វាអាចធ្វើបាន ដោយអ្នកមិនចាំបាច់នឹងត្រូវការ ឈុតនៃជក់សម្រាប់ការតុបតែងមុខ, ប្រដាប់លាបពណ៌នៅលើ ត្របកភ្នែក និង សម្ភារ:សម្រាប់តុបតែងមុខ ដើម្បីលាបពណ៌ស្រមោលភ្នែករបស់អ្នកអោយបានត្រឹមត្រូវនោះទេ ។ប្រសិនបើអ្នកមិនមាន សម្ភារ:ដែលអ្នកត្រូវការ ឬ ថាពួកវាមានតំលៃថ្លៃពេកសម្រាប់អ្នក នោះអ្នកនៅតែអាច អនុវត្ត វាបានយ៉ាងសាមញ្ញ ។
- តែងតែចាំផ្តើម ដោយការលាបម្ស៉ៅទ្រនាប់។ ម្ស៉ៅទ្រនាប់ផ្តល់អោយអ្នក នូវមូលដ្ឋានគ្រិះដ៏ល្អ មុននឹងអ្នក ចាប់ផ្តើមផាត់មុខ។ អ្នកមិនត្រូវផាត់វា ច្រើនជ្រុលពេកនោះទេ តែយ៉ាងណាក៏ដោយ អ្នកត្រូវរក្សាវា អោយ មានភាពភ្លឺថ្លា និង មានពណ៌ស្រាល ។
- បន្ទាប់មក ចាប់ផ្តើមលាបម្ស៉ៅពណ៌ភ្នែក ជាលើកដំបូង នៅលើត្របកភ្នែករបស់អ្នក ចាប់ពីរោមភ្នែក ដល់ គល់ចិញ្ចើម។ ការផាត់ស្រទាប់ដំបូងនេះ អាចនឹងជួយអោយ ពណ៌នៃស្រមោលភ្នែកអ្នក ជាប់បានយូរ និង កាត់បន្ថយនូវ ស្លាកស្នាមនៃការផាត់ម្ស៉ៅជាប្រចាំថ្ងៃ ។
- ប្រើម្ស៉ៅផាត់ពណ៌ភ្នែក លាបនៅក្នុងទំរង់ជាមធ្យម ចាប់ពីរោមភ្នែក ដល់ កៀនត្របកភ្នែកផ្នែកខាងក្រៅ ។
- ប្រើខ្មៅដៃគូត្រេភ្នែក ដើម្បីគូរភ្នែករបស់អ្នកអោយឌិត និងអោយនៅលើរោមភ្នែកផ្នែកខាងលើបន្តិច ។ ចាប់ ផ្តើមគូរវាចេញពី គល់ភ្នែកចំហៀងផ្នែកខាងក្នុង ចេញមកចុងកន្ទុយភ្នែកផ្នែកខាងក្រៅយឺតៗ ។
- ប្រើជក់ផាត់ និង ផាត់វាទៅលើតំបន់ ដែលអ្នកបានគូរត្រេភ្នែក ដើម្បីអោយគូល័រភ្នែកបានសាយបន្តិចឡើងដើម្បីធ្វើអោយភ្នែករបស់អ្នក មើលទៅឃើញធំ អ្នកអាចលាបពណ៌ស្រមោលភ្នែករាងខ្មៅបន្តិច នៅលើចំហៀងផ្នែក ខាងក្រៅនៃត្របកភ្នែករបស់អ្នក ។
- នៅលើទំរង់នៃរោមចិញ្ចើម អ្នកអាចប្រើពណ៌ស្រាល ផាត់ហាយឡាយទៅលើ ភ្នែករបស់អ្នក និង ធ្វើអោយ ពួកវាមើលទៅភ្លឺចាំងចែង និង ស្រស់ស្អាត ។
- អ្នកក៏ត្រូវលាប ពណ៌ស្រមោលភ្នែកស្រាលៗ ចាប់ពីរោមភ្នែករបស់អ្នក ដល់ចំហៀងផ្នែកខាងក្រៅនៃភ្នែក នៅចំចំណុចកណ្តាល នៃត្របកភ្នែក ។
- អ្នកអាចលាយពណ៌នៅត្រង់ ត្របកភ្នែកបន្តិច ដូច្នេះវានឹងមិនមើលទៅឃើញស្នាមឌិតខ្មៅពេកនោះទេ ។
- នៅចុងក្រោយ អ្នកអាចលាបម៉ាស្ការ៉ា ទៅលើរោមភ្នែក ផ្នែកខាងលើ និង ខាងក្រោមដើម្បីទទួល បាននូវ សម្រស់ដ៏គួរអោយទាក់ទាញ ៕