មានវិធីសាស្ត្រជាច្រើនដែលអាចជួយធ្វើឲ្យស្បែករបស់ភ្លឺជាងមុនសជាងមុននិងរលោងជាងមុន។ ជាពិសេសទៅទៀតនោះមានវិធីសាស្ត្រមួយចំនួនដែលមានលក្ខណៈងាយស្រួលនិងប្រើប្រាស់គ្រឿងផ្សំដែលអ្នកមានស្រាប់នៅផ្ទះ។
១. ចូរលាយស៊ុតផ្នែកពណ៌សជាមួយនឹងទឹកក្រូចឆ្មារ ៣ស្លាបព្រាកាហ្វេ និងប្រេងអូលីវ ១ស្លាបព្រាកាហ្វេ។ បន្ទាប់មកលាបវាលើស្បែកហើយទុកឲ្យបាន ១០នាទី សឹមលាងចេញដោយប្រើទឹកដោះគោ។ ចូរអនុវត្តវារហូតដល់អ្នកទទួលបានលទ្ធផលដែលគាប់ចិត្ត។
២. ចូរបរិភោគអាហារដែលសម្បូរវីតាមីនC ព្រោះវាអាចជួយកាត់បន្ថយការផលិតនៃជាតិម៉េឡានីន។
៣. ចូរប្រើសាប៊ូផ្សំពីផ្លែល្ហុងជំនួសនឹងសាប៊ូផ្សេងៗទៀត។
៤. លាបប្រេងBio (Bio oil) លើស្បែករបស់អ្នក។
៥. ប្រសិនបើអ្នកប្រើសាប៊ូធ្វើឲ្យស្បែកសចូរអានការណែនាំដោយប្រុងប្រយ័ត្ន។
សម្គាល់៖
– ដើម្បីរក្សាស្បែករបស់អ្នកឲ្យសនិងភ្លឺជាងមុនអ្នកគួរជៀសពីកមៅ្តព្រះអាទិត្យឲ្យបានកាន់តែច្រើនកាន់តែល្អ (ជាពិសេសនៅក្នុងចន្លោះម៉ោង ១០ព្រឹក ដល់ម៉ោង៤ល្ងាច)។
– ប្រើឡេការពារកមៅ្តថ្ងៃជាប្រចាំ បើទោះបីជាអ្នកមិនមានគម្រោងដើរចេញទៅក្រៅត្រូវកាំរស្មីព្រះអាទិត្យក៏ដោយ។
– ចូរជៀសវាងការប្រើផលិតផលខាត់ស្បែកព្រោះវាអាចបំផ្លាញស្បែករបស់អ្នកដោយបង្ករឲ្យមានស្លាកស្នាម។
– ការទទួលទានវីតាមីនC ច្រើនពេកអាចបង្ករឲ្យមានគ្រោះថ្នាក់ដល់សុខភាពដែលមានដូចជាជំងឺគ្រួសក្នុងតម្រង់នោមជាដើម៕