ការស្រាវជ្រាវលើអាហារដែលល្អបំផុតសម្រាប់សុខភាពស្បែកគឺនៅមានកំណត់នៅឡើយ។ ប៉ុន្តែអាហារដែលសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មហាក់ដូចជាមានប្រសិទ្ធិភាពការពារស្បែក។ សូមពិចារណាអាហារដែលជាមិត្តល្អរបស់ស្បែកទាំងនេះ៖
- ឆៃថាវ ការ៉ុត ផ្លែឈើពណ៌លឿង និងពណ៌ទឹកក្រូច និងបន្លែផ្សេងទៀត
- ស្ពៃខ្មៅ និងបន្លែដែលមានស្លឹកពណ៌បៃតងផ្សេងទៀត
- ប៉េងប៉ោះ
- ផ្លែប្ល៊ូបេរី
- សណ្តែក
- ត្រីសាម៉ុង និងត្រីដែលសម្បូរខ្លាញ់ផ្សេងទៀត
- គ្រាប់ធញ្ញជាតិ
ផ្ទុយពីនេះអាហារមួយចំនួនហាក់បីដូចជាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្វើអោយខូចស្បែក។ ឧទាហរណ៍ការស្រាវជ្រាវមួយចំនួនបានបង្ហាញថាអាហារដែលសម្បូរដោយកាបូអ៊ីដ្រាត(ស្ករ) និងខ្លាញ់ធ្វើអោយស្បែកឆាប់ចាស់។ ចូរចាំថាអាហារជាច្រើនដែលល្អបំផុតសម្រាប់សុខភាពស្បែកក៏គឺជាអាហារដែលល្អបំផុតសម្រាប់សុខភាពទៅទីផងដែរ។ ជាជាងការផ្តោតតែលើអាហារដែលល្អសម្រាប់សុខភាពស្បែក សូមផ្តោតការយកចិត្តទុកដាក់លើអាហារដែលល្អសម្រាប់សុខភាពល្អជាទូទៅ។ បរិភោគផ្លែឈើ និងបន្លែអោយបានច្រើន។ ជ្រើសយកអាហារដែលមានជាតិខ្លាញ់ទាប ឬមិនមានជាតិខ្លាញ់តែម្តង៕