មេរោគបង្កជំងឺគ្រុនពោះវៀនឈ្មោះថា Salmonella គឺជាបាក់តេរីមួយដែលជាមេបញ្ហាញឹកញាប់មួយនៃជំងឺទាក់ទងនឹងចំណីអាហារ។ ខណៈពេលដែលបាក់តេរីនេះច្រើនតែប៉ះពាល់ទៅលើស៊ុត និងសាច់បក្សី ដូច្នេះការរាលដាលរបស់វាអាចកើតឡើងយ៉ាងធំធេងបាន។ ខាងក្រោមនេះគឺជាការពិតមួយចំនួនអំពីមេរោគបង្កជំងឺគ្រុនពោះវៀន៖
- សាច់គោ ស៊ុត (ជាពិសេសស៊ុតឆៅ) សាច់មាន់ សាច់ជ្រូក បន្លែ សណ្តែកបណ្តុះ ផ្លែឈើ និងអាហារកក គឺជាប្រភពញឹកញាប់នៃមេរោគគ្រុនពោះវៀន។ ប៉ុន្តែអ្នកមិនអាចធំក្លិន ឬភ្លក់ដឹងរសជាតិមេរោគបានឡើយ
- ជំងឺកើតចេញពីមេរោគគ្រុនពោះវៀនកើតឡើងញឹកញាប់ក្នុងរដូវក្តៅ ជាពិសេសនៅពេលដែលអាហារត្រូវបានទុកកម្តៅតែម្តង
- អ្នកខ្លះប្រឈមខ្លាំងនឹងផលវិបាកធ្ងន់ធ្ងររបស់មេរោគនេះ ដូចជា ក្មេងតូចៗ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ
- មេរោគគ្រុនពោះវៀនមាននាទីបង្កជំងឺច្រើនជាងអ្វីដែលគេរកឃើញពិតប្រាកដទៅទៀត៕