ក្នុងករណីមួយចំនួន អារម្មណ៍ឆាប់ខឹងឆេវឆាវ គឺបណ្ដាលមកពីឥទ្ធិពលនៃសារធាតុមួយចំនួនដូចជា នីកូទីន, កាហ្វេអ៊ីន និងជាតិអាកុល។ ហើយពេលខ្លះវាក៏កើតឡើងដោយសារតែភាពតានតឹងក្នុងអារម្មណ៍ផងដែរ។ បញ្ហាឆាប់ខឹងឆេវឆាវថែមទាំងអាចបណ្ដាលមកពីអតុល្យភាពនៃអ័រម៉ូន ហើយវាជាអ្វីដែលធ្វើឲ្យអារម្មណ៍របស់អ្នកដែលកំពុងមករដូវ, ជិតអស់រដូវ ឬអស់រដូវ ងាយនឹងផ្លាស់ប្ដូរលឿនដោយមិនដឹងខ្លួនមុន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដំណោះស្រាយនៃបញ្ហាឆាប់ខឹងឆេវឆាវ គឺមានច្រើន ហើយខុសគ្នាអាស្រ័យលើមូលហេតុដែលបណ្ដាលឲ្យកើតមានបញ្ហាអារម្មណ៍មិនប្រក្រតីនេះ។ យោងទៅតាមអ្នកជំនាញជាច្រើនបានឲ្យដឹងថា អាហារអាចជួយគ្រប់គ្រង ក៏ដូចជាលើកអារម្មណ៍របស់អ្នកដែលឆាប់ខឹងបាន។ ខាងក្រោម
វេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីប្រភេទនៃអាហារមួយចំនួនដែលអាចជួយទប់ទល់ ក៏ដូចជាដោះស្រាយបញ្ឈប់បញ្ហាឆាប់ខឹងឆេវឆាវបានយ៉ាងមានប្រសិទ្ធិភាព ៖
១. ផ្លែចេក
តើអ្នកធ្លាប់បានដឹងទេថាផ្លែឈើត្រូពិចធម្មតាមួយផ្លែនេះ គឺមានប្រសិទ្ធិភាពល្អបំផុតចំពោះការរក្សាលំនឹងនៃអារម្មណ៍? ប្រសិនបើអ្នកចេះតែឆាប់ខឹងទប់មិនបាន ចូរព្យាយាមទទួលទានផ្លែចេក។
២. បឺរសណ្ដែកដី
ប្រសិនបើអ្នកតែងមានអារម្មណ៍ឆាបខឹងរាល់ថ្ងៃនោះ ចូរកុំស្ទាក់ស្ទើនឹងទទួលទានបឺរសណ្ដែកដីជាមួយផ្លែចេក។ អាហារប្រភេទនេះជួយផ្ដល់ឲ្យខួរក្បាលនូវប្រូតេអ៊ីន និងជាតិខ្លាញ់ល្អៗទាំងអស់ដែលខួរក្បាលត្រូវការដើម្បីដំណើរការមុខងារបានត្រឹមត្រូវប្រសើរបំផុត។ បឺរសណ្ដែកដីថែមទាំងជួយបង្កើនថាមពលរាងកាយដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អផងដែរ។
៣. ម្ស៉ៅធញ្ញជាតិ
វេជ្ជបណ្ឌិតជាច្រើននិយាយថា អ្នកដែលងាយនឹងឆាប់ខឹងមានទំនោរឈានរកបញ្ហានៃកង្វះជាតិម៉ាញ៉េស្យូម។ ដូច្នេះដើម្បីបំពេញជាតិម៉ាញ៉េស្យូមក្នុងរាងកាយ ដើម្បីរក្សាបាននូវលំនឹងអារម្មណ៍នោះ ចូរទទួលទានម្ស៉ៅធញ្ញជាតិលាយជាមួយទឹកដោះគោមួយចាននៅពេលព្រឹក។
៤. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលមានប្រសិទ្ធិភាពជួយរក្សាលំនឹង ក៏ដូចជាលើកកំពស់នូវអារម្មណ៍ឲ្យមានលក្ខណៈល្អប្រសើរ ។ ទោះជាយ៉ាងណា អ្នកមិនគួរទទួលទានច្រើនពេកនោះទេ។
៥. សូកូឡាខ្មៅ
សូកូឡាខ្មៅ គឺមានឥទ្ធិពលល្អបំផុតក្នុងការបង្កើននូវសារធាតុគីមីផ្សេងៗក្នុងខួរក្បាលដែលជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ។ គ្រាន់តែប្រាកដថា អ្នកបានជ្រើសរើសនូវសូកូឡាដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧០ ភាគរយ ប្រសិនបើអ្នកចង់ជៀសឆ្ងាយពីបញ្ហាឆាប់ខឹងឆេវឆាវប្រកបដោយប្រសិទ្ធិភាពខ្ពស់៕