ភាគច្រើនបន្លែ, ផ្លែឈើ និងសណ្តែកគ្រប់ប្រភេទដែលអ្នកទទួលទាននោះសុទ្ធតែមាន ជាតិសរសៃដ៏មាន ប្រយោជន៍ដល់សុខភាព។ ជាតិសរសៃមិនត្រឹមតែមានសារៈសំខាន់ចំពោះការជួយសម្រួលដល់ សកម្មភាព ក្រពះពោះវៀន និងការរំលាយអាហារប៉ុណ្ណោះទេ តែវាក៏ជួយលុបបំបាត់កូឡេស្តេរ៉ុលអាក្រក់ដែលជាប់នឹង ជញ្ជាំងសរសៃឈាមបេះដូង Coronary និងបញ្ចេញវាចោលពីក្នុងខ្លួនដែរ ដូច្នេះអ្នកនឹងទទួលបានបេះ ដូងដ៏មានសុខភាពល្អ។
អាហារទាំងអស់នេះក៏ផ្ទុកទៅដោយសារធាតុអង់ទីអុកស៊ីដង់, Flavonoids, Potassium, និងវីតាមីន B ជាច្រើនដែលមានសារៈចំពោះសុខភាព និងបន្ថយសម្ពាធក្នុងប្រព័ន្ធបេះដូង-សរសៃឈាម។ ផ្លែឈើ, បន្លែ និងគ្រាប់ធញ្ញជាតិនឹងជួយពង្រឹងដល់របត់ឈាមរត់, បន្ធូរសរសៃឈាម, បញ្ចុះសម្ពាធឈាម និងបន្ធូរសាច់ដុំក្នុងប្រព័ន្ធសរសៃឈាមបេះដូងដែលកំពុងតែរឹងជាប់នៅពេលមានជំងឺក្រិនរឹងសរសៃឈាមឈានដល់កម្រិតគ្រោះថ្នាក់ និងអាចឈានដល់មានអាការៈគាំងបេះដូងទៀតផង។
ដូច្នេះចូរស្វែងរកផ្លែឈើដែលមានជាតិប៉ូតាស្យូមខ្ពស់ ជាពិសេសផ្លែចេកតែម្តងព្រោះ ជាតិប៉ូតាស្យូម របស់វា ដើរតួនាទីជាសារធាតុពង្រីកសរសៃឈាម, បន្ធូរសរសៃឈាមក្នុងរាងកាយយ៉ាងខ្លាំងក្លា, បង្ការការកកឈាម និងជួយដល់លំហូរឈាមបានយ៉ាងល្អ៕