ក្រៅពីបន្ថែមរស់ជាតិដល់អាហារ ខ្ទឹមសរក៏អាចប្រើសម្រាប់ថែរក្សាសម្រស់អ្នកបានដែរ។ មូលហេតុដែលនាំអោយមនុស្សជំនាន់ថ្មីធ្វើបែបនេះ ដោយសារតែខ្ទឹមសផ្ទុកទៅដោយជីវជាតិ និងអង់ទីអុកស៊ីដង់ជាច្រើនដែលអាចព្យាបាលបញ្ហាស្បែក និងជំងឺទាក់ទងនឹងសម្រស់មួយចំនួន។ ខាងក្រោមនេះគឺជាវិធីសាស្ត្រខ្លះៗដែលអាចជួយអោយអ្នកទទួលបានប្រយោជន៍ពីខ្ទឹមសក្នុងការថែរក្សាសម្រស់បាន។
មុន
សមាសធាតុសម្រាប់ប្រឆាំងនឹងបាក់តេរីករបស់ខ្ទឹមសអាចជួយស្បែកស្រស់ស្អាត និងផ្តល់ផលដ៏ល្អមួយសម្រាប់អ្នក។ ចូរចិតខ្ទឹមសរពាក់កណ្តាល និងយកវាទៅត្រដុសនឹងកន្លែងដែលមានមុន។ ចូរធ្វើបែបនេះរយៈពេលពីរបីថ្ងៃទើបអាចទទួលបានលទ្ធផលកាន់តែល្អ។
ភាពជ្រីវជ្រួញ
ចូរលះបង់ការប្រើប្រាស់ក្រែមប្រឆាំងភាពចាស់ដែលមានសារធាតុគីមីច្រើន និងតម្លៃខ្ពស់ចោលអោយអស់ និងងាកមកសាកល្បងប្រើខ្ទឹមរដើម្បីលុបបំបាត់បញ្ហាជ្រីវជ្រួញវិញ។ ឥទ្ធិពលជាអង់ទីអុកស៊ីដង់របស់ខ្ទឹមសនឹងជួយការពារស្បែកពីរ៉ាឌីកាលសេរីបាន។ ចូរដំខ្ទឹមស និងយកទឹកវាមកលាបនៅកន្លែងដែលមានភាពជ្រីវជ្រួញដើម្បីអោយស្បែកវិលមកដូចកាលពីយុវវ័យវិញ។
ស្នាមសង្វារ
ក្នុងចំណោមវិធីសាស្ត្រព្យាបាលបញ្ហាសង្វារដោយខ្លួនឯង ខ្ទឹមសរត្រូវបានគេអះអាងថាជាឱសថដ៏មានប្រយោជន៍ជាងគេ។ ចូរបន្ថែមទឹកខ្ទឹមសទៅក្នុងប្រេងក្តៅៗមួយចំនួន និងលាបវាលើកន្លែងដែលមានស្នាមសង្វារនោះទេ។ ចូរធ្វើបែបនេះរយៈពេលពីរសប្តាហ៍ ហើយអ្នកនឹងឃើញលទ្ធផលរបស់វាជាមិនខាន។
ក្រចកដែលពុកផុយ
ក្រៅពីថែរក្សាស្បែក ខ្ទឹមសក៏អាចជួយពង្រឹងដល់ក្រចកដែលងាយនឹងពុកផុយបានដែរ។ ចូរដំខ្ទឹមស និងយកទឹករបស់វាទៅលាបលើក្រចករយៈពេលពីរបីសប្តាហ៍ដើម្បីអោយក្រចកនោះមានភាពរឹងមាំ៕