តើអ្វីទៅជាជំងឺទឹកនោមប្រៃ?
ជំងឺទឹកនោមប្រៃ ដែលប្រជាជនយើងតែងតែគិតថា មានជាតិអំបិលនៅក្នុងទឹកនោមនោះ, តាមពិតមានន័យថា ការមានវត្តមានប្រូតេអ៊ីននៅក្នុងទឹកនោមទៅវិញនោះទេ។ នៅពេលដែលឈាមធ្វើដំនើរកាត់តាមតម្រងនោម, តម្រងនោមច្រោះកាកសំនល់ចេញ, បង្កើនជាតិទឹក និងអំបិល។ កាកសំណល់ទាំងនេះចេញពីខ្លួនតាមទឹកនោម។ ជាធម្មតា, មិនមានប្រូតេអ៊ីនត្រូវបានរកឃើញនៅក្នុងទឹកនោមនោះទេពីព្រោះប្រូតេអ៊ីនភាគច្រើនគឺធំពេកដែលមិនអាចឆ្លងកាត់តម្រងនោមបាន។
ប្រសិនបើគ្រូពេទ្យរកឃើញថាមានប្រូតេអ៊ីននៅក្នុងទឹកនោមរបស់កូនរបស់អ្នក, វាមានន័យថា តម្រងនោមរបស់កូនអ្នកមិនអាចធ្វើការដូចដែលតម្រងនោមធម្មតាធ្វើការនោះទេដោយសារតែការរលាកជាដើម។ ជួនកាល ការឆ្លងមេរោគ ឬជាតិគីមីផ្សេងៗធ្វើអោយខូចខាតដល់តម្រងនោម និងកត្តានេះហើយដែលអាចធ្វើអោយប្រូតេអ៊ីនឃើញមាននៅក្នុងទឹកនោម។
ប្រសិនបើមានតែប្រូតេអ៊ីនតិចតួចនៅក្នុងទឹកនោម, កូនរបស់អ្នកអាចមានលក្ខខ័ណ្ឌមួយស្រាល។ ប្រសិនបើប្រូតេអ៊ីនជាច្រើនត្រូវបានរកឃើញនៅក្នុងទឹកនោមកូនរបស់អ្នក, ជំងឺតម្រងនោមធ្ងន់ធ្ងរអាចក្លាយជាបញ្ហា។ ជំងឺទឹកនោមប្រៃមិនបណ្តាលអោយឈឺនោះទេ។ ប៉ុន្តែនៅពេលដែលប្រូតេអ៊ីនជាច្រើនត្រូវបានរកឃើញនៅក្នុងទឹកនោម, កម្រិតនៃប្រូតេអ៊ីននៅក្នុងឈាមអាចធ្លាក់ចុះ។ នេះអាចបណ្តាលអោយហើមលើត្របកភ្នែក, កជើង និងជើងរបស់កូនអ្នក។ សម្ពាធឈាមខ្ពស់គឺជាសញ្ញាដទៃទៀតនៃបញ្ហានេះ។
តើជំងឺទឹកនោមប្រៃត្រូវបានគេធ្វើរោគវិនិច្ឆ័យយ៉ាងដូចម្តេច?
គ្រូពេទ្យអាចសុំអ្នកដើម្បីប្រមូលទឹកនោមក្នុង២៤ម៉ោងពីកូនរបស់អ្នក។ ការប្រមូលទឹកនោមក្នុង២៤ម៉ោងអនុញ្ញាតអោយគ្រូពេទ្យវាស់ពីបរិមាណប្រូតេអ៊ីននៅក្នុងទឹកនោម។ ផ្ទាំងក្រដាសពិសេសមួយត្រូវបានគេប្រើនៅក្នុងគម្រូនៃទឹកនោមដើម្បីពិនិត្យមើលប្រូតេអ៊ីន។ តេស្តនេះជួយបង្ហាញថាតើតម្រងនោមរបស់អ្នកធ្វើការល្អប៉ុណ្ណា។ គ្រូពេទ្យអាចសុំធ្វើតេស្តឈាមផងដែរ។
តើអ្វីទៅជាជំងឺទឹកនោមប្រៃនៅពេលយប់?
ជំងឺទឹកនោមប្រៃនេះកើតលើមនុស្សវ័៏យជំទង់មួយចំនួន។ លក្ខខ័ណ្ឌនេះត្រូវបានគេហៅថា ជំងឺទឹកនោមប្រៃនៅពេលយប់, ដោយសារតែប្រូតេអ៊ីនមាននៅក្នុងទឹកនោមនៅពេលដែលកុមារនោះកំពុងតែឈរតែប៉ុណ្ណោះ។
កុមារដែលមានជំងឺទឹកនោមប្រៃប្រភេទនេះមិនមានការខូចខាតតម្រងនោមអ្វីនោះទេ, ប៉ុន្តែហេតុផលមិនត្រូវបានគេដឹង, ពួកគេបាត់បង់ប្រូតេអ៊ីននៅក្នុងទឹកនោមអំឡុងពេលថ្ងៃនៅពេលដែលពួកគេកំពុងធ្វើការ។ នៅពេលយប់, នៅពេលដែលពួកគេគេង, តម្រងនោមរបស់ពួកគេមិនអនុញ្ញាតអោយប្រូតេអ៊ីនចូលទៅក្នុងតម្រងនោមនោះទេ។ គ្រូពេទ្យធ្វើរោគវិនិច្ឆ័យលើលក្ខខ័ណ្ឌមិនប៉ះពាល់នេះដោយពិនិត្យមើលទឹកនោម២ដង។ ដំបូងត្រូវបានប្រមូលនៅក្នុងពេលព្រឹក, បន្ទាប់ពីកូនរបស់អ្នកងើបពីគេង។ និងលើកទី២ ត្រូវបានប្រមូលពេលថ្ងៃ។ គម្រូទាំងពីរនេះត្រូវបានគេទុកក្នុងកន្លែងស្តុកមួយផ្សេងពីគ្នា។ ប្រសិនបើកូនរបស់អ្នកមានជំងឺទឹកនោមប្រៃប្រភេទនេះមែន, គម្រូទឹកនោមនៅពេលព្រឹកនឹងមិនមានប្រូតេអ៊ីននោះទេ, ប៉ុន្តែទឹកនោមបានប្រមូលអំឡុងពេលថ្ងៃនឹងមានប្រូតេអ៊ីននៅក្នុងនោះ។
តើជំងឺទឹកនោមប្រៃត្រូវបានគេព្យាបាលដោយរបៀបណា?
ប្រសិនបើកូនរបស់អ្នកមានជំងឺទឹកនោមប្រៃនៅពេលយប់ ឬមានបរិមាណប្រូតេអ៊ីនតិចតួចនៅក្នុងទឹកនោម, មិនមានការព្យាបាលណាដែលចាំបាច់នោះទេ។ ជួនកាលគ្រូពេទ្យនឹងពិនិត្យមើលទឹកនោមរបស់កូនអ្នកម្តងទៀតបន្ទាប់ពីបានធ្វើពី២ ឬ៣ខែមុនដើម្បីមើលថាតើបរិមាណប្រូតេអ៊ីននៅក្នុងទឹកនោមចុះឬយ៉ាងណា។ ប្រសិនបើបរិមាណប្រូតេអ៊ីននៅក្នុងទឹកនោមមិនប្រែប្រួល ឬប្រសិនបើមានប្រូតេអ៊ីនលើសពីមុន, គ្រូពេទ្យអាចបញ្ចូនកូនរបស់អ្នកទៅជួបនឹងគ្រូពេទ្យឯកទេសខាងជំងឺតម្រងនោម។ គ្រូពេទ្យឯកទេសខាងជំងឺតម្រងនោមអាចធ្វើការច្រិបតម្រងនោមបន្តិចយកទៅពិនិត្យមើល។ នៅពេលដែលគ្រូពេទ្យរកឃើញពីមូលហេតុអ្វីដែលបណ្តាលអោយមានប្រូតេអ៊ីននៅក្នុងទឹកនោម, គាត់អាចព្យាបាលបញ្ហានោះបាន។
មិនថាមូលហេតុបង្កឡើងពីអ្វីនោះទេ, មានរឿងមួយចំនួនអាចជួយកូនរបស់អ្នកបាន។ ការញ៉ាំជាតិប្រៃតិចអាចបន្ថយការហើមបាន។ ថ្នាំអាចគ្រប់គ្រងការរលាកតម្រងនោម(ហើម)ដែលអាចបណ្តាលអោយប្រូតេអ៊ីនចូលទៅក្នុងទឹកនោមនោះ។ ជាធម្មតា ថ្នាំត្រូវបានគេអោយក្នុងកម្រិតមួយខ្ពស់ដំបូង, ហើយត្រូវបានបន្ថយនៅពេលក្រោយវិញ។ កុមារមួយចំនួនប្រើកម្រិតថ្នាំទាបក្នុងរយៈពេលប៉ុន្មានខែ ឬប៉ុន្មានឆ្នាំ។ វាជារឿងសំខាន់ដើម្បីធ្វើតាមការណែនាំរបស់គ្រូពេទ្យអំពីការប្រើប្រាស់ថ្នាំ។ វាក៏សំខាន់ផងដែរដើម្បីជួយគ្រូពេទ្យរាល់ការពិនិត្យជំងឺអោយទៀងទាត់នោះ។
តើខ្ញុំត្រូវដាក់កំហិតដល់សកម្មភាពរបស់កូនខ្ញុំដែរឬទេ?
ទេ។ ទោះបីជាប្រូតេអ៊ីននៅក្នុងទឹកនោមអាចកើនឡើងអំឡុងពេលធ្វើលំហាត់ប្រាណក៏ដោយ, វាមិនធ្វើអោយតម្រងនោមរបស់កូនអ្នកឈឺនោះទេ។ ដូចនេះ, អ្នកមិនចាំបាច់កំនត់ពីសកម្មភាពរបស់កូនអ្នកទេ។
តើខ្ញុំធ្វើយ៉ាងដូចម្តេចទៅលើការប្រមូលទឹកនោមក្នុង២៤ម៉ោងនោះ?
ចំពោះកុមារដែលទើបរៀននោម, អ្នកគួរតែចាប់ផ្តើមប្រមូលទឹកនោមនៅពេលថ្ងៃ នៅពេលដែលកូនរបស់អ្នកមិនទៅសាលា, ជាធម្មតានៅថ្ងៃអាទិត្យ។ ពេលដែលកូនរបស់អ្នកងើបពីគេងនៅពេលព្រឹកប៉ុណ្ណា, សូមអោយគាត់នោមនៅក្នុងបង្គន់។ ទឹកនោមនេះមិនត្រូវបានគេទុកនោះទេ, គ្រាន់តែអោយគាត់បាញ់វាចោល។ សូមកត់ពីម៉ោងអោយច្បាស់លាស់។
បន្ទាប់ពីនេះ, នៅពេលដែលកូនរបស់អ្នកត្រូវការនោម, សូមអោយកូនរបស់អ្នកនោមនៅក្នុងប្រដាប់ដាក់ដ៏ពិសេសដែលគ្រូពេទ្យ ឬខាងមន្ទីរពិសោធន៍បានអោយអ្នក។ ចំពោះក្មេងស្រី, ដំបូងប្រមូលទឹកនោមនៅក្នុងចានបង្គន់, បន្ទាប់មកដាក់វាចូលទៅក្នុងប្រដាប់ដាក់ទឹកនោមពិសេស។ អ្នកមិនចាំបាច់កំណត់ចំណាំម៉ោងនៅពេលដែលទឹកនោមត្រូវបានប្រមូលនោះទេ។ សូមប្រាកដថាលាងដៃរបស់អ្នកបានស្អតបន្ទាប់ពីបានកាន់ប្រដាប់ដាក់ទឹកនោមនោះ។
វាជារឿងសំខាន់ដើម្បីប្រមូលគ្រប់ទឹកនោមកូនរបស់អ្នកគ្រប់ពេលថ្ងៃ និងយប់។ ព្រឹកថ្ងៃបន្ទាប់, ដាស់កូនរបស់អ្នកក្នុងពេលដូចគ្នាពីម្សិលមិញដែលអ្នកបានធ្វើ។ អោយកូនរបស់អ្នកនោមចូលទៅក្នុងប្រដាប់ដាក់ទឹកនោម។ នេះបញ្ចប់ការប្រមូលទឹកនោមក្នុង២៤ម៉ោង។ ឥឡូវសរសេរថ្ងៃ និងពេលនៅលើស្លាកនៃប្រដាប់ដាក់ទឹកនោម។ រួចយកទៅអោយមន្ទីរពិសោធន៍ក្នុងថ្ងៃនោះតែម្តង។
ចាប់តាំងពីបាក់តេរីរីកលូតលាស់នៅក្នុងទឹកនោម, វាជារឿងសំខាន់ដើម្បីរក្សាប្រដាប់ដាក់ទឹកនោមនៅក្នុងទូរទឹកកកអំឡុងពេលនៃការប្រមូល និងមុននឹងអ្នកផ្តល់ទៅអោយខាងមន្ទីរពិសោធន៍។