មនុស្សគ្រប់គ្នាសុទ្ធតែមានផ្នែកមួយនៃរាង្គកាយរបស់គេដែលគេមិនពេញចិត្ត។ ចំពោះមនុស្សជាច្រើនផ្នែកនៃរាង្គកាយមួយនោះគឺច្រមុះ។ ប៉ុន្តែយើងមានវិធីមួយចំនួនដែលជួយឲ្យច្រមុះរបស់អ្នកមើលទៅស្រួចជាងមុន។ ចូរសាកល្បងនូវវិធីសាស្ត្រខាងក្រោមនេះ៖
សាកល្បងប្រើឧបករណ៍កៀបច្រមុះ (nose huggie)
១. ចូរប្រើឧបករណ៍កៀបច្រមុះត្រង់កន្លែងដែលអ្នកចង់ឲ្យវាតូចជាងមុន។ វាគឺជាឧបករណ៍កៀបតូចមួយដែលផលិតឡើងដើម្បីកាត់បន្ថយរូបរាងនៃទំហំច្រមុះរបស់អ្នក។
២. ចូរកៀបច្រមុះរបស់អ្នកទុកប្រហែលជា ១៥នាទី។ វាមិនបង្ករឲ្យមានការឈឺចាប់នោះទេ។ ប៉ុន្តែប្រសិនបើវាធ្វើឲ្យអ្នកឈឺអ្នកត្រូវដកវាចេញហើយឈប់ប្រើវាឬពិភាក្សាជាមួយគ្រូពេទ្យ។
៣. ក្រោយពេល ១៥នាទី ចូរដកវាចេញ។ ចូរកៀបច្រមុះរបស់អ្នកជារៀងរាល់ថ្ងៃ។ អ្នកអាចនឹងទទួលបានលទ្ធផលក្នុងរយៈពេលពី ២ ទៅ ៤សប្តាហ៍។
ការធ្វើលំហាត់ប្រាណច្រមុះ
១. ចូរដាក់មេដៃលើរន្ធច្រមុះម្ខាងនិងចង្អុលដៃលើរន្ធច្រមុះម្ខាងទៀតរបស់អ្នក។ បន្ទាប់មកច្របាច់ច្រមុះរបស់អ្នកថ្នមៗ។
២. ចូរច្របាច់តែបន្តិចៗបានហើយមិនត្រូវច្របាច់រហូតទាល់តែសំប៉ែតនោះទេ។ ពេលច្របាច់នោះអ្នកត្រូវទប់វារយៈពេល ២០វិនាទី។
៣. បន្ទាប់មក ចូរខំពង្រីករន្ធច្រមុះរបស់អ្នកទាំងមេដៃនិងចង្អុលដៃរបស់អ្នកនៅច្របាច់ច្រមុះនៅឡើយ ហើយខំប្រឹងពង្រីកឲ្យខ្លាំងតាមដែលអ្នកអាចធ្វើបានប៉ុន្តែមិនត្រូវខំរហូតដល់បង្ករឲ្យមានការឈឺចាប់នោះទេ។ ទប់វារយៈពេល ២០វិនាទី។ ចូរធ្វើវាឲ្យបាន ១០ដង ក្នុងមួយថ្ងៃ។ អ្នកអាចនឹងទទួលបានលទ្ធផលក្នុងរយៈពេលពី ២ ទៅ ៤សប្តាហ៍៕