តើអ្នកកំពុងតែស្វែងរកវិធីសាស្ត្រដើម្បីអោយស្រស់ស្អាតតាមបែបធម្មជាតិដែរទេ? អត្ថបទមួយនេះគឺជាអ្វីដែលអ្នកត្រូវការហើយបើសិនជាអ្នកចង់ស្អាតតាមវិធីធម្មតាៗ និងធម្មជាតិ។ តាមរយៈវិធីសាស្ត្រនេះ អ្នកមិនចាំបាច់ចំណាយលុយកាកច្រើនដើម្បីទិញផលិតផលដែលពោរពេញទៅដោយសារធាតុគីមីទេ។
គួរអោយយកទឹកដាក់តាមខ្លួន
អ្នកប្រហែលជាត្រូវបានគេប្រាប់ច្រើនដឹងហើយអំពីសារៈសំខាន់របស់ទឹកចំពោះរាងកាយ។ ពេលនេះខ្ញុំចង់បញ្ជាក់អោយកាន់តែច្បាស់ម្តងទៀត។ អ្នកត្រូវការទឹកច្រើនដើម្បីអោយមានសុខភាពល្អ និងរាងកាយមានភាពស្រស់ស្អាត។ អ្នកឯកទេសបានណែនាំថា យើងគួរតែផឹកទឹកអោយបានយ៉ាងហោចណាស់ ៨កែវក្នុងមួយថ្ងៃ។ អ្នកគួរតែធ្វើបែបនេះបើសិនជាចង់អោយស្បែកស្អាត។ ស្បែកត្រូវការទឹកច្រើនណាស់ដើម្បីអោយមើលទៅឃើញនៅក្មេង, សុខភាពល្អ និងស្រស់ស្អាត។ កាលណាណាទទួលទានទឹកកាន់តែច្រើន អ្នកនឹងមានភាពស្រស់ស្អាតក៏កាន់តែច្រើនដែរ។
ងូតទឹក
ចូរប្រាកដថា អ្នកបានងូតទឹកយ៉ាងហោចណាស់ ពីរដងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ។ ស្បែកត្រូវការភាពសំណើមជាប់ទើបអាចមើលទៅឃើញក្មេង, ស្រស់ថ្លា និងស្អាត។
ហាត់ប្រាណទៀងទាត់
ការហាត់ប្រាណគឺជារឿងដែលអ្នកគួរតែធ្វើជាទៀងទាត់បើសិនជាអ្នកចង់នៅក្មេង និងស្រស់ស្អាត។ ការហាត់ប្រាណគ្មានចំណាយលុយទេ ប៉ុន្តែវាគឺជាវិធីសាស្ត្រដ៏អស្ចារ្យមួយសម្រាប់ផ្តល់អោយរាងកាយ។ ការហាត់ប្រាណទៀងទាត់មិនត្រឹមតែជួយអោយអ្នកមានសុខភាពល្អគ្រប់ពេលទេ តែវាក៏ជារឿងសំខាន់សម្រាប់រាងកាយរបស់អ្នកដែរ។ អ្នកអាចបន្ថយខ្លាញ់ចេញពីក្បាលពោះ និងសម្រកទម្ងន់បានទៀតផង។ ការហាត់ប្រាណនេះមានរបៀបងាយៗដូចជា ការរត់តិចៗ, ការរត់, ការជិះកង់ជាដើម។ អ្នកគួរតែហាត់ប្រាណបែបនេះយ៉ាងហោចណាស់ ៣០នាទី ចំនួនប្រាំដងក្នុងមួយសប្តាហ៍។
កុំប្រើសម្ភារៈធ្វើខ្លួនច្រើនពេក
ខ្ញុំដឹងថា មនុស្សមួយចំនួនដែលប្រើសម្ភារៈធ្វើខ្លួនច្រើន ជាពិសេសមុខតែម្តង ដោយសារតែពួកគេចង់អោយខ្លួនឯងស្អាតដូចតារាល្បីៗ។ ប៉ុន្តែរឿងមួយដែលគួរអោយចាប់អារម្មណ៍អំពីការផាត់មុខមាត់ច្រើនពេក នោះគឺវាមិនអាចជួយអ្វីអោយអ្នកបានច្រើននោះទេ។ ការដែលធ្វើខ្លួនច្រើនពេក វាមានតែរំខានដល់សម្រស់អ្នកទៅវិញទេ។ មនុស្សគ្រប់គ្នាតែដឹងអំពីរឿងនេះហើយ។ អ្នកឯកទេសខាងសម្រស់បានណែនាំថា គួរតែមានការតែងខ្លួនតែបន្តិចបន្តួចបានហើយ។ ព្រោះវាអាចជួយអោយអ្នកមើលទៅស្រស់ស្អាតជាងមុន។ ត្រូវតែចាំជានិច្ចថា ត្រូវតែលាងមុខមាត់ចេញនៅពេលយប់មុនពេលចូលដេក៕