នេះគឺជាមធ្យោបាយមួយចំនួនដែលការទទួលទានអាហារពេលព្រឹកជាទៀងទាត់អាចជួយអ្នកស្រកទម្ងន់ និងរក្សាការស្រកទម្ងន់របស់អ្នកនេះបាន។
- បន្ថយការឃ្លានៈ ការទទួលទានអាហារពេលព្រឹកអាចបន្ថយការឃ្លានដែលអាចធ្វើអោយងាយនឹងជៀសវាងការញ៉ាំច្រើន។ នៅពេលដែលអ្នកមិនញ៉ាំអាហារពេលព្រឹក, អ្នកអាចមានអារម្មណ៍ឃ្លាននៅពេលក្រោយ ហើយចង់ទទួលទានចំណីអាហារដែលញ៉ាំបានភ្លាមៗ ដូចជានំជាដើម។ បន្ថែមពីលើនេះ, ការឃ្លានដែលកើតមានឡើងនៅពេលដែលអ្នកមិនញ៉ាំអាហារពេលព្រឹកនោះ អាចបង្កើនការឆ្លើយតបទៅនឹងអាំងស៊ុយលីនដែលបង្កើនការស្តុកខ្លាញ់ និងប្រែជាឡើងទម្ងន់ទៅវិញ។ ជាការពិតណាស់, ការមិនញ៉ាំអាហារពេលព្រឹកពិតជាបង្កើនហានិភ័យនៃការធាត់ពិតមែន។
- ជ្រើសរើសអាហារដែលផ្តល់នូវសុខភាពៈ នៅពេលដែលអ្នកញ៉ាំអាហារពេលព្រឹក, អ្នកត្រូវrញ៉ាំអាហារដែលមានសុខភាពគ្រប់, អាហារដែលសំបូរទៅដោយសារធាតុចិញ្ចឹម និងមានជាតិខ្លាញ់តិច។ នៅពេលដែលអ្នកមិនញ៉ាំអាហារពេលព្រឹក, អ្នកហាក់ដូចជារំលងនូវការញ៉ាំផ្លែឈើ និងបន្លែអញ្ចឹងដែរ។
- ទទួលបានថាមពលបន្ថែមៈ ការញ៉ាំអាហារពេលព្រឹកអាចផ្តល់អោយអ្នកមានកម្លាំង, បង្កើនលំហាត់ប្រាណអំឡុងពេលថ្ងៃ។ អាហារពេលព្រឹកដែលផ្តល់នូវសុខភាពល្អដុតកម្តៅនៃខ្លួនរបស់អ្នក ហើយបម្លែងការស្តុករបស់ជាតិស្ករដែលទ្រទ្រង់សាច់ដុំរបស់អ្នកទៅជាថាមពលភ្លាមៗ៕