ពងស្វាស គឺជាផ្នែកមួយនៃសរីរៈបន្តពូជរបស់បុរស ដែលមុខងារចំបងរបស់វា គឺផលិតមេជីវិតឈ្មោល និងអ័រម៉ូនភេទបុរស។
ពងស្វាស ស្ថិតនៅក្នុងស្រោមពងស្វាស ដែលមានទីតាំងចន្លោះពីលិង្គ និងរន្ធគូថ។ ពងស្វាសមនុស្សពេញវ័យ គឺមានទំហំស្រដៀងទៅនឹងផ្លែអូលីវ ហើយវាជារឿងទូទៅ ចំពោះពងស្វាសម្ខាង ដែលហាក់ដូចជាទាប ជាងពងស្វាសម្ខាងទៀត។
ស្ថិតនៅពីក្រោយនៃពងស្វាសនីមួយៗ មានបំពង់អេពីឌីឌីម ដែលជាបំពង់មានមុខងារស្តុក និងផ្លូវនៃទឹកកាមធ្វើដំណើរ។ ការផ្គុំគ្នានៃសរសៃឈាម សរសៃវិញាណ ប្រព័ន្ធទឹករងៃ និងបំពង់នៃទឹកកាម គឺមានពីពោះ ហើយត្រូវបានភ្ជាប់ទៅនឹងពងស្វាសនីមួយៗ៕