អង្គការសុខភាពពិភពលោកបានចាត់ទុក COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ជាមេរោគព្រួយបារម្ភ និងដាក់ឈ្មោះអូមីក្រុង (Omicron) ។ នេះបើយោងតាមប្រភពនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបង្ហោះនាព្រឹកថ្ងៃទី២៧ វិច្ឆកា ២០២១នេះ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDCបានបន្តថា វាជាប្រភេទមេរោគបំប្លែងថ្មីដែលឆ្លងលឿនខ្លាំងទ្វេដង ជាងទម្រង់ដែលតា ទៅទៀត ។
ប្រភពរកឃើញដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង បន្ទាប់មករកឃើញនៅប្រទេសបុតស្វាណា (Botswana), ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini)ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្វ្រិក ។
ថ្មីៗនេះទៀតរកឃើញចំនួនពីរករណីនៅក្រុងហុងកុង ដែលធ្វើដំណើរត្រលប់ពីប្រទេសអាហ្វ្រិកខាងត្បូង និងកំពុងរកឃើញដែរនៅប្រទេសដទៃទៀតដូចជា អ៊ីស្រាអែល អង់គ្លេស បែលហ្សិក ។
សូមបន្តអនុវត្តន៌ ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងគ្រប់ដូស និងដូសជំរុញ ៕