ខណៈដែលស្ត្រី អាចជាគោលដៅចម្បង ទៅលើបញ្ហាសុខភាពឆ្អឹងរបស់ពួកគេ បុរស ក៏ជាអ្នកដែលមានហានិភ័យ នៃជំងឺពុកឆ្អឹងផងដែរ ដែលអាចជាជំងឺឆ្អឹងស្រួយ និងងាយបាក់។
ក្រុមគ្រូពេទ្យវះកាត់ឆ្អឹងអាមេរិច បានពន្យល់ពីកត្តាហានិភ័យ នៃជំងឺពុកឆ្អឹង ចំពោះបុរស ៖
- អាយុលើសពី ៧៥ ឆ្នាំ
- មានសន្ទស្សន៍នៃទម្ងន់ខ្លួនទាប
- ស្រកទម្ងន់ ៥ ភាគរយ ក្នុងអំឡុងពេល ៤ ឆ្នាំចុងក្រោយ
- ជាអ្នកជក់បារីថ្មីៗ
- មានរបៀបរស់នៅសុខស្រួល
- មានសមាជិកក្នុងគ្រួសារ ជាមនុស្សប្រុស ដែលមានជំងឺពុកឆ្អឹង៕