ការប្រេះបែកក្រចក គឺជាបញ្ហាទូទៅមួយ ដែលមនុស្សភាគច្រើនតែងជួបប្រទះ ។ ស្ថានភាពដែល វាយប្រហារទៅលើក្រចកអ្នក កើតមាននៅពេលដែល ស្រទាប់ក្រចករបស់អ្នកប្រេះ និង ជាចុងក្រោយ នោះវាចាប់ផ្តើចដាច់ចេញពីគ្នា។ វាមាននូវវិធីផ្សេងៗគ្នា ជាច្រើន ក្នុងការព្យាបាលនូវបញ្ហានេះ ។ បរិយាកាសនៃ អាកាសធាតុ ដែលស្ងួត និង ក្នុងរដូវរងារ អាចទាញយកជាតិសំណើម ចេញពីក្រចក និង ងាយធ្វើអោយពួកវា ផុយស្រួយបាន។
ទាំងនេះ គឺជាគន្លឹះមួយចំនួន ដែលអ្នកអាចប្រើវា ក្នុងការដោះស្រាយនូវបញ្ហានេះ និង អាចអោយអ្នកទទួលបាននូវក្រចកដ៏វែង និង ល្អ ៖
១. នៅពេលណា ដែលក្រចករបស់អ្នកសើម ត្រូវលាបប្រេង ឬ ក្រែម ដើម្បីជួយរក្សាពួកវា អោយមាន សំណើម។ រូបមន្តផ្សំដែលល្អបំផុត មួយចំនួន ដែលនឹងផ្តល់អោយ នៅក្នុងឡេ សម្រាប់ព្យាបាល ស្ថានភាពនេះ មានដូចជា ជាតិផ្លែបឺរ, lanolin, jojoba oil និង shea butter ។ ក្រែមដែលមានសភាព ក្រាស់ស្អិត គឺល្អបំផុតសម្រាប់ក្រចក ដែលប្រេះបែក។
២. ចៀសវាង នូវការដាក់ដៃអ្នក ត្រាំក្នុងទឹកយូរពេក។ ការងូតទឹក ឬ ការធ្វើកិច្ចការអ្វីមួយ ដោយប្រើដៃ ដាក់ក្នុងទឹកយូរពេក គឺនឹងអោយស្ថានភាពនេះ កាន់តែអាក្រក់ឡើង។
៣. ប្រសិនបើដៃរបស់អ្នក ត្រូវប្រឈមនឹង សមាសធាតុគីមី នោះអ្នក ត្រូវធ្វើការពាក់ស្រោមដៃ ក្រណាត់ ដើម្បីការពារក្រចក និង ស្បែកដៃរបស់អ្នក។
៤. ប្រសិនបើអ្នកចូលចិត្តនូវការលាបថ្នាំក្រចក នោះអ្នកត្រូវតែប្រើទឹកសម្អាតក្រចកលុបវាវិញ។ ការប្រើ នូវទឹកលាងក្រចកច្រើនពេក គឺនឹងធ្វើអោយក្រចកអ្នកស្ងួត និង បាត់បង់ជាតិសំណើមពីធម្មជាតិរបស់វា។ លើសពីនេះទៀត សមាសធាតុគីមី ដែលមាននៅក្នុងទឹកសូលុយស្យុងនោះ នឹងធ្វើអោយ ក្រចកអ្នកចុះខ្សោយ និង ឆាប់ប្រេះបែក។ ជាការល្អ អ្នកត្រូវប្រើនូវទឹកលាងក្រចក ដែលគ្មានជាតិ អាសេតូន ។
៥. អ្នកមិនត្រូវ ទុកអោយក្រចករបស់អ្នកដុះវែងពេកនោះទេ។ អ្នកត្រូវរក្សាវា អោយស្ថិតក្នុងប្រវែងសម ស្រប និង រូសវាអោយមានរាង មូល ដើម្បីចៀសបាននូវបញ្ហានៃការប្រេះបែក ឬ ដាច់របក។
៦. ធ្វើការលាបនូវ ទឹក alpha-hydroxyl ឬ lactic acids នៅលើក្រចកដៃ ដើម្បីធ្វើអោយពួកវាមាន សំណើម យ៉ាងហោចណាស់ អោយបានម្តងជារៀងរាល់ថ្ងៃ។ ធ្វើការផ្អាប់ទុកសូលុយស្យុងនេះ ដោយត្រូវ ពាក់ស្រោមដៃក្រណាត់មួយគូ និង ទុកវាយ៉ាងតិចណាស់ អោយបាន ២០នាទី។
៧. ធ្វើការលេបថ្នាំគ្រាប់ មុលទីវីតាមីន ជារៀងរាល់ថ្ងៃ ដើម្បីជួយរក្សាសុខភាពក្រចករបស់អ្នក។ សមាស ធាតុសំខាន់ៗ ដែលមាននៅក្នុងថ្នាំគ្រាប់ម៉ុលទីវីតាមីន រួមមានដូចជា វីតាមីនB-7, biotin និង វីតាមីន B complex ។ កម្រិតដូសនៃការប្រើជាប្រចាំថ្ងៃ មិនគួរលើសពី ២,៥ មីលីក្រាម នោះទេ។
៨. ការទទួលទាននូវ របបអាហារដែលមានតុល្យភាព ក៏មានសារៈសំខាន់ផងដែរ ក្នុងការជួយព្យាបាល នូវបញ្ហា នៃការប្រេះបែកក្រចកនេះ ។ អ្នកត្រូវបរិភោគអាហារ ដែលមានតុល្យភាព ដែលមានផ្ទុក អាស៊ីតខ្លាញ់ អូមេហ្គា ៣ និង ប្រូតេអ៊ីន។ អាហារដែលសម្បូរសារជាតិបំប៉ន មានដូចជា ខ្លាញ់ត្រី ដែលមាន ជាតិអាស៊ីត អូមេហ្គា៣ ដែលនឹងអាចធ្វើ អោយក្រចករឹងមាំបាន។
៩. បញ្ហានៃការប្រេះបែកក្រចក ក៏នឹងអាចធ្វើអោយអ្នក មានស្ត្រេសបានផងដែរ ។ អ្នកត្រូវធ្វើការ ហាត់ប្រាណ ដើម្បីសម្រាលនូវអារម្មណ៍តានតឹង និង កាត់បន្ថយសម្ពាធដែលមាននៅក្នុងរាងកាយ។ សារជាតិពុល និង ជាតិអង់ដរហ្វីន នឹងត្រូវបានបញ្ចេញ នៅពេលដែលអ្នកបែកញើស។ លទ្ធផលដែល អាចមើលឃើញ នឹង ត្រូវបានសម្គាល់បាន នៅលើសុខភាពក្រចករបស់អ្នក៕