ខ្សោយបេះដូងមានន័យថាសាច់ដុំបេះដូងរបស់អ្នកមិនអាចច្របាច់ឈាមបានច្រើនតាមដែល រាងកាយរបស់អ្នកត្រូវការ។ ការខ្សោយមិនមែនមានន័យថាបេះដូងរបស់អ្នកបានបញ្ឈប់ ការងាររបស់វានោះទេ។ វាមានន័យថាបេះដូងរបស់អ្នកមិនបានច្របាច់ឈាមបានដូចដែលវា អាចធ្វើបាន។

ដោយសារតែបេះដូងរបស់អ្នកមិនអាចច្របាច់ឈាមបានល្អរាងកាយរបស់អ្នកមានការចុះខ្សោយ ដើម្បីជួយដល់បេះដូង។ ដើម្បីធ្វើដូចនេះ:
- រាងកាយរបស់អ្នកមាននៅសល់អំបិល និងទឹកច្រើន។ ដែលជា ហេតុធ្វើ អោយមានចំនួនកើនឡើងនៅក្នុងឈាមរបស់អ្នក។
- បេះដូងរបស់អ្នកលោតលឿនជាងមុន។
- បេះដូងរបស់អ្នករីកធំ។
- រាងកាយរបស់អ្នកមានសមត្ថភាពដ៏អស្ចារ្យដើម្បីជួយដល់បញ្ហាខ្សោយបេះដូងនេះ។ វាអាចធ្វើការងារបានល្អដូចដែលអ្នកមិនបានដឹងថាអ្នកមានជំងឺ។ ប៉ុន្តែ នៅពេលមួយចំនួន បេះដូង និងរាងកាយរបស់អ្នកនឹងមិនអាចបន្តធ្វើការ បានល្អយូរបាននោះទេ។ បន្ទាប់មកសារធាតុរាវចាប់ផ្តើមចាល់នៅក្នុងរាងកាយរបស់អ្នកហើយអ្នកចាប់ផ្តើមមាន រោគសញ្ញាដូចជាមានអារម្មណ៍ ខ្សោយ និងពិបាកក្នុងការដក ដង្ហើមចេញ។
ដោយសារតែការចាល់នៃសារធាតុរាវទាំងនេះទើបគ្រូពេទ្យបានហៅជំងឺថាជាជំងឺខ្សោយបេះដូងដែលធ្វើអោយចាល់ទឹក។
ជំងឺខ្សោយបេះដូងជាធម្មតាកាន់តែអាក្រក់ទៅតាមរយៈពេលវេលាដែលវាបានកើត។ ប៉ុន្តែការព្យាបាលអាចជូយបាន និងជួយអ្នកឱ្យមានអារម្មណ៍ប្រសើរជាងមុន និងរស់នៅបានយូរ។ តើអ្វីជាមូលហេតុជានៃជំងឺខ្សោយបេះដូង?
អ្វីក៏ដោយដែលធ្វើអោយខូចខាតដល់បេះដូងរបស់អ្នក ឬប៉ះពាល់ដល់សមត្ថភាពនៃការច្របាច់ឈាមចេញគឺជាមូលហេតុនៃជំងឺខ្សោយបេះដូង។ មូលហេតុជាទូទៅនៃជំងឺខ្សោយបេះដូងរួមមាន:
- សម្ពាធឈាមខ្ពស់
- គាំងបេះដូង
- ជំងឺសរសៃឈាមបេះដូង
ស្ថានភាពជំងឺដែលអាចនាំទៅរកជំងឺខ្សោយបេះដូងផ្សេងទៀតរួមមានដូចជា:
- ជំងឺទឹកនោមផ្អែម
- ជំងឺសាច់ដុំបេះដូង
- ជំងឺវប្រឺសបេះដូង
- ជំងឺរលាកស្រោមបេះដូង
- បេះដូងលោតមិនត្រូវចង្វាក់ លឿនពេក ឬយឺតពេក
- បញ្ហាបេះដូងតាំងពីកំណើត
- ការប្រើគ្រឿងស្រវឹងក្នុងរយៈពេលវែងដែលអាចធ្វើឱ្យខូចបេះដូងរបស់អ្នក៕