ស្បែករបស់យើងដែលគ្របដណ្តប់លើរាងកាយសុទ្ធតែចាស់តាមអាយុកាលរបស់វាទាំងអស់ ហើយកន្លែងដែលធ្វើអោយចាស់កាន់តែលឿនគឺជាកន្លែងដែលប៉ះពាល់នឹងពន្លឺព្រះអាទិត្យ។ ដូច្នេះហើយទើបការប្រែប្រួលផ្សេងៗបណ្តាលមកពីការខូចខាតដោយសារពន្លឺព្រះអាទិត្យកើតមាន ដូចជា ស្បែកស្ងួត, ស្បែកយៀរ, ស្បែកមានដុះសារធាតុ Keratose និងជ្រីវជ្រួញជាដើម។
- ភាពជ្រីវជ្រួញរបស់ស្បែកត្រូវបានបែងចែកជាពីរប្រភេទដូចជា៖ ស្បែកជ្រីវជ្រួញដែលមានផ្នត់រាក់ និងជ្រីវជ្រួញបែបជ្រៅៗ។ ការព្យាបាលអាការៈស្បែកជ្រីវជ្រួញជាទូទៅតែងតែមានប្រសិទ្ធភាពលើប្រភេទស្បែកជ្រីវជ្រួញដែលមានផ្នត់រាក់ៗ។ ចំណែកឯស្បែកជ្រីវជ្រួញជ្រៅៗវិញប្រហែលជាត្រូវការវិធីសាស្ត្រខ្លាំងបន្តិចដូចជាការវះកាត់កែរសម្ផស្សជាដើម។
- កត្តាដែលនាំអោយមានភាពជ្រីវជ្រួញមានដូចជា ជក់បារី, ប្រភេទស្បែក (មនុស្សដែលមានស្បែកពណ៌ស្រាល និងភ្នែកពណ៌ខៀវ ទំនងជាងាយនឹងខូចខាតដោយសារពន្លឺព្រះអាទិត្យណាស់), តំនពូជ, ស្តាយសក់ (អាស្រ័យទៅតាមចំនួនសក់ដែលគ្របដណ្តប់លើស្បែក និងការពារពីពន្លឺព្រះអាទិត្យ), សម្លៀកបំពាក់ និងការងារ ព្រមទាំងការប៉ះពាល់នឹងព្រះអាទិត្យរយៈពេលច្រើនឆ្នាំ។
- ការព្យាបាលដែលអាចធ្វើបានចំពោះភាពជ្រីវជ្រួញអាចមានដូចជា ការព្យាបាលដោយថ្នាំ (វីតាមីន A , Alpha Hydroxy Acids, អង់ទីអុកស៊ីដង់ និងផលិតផលផ្តល់ជាតិសំណើម) និងការព្យាបាលដែលប៉ះពាល់ដល់សុខភាព (Glycolic Acids Peels, Deep Peels, Dermabrasion, ប្រើកាំរស្មី, ការវះកាត់ និងចាក់ថ្នាំ Botox)៕