ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ប្រឈមនឹង ពស់ចឹក នោះអ្នកត្រូវជៀសវាងនូវការប៉ះពាល់ រាល់ប្រភេទ ពស់ទាំងអស់។ ប្រសិនបើអ្នកបានជួបវា នៅកន្លែងណាមួយ នោះអ្នកត្រូវព្យាយាម ដើរថយក្រោយវិញ យឺតៗ ។ ប្រសិនបើអាចទៅរួច សត្វពស់ភាគច្រើន តែងជៀសចេញពីមនុស្ស ហើយវានឹងចឹកយើង តែ នៅពេលណា ដែលពួកវាត្រូវបានរងការគំរាមកំហែង ឬ ភ័យខ្លាចប៉ុណ្ណោះ ។
ប្រសិនបើពស់បានចឹកអ្នក នោះអ្នកត្រូវ៖
· រក្សាភាពស្ងប់ស្ងាត់។
· ដាក់ដៃ ឬ ជើង ដែលត្រូវបានពស់ចឹកអោយមានលំនឹង ដោយជៀសវាងនូវការធ្វើចលនា ដើម្បី ទប់ស្កាត់ជាតិពុល ឬ ពិស កុំអោយរាលដាលទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ។
· ធ្វើការដោះចេញនូវ គ្រឿងអលង្ការដែលអ្នកកំពុងពាក់ មុនពេលដែលអវយវះអ្នកចាប់ ផ្តើមហើម ប៉ោង ។
· ប្រសិនបើអាចទៅរួច ដាក់ស្ថានភាពខ្លួនអ្នក ដោយត្រូវដាក់តំបន់ដែលរងគ្រោះនេះ អោយបាន ត្រឹម ឬ ទាបជាងកម្រិតបេះដូងរបស់អ្នក។
· ធ្វើការសម្អាតមុខរបួស ប៉ុន្តែអ្នកមិនត្រូវជះទឹកទៅលើវានោះទេ ហើយត្រូវធ្វើការគ្របដណ្តប់មុខ របួសជាមួយនឹង ក្រណាត់ស្ងួតស្អាត។
· ដាក់ប្រដាប់អមនៅមុខរបួស ដើម្បីជៀសវាងនូវ ការធ្វើចលនា ប៉ុន្តែត្រូវរក្សាវាអោយរាងរលុងបន្តិច ដោយមិនត្រូវអោយគាបសង្កត់ចរន្តឈាមរត់នោះទេ។
· អ្នកមិនត្រូវប្រើប្រដាប់កៀបសសៃឈាម ឬ ដាក់ទឹកកក ស្អំនៅលើមុខរបួសនោះទេ។
· អ្នកមិនត្រូវធ្វើការ កាត់មុខរបួស ឬ ព្យាយាមយកពិសចេញពី មុខរបួសទេ។
· អ្នកមិនត្រូវ ធ្វើការផឹកភេសជ្ជះដែលមានជាតិកាហ្វេអ៊ីន ឬ សុរាទេ។
· អ្នកមិនត្រូវ ព្យាយាមចាប់ពស់យកមកជាមួយទេ ប៉ុន្តែអ្នកត្រូវព្យាយាម ចងចាំនូវ ពណ៌ និង រូបរាង របស់ពស់ ដើម្បីអាចធ្វើការពិពណ៌នាពីវាបាន តាមដែលវាអាចជួយក្នុងការព្យាបាល បន្សាបជាតិ ពិសបាន ។
ធ្វើការស្វែងរកជំនួយសង្គ្រោះអោយបានជាបន្ទាន់ ជាពិសេសប្រសិនបើតំបន់ ដែលត្រូវបានពស់ ចឹកនោះ បានផ្លាស់ប្តូរពណ៌ ចាប់ផ្តើមហើមប៉ោង ឬ មានសភាពឈឺចាប់ខ្លាំង ៕