បញ្ហាស្បែកដែលកើតមានជាទូទៅបំផុតសម្រាប់ទាំងបុរស និងទាំងស្ត្រីគឺការកើតមុនដែលកើតមាននៅលើមុខ ទ្រូង ខ្នង ក និងស្មា។ មនុស្សភាគច្រើនកើតមុននៅលើផ្ទៃមុខដោយសារ តែវាគឺជាផ្នែកមួយនៃរាងកាយដែលមានការប៉ះនឹងអ្វីៗច្រើនជាងគេ ប៉ុន្តែមនុស្សជាច្រើនក៏មានមុននៅលើរាងកាយផងដែរ។ ខាងក្រោមនេះជាវិធីមួយចំនួនដែលអាចការពារមិនអោយមានការកើតមុនបាន ដែលវិធីទាំងនោះមានដូចជា៖
- លាងមុខថ្នមៗរជាមួយនឹងគ្រឿលាងសម្អាតកម្រិតស្រាលៗ ម្តងនៅពេលព្រឹក និង ម្តងនៅពេលល្ងាច និងបន្ទាប់ពីការធ្វើលំហាត់ប្រាណៈ លាងមុខចាប់ពីខាងក្រោមថ្គាម ទៅទល់នឹងជើងសក់ និងលាងជម្រៈស្បែកមុខ។ សូមស្នើរគ្រូពេទ្យសម្រាប់ការផ្តល់ដំបូន្មានលើប្រភេទនៃគ្រឿងសម្អាតមុខដែលល្អបំផុតសម្រាប់អ្នក។
- កុំប្រើសាប៊ូសម្អាតរាងកាយដែលខ្លាំងពេកៈ ការប្រើសាប៊ូដែលខ្លាំងពេក ឬសំណាញ់ដុសខ្លួនរឹងពេកអាចនឹងធ្វើអោយការកើតមុនកាន់តែធ្ងន់ធ្ងរ។ វាគឺជាការសំខាន់ដែលរក្សាសក់របស់អ្នកអោយស្អាតជានិច្ច។ ប្រសិនបើអ្នកមានសក់មានសភាពមានខ្លាញ់ខ្លាំងអ្នកគួរតែកក់សក់ជារៀងរាល់ថ្ងៃ។
- ចៀសវាងការកាន់ស្បែកញឹកញាប់ពេក។
- ចៀសវាងការញ៉ីច និងការប៉ះពាល់លើមុន។ ការច្របាច់ ឬប៉ះអាចនាំអោយមានស្នាម ឬឡើងខ្មៅដុំៗ។
- ព្យាយាមប្រើឡាមកោពុកមាត់ប្រភេទផ្សេងៗគ្នា ទាំងប្រើអគ្គីសនី និងប្រើដៃដើម្បីស្វែងរកប្រភេទណាមួយដែលល្អសម្រាប់អ្នកៈ នៅពេលដែលអ្នកប្រើឡាមកោដោយដៃត្រូវប្រាកដថាឡាមគឺមុតល្អ និងបន្ទន់ពុកចង្ការរបស់អ្នកយ៉ាងហ្មត់ចត់ជាមួយសាប៊ូ និងទឹក មុនពេលដាក់ក្រែមប្រើសម្រាប់កោ។ កោថ្នមៗ និងយឺតៗព្រោះវាជាការចាំបាច់ដើម្បី បន្ថយហានិភ័យនៃការឆ្លងមេរោគ។
- សម្រាកៈ ភាពតានតឹងអាចរួមចំណែកដល់ការកើតមុនផងដែរ ដូច្នេះប្រសិនបើអ្នកតែង តែព្រួយបារម្ភអំពីវា នោះវានឹងកាន់តែឡើងអាក្រក់។ ទុករឿងកើតមុនរបស់អ្នកទៅមួយឡែកសិន វាមិនមែនជាការសំខាន់ក្នុងការបំបាត់នោះទេ៕