យោងទៅតាមការសិក្សាថ្មីមួយរបស់សាកលវិទ្យាល័យ Harvard បានឲ្យដឹងថា របៀបដែលមនុស្សម្នាក់មានសេចក្តីសុខខ្លាំងចំពោះទំនាក់ទំនងស្នេហា គឺមានឥទ្ធិពលខ្លាំងក្លាមួយទៅលើសុខភាពរបស់ម្នាក់នោះដែរ។ តាមពិតទៅ ទំនាក់ទំនងរវាង សុភមង្គល់របស់មនុស្សម្នាក់ក្នុងទំនាក់ទំនងស្នេហាមានឥទ្ធិពលទៅលើសុខភាពច្រើនជាងទ្រព្យសម្បត្តិ សង្គម ភាពឆ្លាតវៃ ហ្សែន និងកម្រិតកូឡេស្តេរ៉ុលក្នុងឈាមទៅទៀត។ ការសិក្សាបានរកឃើញថា ទំនាក់ទំនងស្នេហាដែលរីករាយខ្លាំងអាចជួយមនុស្សយើងតាមរបៀបដូចខាងក្រោមនេះ៖
- ការពារខ្លួនពីការមិនសប្បាយចិត្ត
- ពន្យាពេលទ្រុតទ្រោមខាងផ្លូវកាយ និងចិត្តគំនិត
- ជាពន្លកក្នុងការបង្កើតទំនាក់ទំនងថ្មីៗទៀត
- អាចសាងទំនាក់ទំនងឡើងវិញជាមួយមនុស្សជាទីស្រឡាញ់ជាច្រើនទៀត៕