ប្រសិនបើអ្នកគិតថាម្រាមដៃរបស់អ្នកហាក់ដូចជាធាត់ជាងមុន អ្នកប្រហែលជាកំពុងតែពិបាកចិត្តមិនដឹងថាត្រូវធ្វើដូចម្តេចដើម្បីឲ្យវាតូចដូចមុន។ មនុស្សជាច្រើនដែលជួបប្រទះនឹងបញ្ហាបែបនេះ។ អ្នកខ្លះមានម្រាមដៃដែលឡើងធាត់ហើយមិនអាចដោះចិញ្ចៀនចេញបានចំណែកអ្នកខ្លះវិញម្រាមដៃធំពេកមិនអាចពាក់ចិញ្ចៀនចូល។ បញ្ហានេះអាចធ្វើឲ្យអ្នកពិបាកចិត្តជាខ្លាំង ព្រោះលំហាត់ប្រាណសម្រាប់ម្រាមដៃមិនសូវសម្បូរបែបដូចជាលំហាត់ប្រាណសម្រាប់រាង្គកាយនោះទេ។ ប៉ុន្តែចូរកុំបារម្ភ ខាងក្រោមនេះគឺជាការណែនាំពីវិធីហាត់ដើម្បីជួយឲ្យម្រាមដៃរបស់អ្នកតូចជាងមុន ប៉ុន្តែអ្នកត្រូវតាំងចិត្តថានឹងអនុវត្តតាមឲ្យបានខ្ជាប់ខ្ជួន។
១. ការហាត់ប្រាណ និងការទទួលទានរបបអាហារត្រឹមត្រូវនឹងជួយឲ្យអ្នកសម្រកទម្ងន់រាង្គកាយទាំងមូល រួមទាំងម្រាមដៃផងដែរ។ អ្នកអាចទៅក្លឹបកីឡា, រត់កីឡាយឺតៗ, ដើរឲ្យបានយូរ, ឬជិះកង់ ព្រោះវាជាជម្រើសដ៏ល្អ។ ចំណែកការទទួលទានអាហារដែលត្រឹមត្រូវគឺអ្នកអាចជ្រើសរើសការញ៉ាំផ្លែប៉មជំនួសនឹងការញ៉ាំនំដំឡូងបារាំងកញ្ចប់, ញ៉ាំនំដុតតែមួយដុំជំនួសនឹងការញ៉ាំបួនដុំ, ហើយញ៉ាំបន្លែឲ្យច្រើននៅពេលបាយល្ងាច។
២. ចូរប្រើប្រដាប់មួរខ្ចៅឬដុំមូលដើម្បីធ្វើការហាត់ម្រាមដៃរបស់អ្នក។ ចូរប្រើដៃម្ខាងក្តាប់វានៅក្នុងដៃរបស់អ្នកហើយបង្វិលវាដោយប្រើម្រាមដៃរបស់អ្នក។ បន្ទាប់មកប្តូរទៅដៃម្ខាងទៀត។ ចូរធ្វើសារចុះសារឡើងឲ្យបានច្រើនដងតាមដែលអ្នកអាចធ្វើបាន។ ចូរបញ្ឈប់នៅពេលដែលម្រាមដៃឬដៃរបស់អ្នកចាប់ផ្តើមឈឺ។
៣. ចូរប្រើម្រាមដៃរបស់អ្នកវាយកុំព្យូទ័រឲ្យបានច្រើនព្រោះការធ្វើបែបនេះនឹងធ្វើឲ្យម្រាមដៃមានចលនាដែលដូចជាការហាត់ម្យ៉ាងដែរ។
៤. ចូររៀនលេងហ្គីតា៖ ការកេះហ្គីតាអាចជាការហាត់ម្រាមដៃម្យ៉ាងដែលអាចជួយអ្នកបាន ៕