប់ការងូតទឹក គឺមានផ្ទុកនូវ សារជាតិបំប៉នបែបធម្មជាតិ។ នៅពេល ដែលវា ត្រូវបានប្រើ ក្នុងទម្រង់ជាវិធីនៃការព្យាបាល វាអាចជួយសម្អាត និង បន្សាបនូវជាតិពុល ចេញពី ក្នុងស្បែកបាន ដោយធម្មជាតិ។ វាជួយធ្វើអោយស្បែកល្អបរិសុទ្ធ និង កាត់បន្ថយមុន និង បញ្ហានៅលើ ស្បែកដទៃៗទៀត ។ វាក៏ជួយផងដែរ ក្នុងការធ្វើអោយសភាពស្បែករបស់អ្នកកាន់តែភ្លឺម៉ដ្ឋល្អ ។
២. ជួយបំបាត់នូវការឈឺចាប់សាច់ដុំ
ការព្យាបាល ដោយការប្រើអំបិលខាត់ស្បែក ក៏អាចជួយធ្វើអោយចលនា ចរន្តឈាមរត់នៅក្នុង រាងកាយបានល្អផងដែរ។ ជាលទ្ធផលគឺថា វាអាចជួយធ្វើអោយសាច់ដុំ បានសម្រាក និង កាត់បន្ថយនូវការឈឺចាប់បាន។ វាជួយសម្រាលនូវ សភាពតឹងណែនរបស់សាច់ដុំ និង ជួយផងដែរ នៅក្នុងករណី ជាប់ គាំងសាច់ដុំ ។ ការប្រើអំបិលខាត់ស្បែកក្នុងពេលងូតទឹក គឺល្អផងដែរ សម្រាប់អ្នកដែលមាន បញ្ហាជាមួយ នឹង ការរលាកសន្លាក់ ដោយសារតែវានឹង ជួយសម្រាលនូវការឈឺចាប់សន្លាក់បាន ។
៣.ជួយចំពោះស្បែកដែលមានបញ្ហា
ការព្យាបាលដោយប្រើអំបិលខាត់ស្បែកគឺជួយ ក្នុងការបក ចេញនូវកោសិកាស្បែកដែលងាប់។ វា ជួយ ការពារនូវបញ្ហា នៃជំងឺត្រអក និង មុនបាន។ វាក៏ជួយផងដែរ ក្នុងការកាត់បន្ថយនូវ ស្ថានភាពនៃ ស្បែករោលក្រហម នៅលើផ្ទៃមុខ។
៤. ជួយអោយអ្នកមានអារម្មណ៍ធូរស្រាល
ការព្យាបាលដោយប្រើអំបិលខាត់ស្បែកនេះ អាចត្រូវបានប្រើជាទម្រង់ផ្សេងៗជាច្រើន។ ការព្យាបាល ដោយប្រើអំបិល និង ក្លិនផ្កាឡាវែនឌ័រ គឺជួយអោយ អ្នកមានអារម្មណ៍ធូរស្រាល និង កាត់បន្ថយស្ត្រេស បាន។ ការប្រើអំបិលខាត់ស្បែក និង ផ្លែក្រូច គឺល្អ សម្រាប់ស្បែកដែលរងផលរំខាន និង ស្បែកស្ងួត។ អំបិលខាត់ស្បែក ដែលមានផ្សំជាមួយក្រូចឆ្មារ គឺនឹងជួយធ្វើអោយរាងកាយស្រស់ស្រាយឡើងវិញ និង កាត់បន្ថយបានផងដែរ នូវអាការៈឈឺក្បាល ។
៥.ជួយក្នុងស្ថានភាពនៃការគេងមិនលក់
អំបិលខាត់ស្បែក គឺមានផ្ទុកនូវ ជាតិរ៉ែ និង សារធាតុបំប៉នពីធម្មជាតិ ។ វាជួយ ធ្វើអោយរាងកាយ បាន សម្រាកបានល្អ។ដូច្នេះ ការព្យាបាលប្រភេទនេះគឺល្អ សម្រាប់អ្នកទាំងឡាយណា ដែលមានបញ្ហាគេងមិន លក់។ វាក៏ជួយផងដែរ ចំពោះកុមារដែល ប្រឈមនឹងបញ្ហានៃការមិនងងុយគង។
៦.ជួយក្នុងការព្យាបាលដោយប្រើក្លិន
ការព្យាបាលដោយប្រើក្លិន គឺជួយធ្វើអោយស្បែកនៅក្មេងខ្ចី និង បន្សាបជាតិពុលចេញពីក្នុងខ្លួន។ អំបិលខាត់ស្បែកនេះ គឺអាចប្រើបាន នៅក្នុងទម្រង់នៃការព្យាបាលដោយក្លិន តាមទម្រង់ផ្សេងៗគ្នា។ វា ជួយក្នុងការបើករន្ធញើស និង សម្អាតនូវរាងកាយបានល្អ ។
៧.ជួយក្នុងការកំចាត់ចោលនូវ ធូលី និង ញើសនៅលើស្បែក
ការព្យាបាលដោយប្រើទឹកក្តៅឧណ្ណៗ ជាមួយនឹងអំបិលខាត់ស្បែក គឺជួយក្នុងការកំចាត់ចោលនូវ ធូលីដី និង សារជាតិពុលផ្សេងៗទៀត ដែលប៉ះពាល់ដល់សុខភាពស្បែក ។ គឺវាថែមទាំងអាច កំចាត់ ចោលនូវ បញ្ហា នៃការបែកញើសច្រើនបានទៀតផង ។