វាពិតជាគ្មានអ្វីគួរអោយចម្លែកនោះទេ ដែលថាមនុស្សម្នាក់ៗ សុទ្ធតែឈ្លក់វង្វេងចង់នៅក្មេងជាងវ័យ អោយបានយូរនោះ ។យុវវ័យភាព គឺប្រៀបធៀបស្មើរគ្នាទៅនឹង សម្រស់ដ៏ផូរផង់, ភាពពិតប្រាកដ និង ថាមពល ខុសពី ជរាភាព ដែលផ្ទុយគ្នាស្រឡះ ហើយនឹងធ្វើអោយ អ្នកបាត់បង់ នូវគុណភាពទាំងនេះ នៅក្នុងជីវិត។ ទោះបើវាជាច្បាប់ធម្មជាតិ ដែលយើងមិនអាចកែប្រែបាន យ៉ាងណា ក៏ដោយ យើងនៅតែមានវិធីសាស្ត្រ ដែលអាចជួយពន្យាពេល ឬ ទប់ស្កាត់បាននូវ ភាពចាស់ជរា មុនអាយុបាន ដោយការអនុវត្តន៍តាម នូវវិធីសាស្ត្រងាយៗ ទាំង ៥យ៉ាង ខាងក្រោមនេះ ៖
១. ហ្វឹកហាត់នូវការដកដង្ហើម អោយបានត្រឹមត្រូវ
ក្នុងការទទួលបាននូវ ភាពស្ងប់សុខ រាល់ដង្ហើមចេញចូលនោះ ការតាំងសមាធិ គឺជាវិធីដ៏ដំបូង បំផុតដែល អ្នកគួរចាប់ផ្តើមអនុវត្ត។ ការតាំងសមាធិ គឺអាចធ្វើអោយផ្លូវចិត្តរបស់យើង សុខ ( អាចអោយយើង ផ្តោតអារម្មណ៍បានល្អ និង បរិសុទ្ធល្អគ្រប់ពេល) ។ ការបន្សុទ្ធផ្លូវចិត្តដោយវិធីនេះ នឹងអាច ហ្វឹកហាត់ ដល់សម្ថត្តភាពបញ្ញាស្មារតីខាងក្នុង ដែលអាចនឹងជួយអោយយើង ធ្វើការសម្រេចចិត្តបានត្រឹមត្រូវល្អ ។ ជាចុងក្រោយភាពបរិសទ្ធជ្រះថ្លា នៅក្នុងអារម្មណ៍នឹងបង្កើតបាន ជាថាមពលនៃការព្យាបាលមួយ។ ពីការ ជាសះស្បើយមកពីខាងក្នុងខ្លួន នោះវានឹងផ្តល់អោយយើង ម្នាក់ៗមកវិញ នូវផាសុកនៅផ្នែកខាងក្រៅ ស្តែងចេញតាមស្ថានភាពរាងកាយ តាមដែលវានឹង មិនធ្វើអោយយើងងាយទ្រុឌទ្រោម ឈឺ និង ចាស់មុនវ័យ បាននោះទេ ។
២. សើចអោយបានច្រើន
ស្នាមញញឹម ឬ សំណើច គឺពិតជាឱសថទិព្វដ៏អស្ចារ្យមួយ ដែលពុំអាចកាត់ថ្លៃបាន។ វាជួយអោយ គ្រប់ ផ្នែកនៃរាងកាយដំណើរការ បានទៅយ៉ាងល្អ និង ជួយលើកស្ទួយនូវ អារម្មណ៍រីករាយស្រស់ថ្លា គ្រប់ពេល វេលា ហើយវាក៏បានជះឥទ្ធិពលជាវិជ្ជមាន ចំពោះរាងកាយផ្នែកខាងក្រៅរបស់យើងផងដែរ ។
៣. ធ្វើការច្រៀងកំសាន្ត
បើសិនជាអ្នកមិនចេះច្រៀងនោះទេ នោះអ្នកគ្រាន់តែបង្កើតជាសំលេង ដែលអាចអោយអ្នក និយាយ ចេញពីក្តីស្រលាញ់ និង អារម្មណ៍នៅក្នុងបេះដូងអ្នក តាមរយៈការគ្រហឹម, ហួច, សូត្រកំណាព្យ ឬ យំ បញ្ចេញនូវទុក្ខព្រួយរបស់អ្នកចេញមកខាងក្រៅ អោយអស់។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺអ្នកគ្រាន់តែ បញ្ចេញ វាមកខាងក្រៅ អ្នកមិនចាំបាច់បារម្ភពី ភាពខុស ឬ ត្រូវនោះទេ។ យើងកើតមក ជាមួយនឹង ឧបករណ៍ដ៏ អស្ចារ្យមួយនេះ គឺសំលេងរបស់យើងម្នាក់ៗ ។ យើងត្រូវតែចេះប្រើវា អោយបានជា ប្រយោជន៍ ដោយការ និយាយជាមួយនឹង ក្តីស្រលាញ់ និង ការលើកទឹកចិត្តខ្លួនឯង ។ ការច្រៀង អាចអោយអ្នកបញ្ចេញពី អារម្មណ៍ ទាំងអស់នៅក្នុងចិត្ត ហើយវាប្រសើរបំផុត ជាងការដែលអ្នក ព្យាយាមលាក់វាទុក នៅក្នុងចិត្តតែ ម្នាក់ឯង ។
៤. ធ្វើចលនា
ការធ្វើចលនាបានត្រឹមត្រូវ នឹងជួយររក្សាស្ថានភាពរាងកាយអោយរឹងមាំបាន ។ ការដាក់ ស្ថានភាពរាងកាយ មិនល្អ អាចនឹង បំផ្លាញដល់ ទ្រង់ទ្រាយរបស់ឆ្អឹងខ្នង។ អារម្មណ៍ហ្មងសៅ ក្នុងរយៈពេលដ៏ដូរ នឹងត្រូវបង្ហាញនូវ ទឹកមុខដ៏ក្រៀមក្រំ ដែលនឹងបំផ្លាញដល់សម្រស់ ដ៏ស្រស់ថ្លារបស់ អ្នក។ ដូច្នេះ ដរាបណា អ្នកនៅមានជីវិត នោះត្រូវរក្សារាងកាយអោយសកម្មជាមួយនឹង សកម្មភាព កំសាន្តផ្សេងៗ ដូចជាការដើរលេង, រាំ, ច្រៀង, រត់ហាត់ប្រាណជាដើម។ សកម្មភាពទាំងនេះ នឹងធ្វើអោយ សុខភាពអ្នក ទាំងផ្លូវកាយ និង ផ្លូវចិត្តកាន់តែរឹងមាំឡើង ។
៥. បង្កើតនូវសេចក្តីស្រលាញ់
ចាប់ផ្តើមនូវក្តីស្រលាញ់ ជាមួយនឹងវត្ថុ និង មនុស្សជុំវិញខ្លួន ។ វាពិតជាត្រូវចាប់ផ្តើម ដោយខ្លួនអ្នកផ្ទាល់ ដោយអ្នក ត្រូវចេះស្រលាញ់ខ្លួនឯង និង ឆ្លាតវៃក្នុងការ បង្កើតនូវ សេចក្តីស្រលាញ់ពិត ទៅកាន់ មនុស្សរាល់គ្នា វានឹងធ្វើអោយជីវិតអ្នក ពោរពេញទៅដោយសន្តិភាពក្នុងចិត្ត ។ ក្តីសប្បាយ នឹងធ្វើអោយ អ្នករស់នៅបានយូរ និង រូបរាងកាយក្មេងវ័យបានជាដរាបផងដែរ ។
ដូច្នេះ អ្នកគួរប្រកាន់ភ្ជាប់នូវចំណុចទាំង ៥យ៉ាងខាងលើនេះ នោះអ្នកនឹង សម្គាល់ឃើញនូវ អារម្មណ៍ស្រស់ថ្លា និង ក្មេងជាងវ័យជាក់ជា មិនខានឡើយ ៕