ជំងឺផ្តាសាយទូទៅ គឺជាផ្នែកមួយធម្មតាចំពោះជីវិតរស់នៅរបស់កុមារ, ប៉ុន្តែជួនកាល ការតឹងច្រមុះក្លាយទៅជំងឺឆ្លងមេរោគសួតធ្ងន់ធ្ងរ។ ការស្រាវជ្រាវបានបង្ហាញពីកត្តាមួយចំនួនដែលជម្រុញអោយកុមារមួយចំនួនមានហានិភ័យខ្ពស់។
ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុង Pediatrics បានសំដៅទៅលើទារក និងកុមារចូលសាលាដែលត្រូវបានឆ្លងមេរោគ human rhinovirus ដែលជាក្រុមនៃមេរោគដែលបង្កអោយមានករណីជាច្រើននៃជំងឺផ្តាសាយ។
ការពីមុន, មេរោគ rhinoviruses ត្រូវបានគេគិតថាជាមូលហេតុតែមួយដែលបង្កអោយចេញជារោគសញ្ញានៃជំងឺផ្តាសាយ។ ប៉ុន្តែការស្រាវជ្រាវថ្មីៗបានបង្ហាញថា មេរោគវីរុសអាចបង្កអោយមានជំងឺឆ្លងមេរោគនៅនឹងសួតធ្ងន់ធ្ងរ ដូចជាជំងឺរលាកសួត និងជំងឺរលាកទងសួតជាដើម ចំពោះកុមារមួយចំនួន។
នៅក្នុងការស្រាវជ្រាវថ្មី, វាហាក់ដូចជាករណីនោះ។ អ្នកស្រាវជ្រាវជនជាតិប្រេស៊ីលបានមើលលើលទ្ធផលតេស្តលើទារក និងកុមារដែលនឹងចូលរៀនចំនួន៤៣៤នាក់ដែលត្រូវបានយកទៅជួបនឹងគ្រូពេទ្យចំពោះរោគសញ្ញានៃជំងឺផ្លូវដង្ហើម។
កុមារ៣១នាក់ ត្រូវបានឆ្លងនឹងមេរោគ rhinovirus នេះ ផ្ទុយទៅវិញ វាមានរោគសញ្ញាពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ ដូចជា ដកដង្ហើមលឺ, ពិបាកដកដង្ហើម និងក្អកខ្លាំងជាដើម។
ប៉ុន្តែចំពោះទារក និងកុមារ មានកត្តាហានិភ័យទៅនឹងជំងឺឆ្លងលើផ្លូវដង្ហើមធ្ងន់ធ្ងរនោះ ដូចជា ការកើតមិនគ្រប់ខែ, ជំងឺបេះដូង និងជំងឺហឺត។
វេជ្ជបណ្ឌិត ដេវីដ នីកូល (David Nichols) ជាគ្រូពេទ្យឯកទេសជំងឺរោគកុមារខាងជំងឺសួតនៅ National Jewish Health បាននិយាយថា វាត្រូវបានគេដឹងថា លក្ខខ័ណ្ឌទាំងនោះធ្វើកុមារងាយនឹងឆ្លងមេរោគនៅនឹងសួត។
Nichols បានបន្តថា ដូចនេះការស្រាវជ្រាវថ្មីនេះបានបង្ហាញនូវសារៈសំខាន់ក្នុងការព្យាយាមដើម្បីការបារកុមារទាំងនោះពីមេរោគផ្តាសាយ។
គាត់បានសម្គាល់ថា ឪពុកម្តាយនៃកុមារទាំងនោះជាធម្មតា គឺមានការប្រុងប្រយ័ត្ន ប៉ុន្តែមនុស្សដទៃទៀតអាចមិនដឹងថាតើពួកគេគួរតែនៅអោយឆ្ងាយឬយ៉ាងណានៅពេលដែលពួកគេមានរោគសញ្ញានៃជំងឺផ្តាសាយកម្រិតស្រាលនោះ។
ចូនី យូកូសាវ៉ា (Jonny Yokosawa) ដែលមកពីសាកលវិទ្យាល័យ Uberlandia បាននិយាយថា បានយល់ស្របពីបញ្ហានេះ។ ការទុកអោយទារក និងកុមារតូចៗអោយនៅឆ្ងាយពីកុមារដែលមានរោគសញ្ញានៃជំងឺផ្តាសាយនោះ គឺជារឿងសំខាន់។
គាត់ក៏បាននិយាយថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រត្រូវការការម៉ត់ចត់អំពីការការពារកុមារដែលងាយនឹងឆ្លងមេរោគ rhinoviruses នោះ។
ការស្រាវជ្រាវត្រូវបានពឹងផ្អែកលើការស្រាវជ្រាវពីទារក និងកុមារ៤៣៤នាក់ដែលមានអាយុចាប់ពី៥ឆ្នាំឡើងដែលមានរោគសញ្ញាពីការតឹងច្រមុះទៅការក្អក និងដកដង្ហើមលឺជាដើម។ ឪពុកម្តាយរបស់ពួកគេបានយកពួកគេទៅគ្លីនីកដែលគ្រូពេទ្យបានយកទៅនៅនឹងច្រមុះ និងបានធ្វើតេស្តរកមើលមេរោគ។
សរុបមក, ៤២%នៃកុមារត្រូវបានឆ្លងមេរោគ rhinovirus ជារឿយៗមានមកជាមួយនៅមេរោគដទៃទៀត។ មេរោគដែលមកជាមួយជាទូទៅ គឺមេរោគ respiratory syncytial virus (RSV)។
មេរោគ RSV បណ្តាលអោយមានជំងឺផ្តាសាយផងដែរ ប៉ុន្តែ វាក៏អាចបណ្តាលអោយរលាកលើទងសួត ឬនាំអោយមានជំងឺរលាកសួតផងដែរ។ មេរោគ RSV គឺជាមូលហេតុទូទៅបំផុតនៃជំងឺរលាកសួត និងជំងឺរលាកទងសួតតូចចំពោះកុមារ, នេះដោយយោងតាមការបង្ហាញរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិក (U.S. Centers for Disease Control and Prevention)។
នៅក្នុងការស្រាវជ្រាវនេះ, មេរោគ RSV គឺជាមូលហេតុចម្បងនៃការមានការឆ្លងមេរោគធ្ងន់ធ្ងរ ប្រហែល៦០%នៃកុមារមាននូវមេរោគ RSV នេះ ដែលវាអាចមានតែឯង ឬមានជាមួយនឹងមេរោគ rhinoviruses ដែលនាំអោយមានរោគសញ្ញាធ្ងន់ធ្ងរ។
គាត់បាននិយាយថា ដោយយោងតាម Nichols, ព័ត៌មានថ្មីគឺថា ចំពោះកុមារភាគច្រើន, ការឆ្លងមេរោគ rhinovirus ហាក់ដូចជាបណ្តាលអោយមានរោគសញ្ញាកម្រិតស្រាល។ មួយវិញទៀត មេរោគ RSV បន្តអោយមានមូលហេតុទូទៅនៃជំងឺផ្លូវដង្ហើមកម្រិតមធ្យម ឬធ្ងន់ធ្ងរចំពោះកុមារតូចៗ។
ដោយយោងតាម CDC, សឹងតែកុមារទាំងអស់មានការឆ្លងមេរោគ RSV នៅពេលដែលដល់អាយុ២ឆ្នាំរបស់ពួកគេ។ ២៥% ទៅ៤០%នៃកុមារបានវិវត្តទៅជាជំងឺរលាកទងសួតតូច ឬជំងឺរលាកសួតនៅពេលដំបុងដែលពួកគេត្រូវបានប៉ះពាល់ទៅនឹងវីរុស។
CDC បាននិយាយថា កុមារភាគច្រើនជាសះស្បើយពីការឆ្លងមេរោគ RSV ក្នុងមួយ ឬពីរសប្តាហ៍ ប៉ុន្តែភាគរយតិចនៃកុមារដែលវិវត្តមានរោគសញ្ញាធ្ងន់ធ្ងរ ចាំបាច់ត្រូវសម្រាកនៅមន្ទីរពេទ្យ៕