ទំពាំងបាយជូរជួយបង្កើនចំនួនរបស់សារធាតុ Nitric Oxide ក្នុងឈាម សម្រាប់បង្ការកុំអោយមានបញ្ហាឈាមកក។ ដូច្នេះហើយ ទំពាំងបាយជូរគឺមានប្រសិទ្ធភាពណាស់ក្នុងការកាត់បន្ថយឱកាសនៃការកើតជំងឺគាំងបេះដូង។ លើសពីនេះទៅទៀត អង់ទីអុកស៊ីដង់ដែលមានក្នុងទំពាំងបាយជូរជួយបង្ការកុំអោយកូឡេស្តេរ៉ុលអាក្រក់ LDL ធ្វើអុកស៊ីតកម្មដើម្បីធ្វើអោយស្ទះដល់សរសៃឈាមបាន ហើយវាក៏ជាដើមហេតុដ៏ធំក្នុងការនាំអោយកើតជំងឺសរសៃឈាមបេះដូងដែរ។
ទំពាំងបាយជូរក៏មានសារធាតុ Flavonoids ដ៏ច្រើនដែរសម្រាប់ផ្តល់ជាពណ៌ដល់ទំពាំងបាយ ប៉ុន្តែវាគឺជាអង់ទីអុកស៊ីដង់ដែលមានថាមពលខ្លាំងបំផុត។ សារធាតុ Resveratrol និង Quercetin ដែលមានក្នុងទំពាំងបាយជូរគឺមានឥទ្ធិពលប្រឆាំងទប់ទល់នឹងរ៉ាឌីកាលសេរីដែលអាចគម្រាមគំហែងដល់រាងកាយ និងភ្ញោចអោយមានឥទ្ធិពលអាក្រក់របស់កូឡេស្តេរ៉ុល LDL លើសរសៃឈាមអាក់ទែបាន។ ជាមួយគ្នានេះដែរ អង់ទីអុកស៊ីដង់ទាំងពីរនេះជួយបោសសំអាតកំណកដោយសារប្លាកែត និងច្រោះជាតិពុលចេញពីឈាមបាន៕