ការរមាស់ស្បែកក្បាលលើមនុស្សវ័យជំទង់គឺជាបញ្ហាមួយដែលកើតមានជាញឹកញាប់ពីមួយថ្ងៃទៅទៅមួយថ្ងៃ។ វាអាចកើតឡើងដោយសារតែបញ្ហាលើស្បែក ឬជំងឺបណ្តោះអាសន្នណាមួយ។ ខណៈពេលដែលវាជាសញ្ញានៃការកង្វះអនាម័យនៅពេលអេសស្បែកក្បាល កំទេចកំទីស្បែកក្បាលដូចជាអង្គែ នឹងត្រូវហុយចូលទៅក្នុងទីសាធារណៈ។ ដូច្នេះ បញ្ហាបែបនេះគួរតែគ្រប់គ្រងអោយបានលឿនតាមតែអាចធ្វើទៅបាន។ វាអាចបណ្តាលមកពីមូលហេតុជាច្រើនទាំងមនុស្សធំ និងកូនក្មេង។ ខាងក្រោមនេះគឺជាមូលហេតុដែលគេច្រើនតែជួយប្រទះញឹកញាប់ជាងគេ។
- បញ្ហាភាគច្រើនបំផុតនោះគឺរោគអង្គែ។ ជំងឺនេះអាចកើតចេញតាមរយៈកត្តាផ្សេងៗទៀតមួយចំនួនដែរដូចជា ការរលាកស្បែក, ជំងឺស្បែក Eczema, Psoriasis ជាដើម។
- នៅពេលមនុស្សម្នាក់កើតអង្គែ និងរមាស់ស្បែកក្បាល វាអាចជាសញ្ញាមួយបញ្ជាក់ថា ពួកគេកំពុងតែមានការបង្ករោគនៅលើស្បែកក្បាលហើយ ដែលអាចជាមេរោគផ្សិតពីធម្មជាតិទៀតផង។
- អង្គែអាចមានលក្ខណៈស្រាលឬធ្ងន់ធ្ងរ អាស្រ័យទៅតាមប្រភពនៃជំងឺ ឬស្ថានភាពរបស់ស្បែកដែលកើតឡើងដំបូងគេ។
- ចំពោះកូនក្មេងវិញ ការរមាស់ស្បែកក្បាលច្រើនកើតឡើងដោយសារមានចៃ។ ចៃបែបនេះជាប្រភេទប៉ារ៉ាសិតដែលទៅបឺតជញ្ជក់ឈាមពីស្បែកក្បាលមនុស្ស។ ទឹកមាត់របស់វាបង្កើតបានជាប្រតិកម្មអាឡែហ្ស៊ីមួយប្រភេទដែលអាចអោយសក់ ឬស្បែកក្បាលនៅកន្លែងនោះរមាស់បាន៕