ពេលដែលទឹកចូលជ្រៅទៅក្នុងត្រចៀក វាអាចបង្ករឱ្យមានសម្លេងខ្ទរក្នុងត្រចៀក ហើយអាចបង្ករឱ្យមានការរលាកត្រចៀកប្រសិនបើអ្នកមិនយកទឹកនោះចេញ។ ការយកទឹកចេញពីត្រចៀកគឺជារឿងសំខាន់ ហើយក៏ងាយស្រួលដែរ។
សំភារៈដែលត្រូវប្រើ
- សំឡីត្បារត្រចៀក
- ទឹកអាល់កុល
វិធីសាស្ត្រ៖
១. គេងផ្អៀងដោយដាក់ត្រចៀកដែលត្រូវទឹកចូលនោះឡើងទៅលើ។
២. ជ្រលក់សំឡីត្បារត្រចៀកក្នុងដបទឹកអាល់កុល រហូតទាល់តែជោគ ហើយទឹកអាល់កុលនឹងស្រក់ពេលលើកចេញដបនោះ។
៣. កាន់សំឡីត្បារត្រចៀកដែលជ្រលក់ក្នុងទឹកអាល់កុលនោះដាក់លើត្រចៀក ដោយទុកឱ្យទឹកអាល់កុលស្រក់ចូលក្នុងត្រចៀក ១ ឬ ២ តំណក់។
៤. ងើបឡើងអង្គុយ បន្ទាប់មកអ្នកនឹងឮសម្លេងផ្ទុះតិចៗ ដោយសារអាល់កុលប៉ះនឹងទឹក ហើយជួយបង្ហួតជាតិទឹក។