នៅក្នុងការស្រាវជ្រាវថ្មីមួយ ដែលបានមើលទៅលើបុរស និងជំងឺបេះដូង អ្នកស្រាវជ្រាវជនជាតិស៊ុយអែត បានតាមដានលើបុរសជាង ២០.០០០ នាក់។ នៅពេលចាប់ផ្តើមនៃការស្រាវជ្រាវ បុរស គឺមានអាយុពី ៤៥ ទៅ ៧៩ ឆ្នាំ ដែលមិនមានប្រវត្តិជំងឺបេះដូង ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ឬកម្រិតកូឡេស្តេរ៉ូលខ្ពស់នោះទេ។ ពួកគេបានអោយព័ត៌មានទៅអ្នកស្រាវជ្រាវ លើទម្លាប់រស់នៅរបស់ពួកគេ អំឡុងពេលនៃការស្រាវជ្រាវផងដែរ។
អ្នកស្រាវជ្រាវបានរកឃើញថា ទម្លាប់ល្អទាំង ៥ ខាងក្រោមនេះ អាចកាត់បន្ថយហានិភ័យ នៃការគាំងបេះដូងរបស់បុរស ដល់ទៅ ៨៦ ភាគរយ៖
- កុំជក់បារី
- ញ៉ាំអាហារដែលផ្តល់នូវសុខភាព
- ផឹកស្រាក្នុងកម្រិតមធ្យម គឺតិចជាង ២ កំប៉ុងក្នុងមួយថ្ងៃ
- ធ្វើលំហាត់ប្រាណ ដូចជាដើរ ឬជិះកង់ អោយបានយ៉ាងហោចណាស់ ៤០ នាទី ជារៀងរាល់ថ្ងៃ
- មានទំហំចង្កេះតិចជាង ៩៣ សង់ទីម៉ែត្រ។
អ្នកស្រាវជ្រាវបានរកឃើញថា មានតែបុរសមួយភាគរយ នៃការស្រាវជ្រាវប៉ុណ្ណោះ ដែលមានទម្លាប់ល្អទាំង ៥ នេះល្អ។
ពួកគេបានរកឃើញថា ការញ៉ាំអាហារដែលផ្តល់នូវសុខភាព និងការផឹកស្រាកម្រិតមធ្យម គឺមានឥទ្ធិពលបំផុត លើការបន្ថយហានិភ័យដល់បុរស៕