ការទទួលទានខ្ទឹមសគឺល្អសម្រាប់សុខភាព ប៉ុន្តែមនុស្សជាច្រើនមានការព្រួយបារម្ភ ព្រោះក្រោយពេលបរិភោគវាច្រើនតែមានក្លិនមិនល្អ។ អនុវត្តគន្លឹះទាំងនេះភ្លាម នោះអ្នកនឹងលែងបារម្ភពីក្លិនខ្ទឹមទៀតហើយ។
អ្នកវិទ្យាសាស្ត្រនិយាយថា ខ្ទឹមគឺជារុក្ខជាតិដែលមានសារធាតុស៊ុលហ្វួរីក ដែលផ្តល់ឱ្យខ្ទឹមសនូវក្លិន និងរសជាតិប្លែករបស់វា។ សារធាតុនេះមានក្លិនស្រដៀងទៅនឹងសមាសធាតុដែលផលិតដោយបាក់តេរី anaerobic ដែលបណ្តាលឱ្យមានក្លិនមាត់មិនល្អ។ នៅពេលទទួលទាន ក្លិននឹងកាន់តែខ្លាំង ដោយសារយន្តការ ២ ដូចខាងក្រោម៖
-ពេលបរិភោគ សារធាតុស្ពាន់ធ័រនឹងចូលក្នុងមាត់ភ្លាម ធ្វើឱ្យក្លិនខ្ទឹម សារធាតុទាំងនេះជាប់ក្នុងមាត់ ចន្លោះធ្មេញ អណ្តាត… រហូតដល់យើងដុស ខាត់ កោសចេញ។
-សមាសធាតុដែលធ្វើឱ្យដង្ហើម និងរាងកាយទាំងមូលមានក្លិនខ្ទឹមស គឺដោយសារតែសកម្មភាពរបស់ Allyl methyl sulfide (AMS) ចេញពីសួត សារធាតុនេះត្រូវបានស្រូបចូលទៅក្នុងឈាម បញ្ចេញតាមរយៈក្រពេញញើសក្នុងរន្ធញើស។
ជាធម្មតា ក្លិនខ្ទឹមនឹងបាត់ទៅវិញក្រោយពេលប៉ុន្មានម៉ោងដែលសារធាតុស៊ុលហ្វួរីតបាត់។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចកម្ចាត់ក្លិនខ្ទឹមបានលឿនតាមវិធីទាំងនេះ។
ប្រើឧបករណ៍កោសអណ្តាត
ផ្ទៃក្រោមអណ្តាតមានបាក់តេរីបង្កក្លិនច្រើនដែលកកកុញ ប៉ុន្តែមនុស្សភាគច្រើនមិនអើពើនឹងវានៅពេលដុសធ្មេញ។ អ្នកអាចប្រើច្រាស់អណ្តាតរួមជាមួយច្រាសដុសធ្មេញដើម្បីជួយកម្ចាត់ក្លិនចេញពីបាក់តេរីទាំងនេះ។
ញ៉ាំផ្លែឈើសម្រាប់បង្អែម
បន្ទាប់ពីញ៉ាំខ្ទឹមស អ្នកអាចញ៉ាំផ្លែប៉ោមមួយផ្លែសម្រាប់បង្អែម។ ផ្លែប៉ោម និងផ្លែឈើផ្សេងទៀត សម្បូរទៅដោយសារធាតុ quercetin ដែលជាសមាសធាតុដែលមានប្រសិទ្ធភាពជាពិសេសក្នុងការបំបែកសមាសធាតុស្ពាន់ធ័រនៅក្នុងខ្ទឹមស។ ជាលទ្ធផល ដង្ហើមនឹងកាន់តែស្រស់ស្រាយ។
ផឹកតែបៃតង
តែបៃតងក៏ជួយកម្ចាត់ក្លិនខ្ទឹមយ៉ាងមានប្រសិទ្ធភាពផងដែរ។ យោងតាមការស្រាវជ្រាវ តែបៃតងមានផ្ទុកសារធាតុ polyphenol ដែលជួយកាត់បន្ថយក្លិនមាត់មិនល្អ បន្ទាប់ពីទទួលទានខ្ទឹមស។
ផឹកទឹកដោះគោ
ប្រសិនបើអ្នកផឹកទឹកដោះគោមុន ឬអំឡុងពេលអាហារ ទឹកដោះគោក៏ជួយកាត់បន្ថយក្លិនខ្ទឹមយ៉ាងមានប្រសិទ្ធភាពផងដែរ។ នេះក៏ព្រោះតែទឹកក្នុងទឹកដោះមានតួនាទីដូចជាទឹកខ្ពុរមាត់ ហើយជាតិខ្លាញ់បន្សាបស្ពាន់ធ័រ។
ញ៉ាំក្រូចឆ្មាមួយចំណិត
បើអ្នកអាចញ៉ាំក្រូចឆ្មារមួយចំណិត អ្នកនឹងឃើញប្រសិទ្ធភាពខ្លាំង។ ក្រូចឆ្មាជួយកម្ចាត់ក្លិនមាត់ ព្រោះអាស៊ីតពីក្រូចឆ្មានឹងបន្សាប alliinase ដែលជាអង់ស៊ីមដែលបង្កក្លិនស្អុយចេញពីខ្ទឹមស។
បរិភោគរុក្ខជាតិក្លិនប្រើសម្រាប់ដាក់សម្ល
វិធីសាមញ្ញមួយទៀតដែលអាចជួយអ្នកកម្ចាត់ក្លិនខ្ទឹមគឺការញ៉ាំរុក្ខជាតិក្លិនដែលប្រើសម្រាប់បង់សម្ល។ ដោយសារតែស្ពាន់ធ័រនៅក្នុងខ្លួន មិនត្រឹមតែស្ថិតនៅក្នុងប្រហោងមាត់ប៉ុណ្ណោះទេ ថែមទាំងចូលជ្រៅទៅក្នុងពោះវៀនផងដែរ វាមិនគ្រប់គ្រាន់ក្នុងការកម្ចាត់ក្លិនអាក្រក់ពីខ្ទឹមស និងសម្អាតមាត់នោះទេ។ អ្នកគួរញ៉ាំឱសថរុក្ខជាតិក្លិនបន្ថែមទៀត ដើម្បីសម្អាតក្លិនមិនល្អពីខាងក្នុងពោះវៀន។
សារធាតុនៅក្នុង ជីរវ៉ាន់ស៊ុយ ដូចជា chlorophyll និង polyphenols នឹងជួយបន្សាបស្ពាន់ធ័រនៅក្នុងខ្ទឹមស ធ្វើឱ្យមាត់មានក្លិនល្អ។
បន្ថែមពីលើ ជីរវ៉ាន់ស៊ុយ អ្នកអាចញ៉ាំឱសថមួយចំនួនផ្សេងទៀតដូចជា ជីរនាងវង, ជីរអង្កាម, ម្អម, … ក៏មានផលប៉ះពាល់ដូចគ្នា៕