ការសម្រកទម្ងន់ក្រោយពីវះកាត់រួចពិតជាធ្វើអោយប្រឈមមុខនឹងរឿងច្រើនណាស់។ រឿងនេះត្រូវបានគេរកឃើញថាមានមនុស្សយើងហោចណាស់ ១០ភាគរយដែលមានផលវិបាកក្រោយពីវះកាត់សម្រកទម្ងន់ ហើយរឿងនេះពិតជាមិនធ្វើអោយអ្នកជំងឺសប្បាយចិត្តទេ។
អ្នកប្រហែលជាមានអារម្មណ៍ឈឺចាប់ និងគ្មានផាសុខភាព ព្រមទាំងត្រូវការវះកាត់បន្ថែមច្រើនទៀតផង។ បញ្ហាទាំងអស់នេះប្រហែលជាមានដូចជា ចង្អោ, ក្អួត និងរាគ, របួសឆ្លងរោគ និងមានក្លនចេញពីពោះ។
ផលវិបាកកាន់តែធ្ងន់ធ្ងរប្រហែលជាកើតឡើងក្រោយពីស្រក់ទម្ងន់អាចដល់ថ្នាក់គម្រាមគំហែងដល់អាយុជីវិតបាន។ ខាងក្រោមនេះគឺជាការប្រឈមមុខអាចនឹងកើតឡើងរហូតដល់ ៣ភាគរយឯណោះ៖
- កំណកឈាមហូរទៅក្នុងសួត (Pulmonary Embolism)
- មានការជ្រៀបទឹកនៅកន្លែងពោះវៀនដែលវះកាត់តភ្ជាប់គ្នាថ្មីៗ
- ដំបៅហូរឈាម
- គាំងបេះដូង
ការសិក្សាបានរកឃើញថា ប្រហែលជាមនុស្ស ៤០០នាក់ហើយដែឡបានស្លាប់ដោយសារតែផលវិបាកនៃការវះកាត់សម្រកទម្ងន់ក្នុងរយៈពេល៣០ថ្ងៃដំបូង។ ការប្រឈមមុខនេះកើតឡើងកាន់តែខ្ពស់ចំពោះមនុស្សដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។ មធ្យោបាយតែមួយគត់ដើម្បីកាត់បន្ថយការប្រឈមមុខនេះគឺការវះកាត់ត្រូវតែធ្វើឡើងដោយគ្រូពេទ្យវះកាត់ដែលមានបទពិសោធន៍ច្បាស់លាស់។
ជាអកុសល្យ ទោះបីជាអ្នកទទួលបានការវះកាត់ដោយជោគជ័យហើយក៏ដោយ ក៏អាចនៅមានបញ្ហាមួយចំនួនទៀតកើតមានដែរដូចជា៖
- គ្រួសក្នុងថង់ទឹកប្រមាត់ ដែលត្រូវការកាត់ថង់ទឹកប្រមាត់នោះចោល
- កង្វះវីតាមីន ឬកង្វះអាហារូបត្ថម្ភ ដោយសារតែមិនសូវមានការបឺតស្រូបបានល្អ
- ត្រូវការកាត់ស្បែកចោលកាន់តែច្រើន៕