ស្បែក ស្អាតពិតជានឹងជួយលើកម្រស់ របស់អ្នកេអោយ កាន់តែមានភាពទាក់ ទាញគួរអោយគយគន់។
ដូច្នេះមិនថាអ្នកកើតមកមានស្បែក ស្អាតរឺអត់នោះទេ អ្នកត្រូវ តែយកចិត្ត ទុកដាក់ ថែរក្សាវាអោយបានល្អ។ នៅពេលដែលអ្នកពេញវ័យរាយកាយ របស់យើងព្យាមយាម សម្របសម្រួល ទៅនឹង តុល្យភាពអ័រម៉ន។ ប្រការនេះធ្វើអោយប៉ះពាល់ ដល់ស្បែកផងដែរ។
កន្ទួលកលើស្បែកមុខ
នៅពេលអ្នកមានកន្ទួលស្បែក អ្នកមិនត្រូវញេចវាទេពី ព្រោះវាអាចនឹងធ្វើអោយរាលដាល ការឆ្លងមេរោគចូលទៅស្រទាប់ស្បែក កាន់តែជ្រៅ។ អ្នកអាចញេចកន្ទួលខ្មៅដែលមិនមាន ការរលាកនិងនៅពេលដែលវាបបើកមុ ខ។ ប៉ុន្តែអ្នកអាចធ្វើដូច្នេះបានបន្ទាប់ពីមុជ ទឹកក្តៅរួច។ ក្រោយមកទៀតអ្នកត្រូវលាប ក្រែបប្រឆាំងមេរោគដើម្បីធ្វើអោយស្បែក ស្អាតបាត។ ចូរកុំប្រើក្រែមព្យាបាលកន្ទួលដែលគេដាក់តាំងលក់។
ម្យ៉ាងទៀតបើសិនជាស្បែករបស់អ្នកមាន ជាតិខ្លាញ់ ច្រើនចូរអ្នកចៀសវាងការប្រើអ្វីមួយជូតសម្អាតប៉ាត ណាប៉ាតណី។ ការធ្វើដូច្នេះអាចធ្វើអោយបាក់តេរីរាលដាល។
គ្រាប់មុនលើមុខ
ក្មេងជំទង់ស្ទើទាំងអស់កើតមុន មុខនៅក្នុងអាយុណា មួយនោះ។នៅពេលពួកគេពេញវ័យ នោះពួកគេផលិតអ័រម៉នជាច្រើន ដែលនាំអោយមានការ ផលិត សេបុមយ៉ាង ច្រើននៅក្នុងស្បែក។ សេបុមទាំងនោះអាចធ្វើអោយ ស្ទះរន្ឋញើសដោយធ្វើអោយលេចចេញដុំ ពណ៍ខៀវដែលអាចឆ្លងមេរោគហើយនាំអោយមានពងខ្ទុះ។ នៅពេលខ្លះកូនកន្ទួលនោះធម្មតានៅក្នុងវ័យនេះ។ ប៉ុន្តែរោគមុនធ្ងន់ធ្ងរអាច នឹងនាំអោយមានសន្លាកមមុខ។ ដូច្នេះ អ្នកត្រូវទៅរកគ្រូពេទ្យដើម្បីបំបាត់កន្ទួលនោះ។ មានថ្នាំព្យាបាលរោគមុនជាច្រើនមុខដាក់លក់។ ប៉ុន្តែយកល្អបំផុតនោះអ្នកត្រូវទៅពិភាក្សា ជាមួយគ្រូពេទ្យថាតើ ត្រូវប្រើថ្នាំប្រភេទណា។