ការស្រូបផ្សែងបារីពីអ្នកដទៃគឺជាកត្តាហានិភ័យមួយសម្រាប់ការមានជំងឺគាំងបេះដូង។ វាត្រូវបានគេគិតថាសារធាតុគីមីដែលមាននៅក្នុងផ្សែងបារីអាចធ្វើអោយរលាកស្រទាប់នៃសរសៃឈាមអារទែរបស់អ្នក អាចបង្កអោយពួកវាហើម( រលាក )។
ការរលាកនេះអាចបង្រួមទំហំនៃសរសៃឈាមរបស់អ្នកដែលបង្កើនហានិភ័យនៃការមានការគាំបេះដូង។ ការស្រូបផ្សែងបារីពីអ្នកដទៃក៏អាចបណ្តាលអោយកោសិកានៃឈាមរបស់អ្នកដែលត្រូវទទួលខុសត្រូវចំពោះការកកនៃឈាម( ប្លាកែត )បង្កើនចំនួនដែលធ្វើអោយឈាមឆាប់កក។ មានប្លាកែតច្រើនពេកអាចបណ្តាអោយកើតមានដុំកំណកឈាមដែលបង្កើតជាការស្ទះនៃសរសៃឈាមដែលអាចជាមូលហេតុបណ្តាលអោយគាំងបេះដូង ឬជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល(Stroke)។
វាក៏បង្ហាញថាអត្រានៃការគាំងបេះដូងបានថយចុះនៅក្នុងតំបន់ដែលមានបំរាមមិនអោយជក់បារី។ ប្រសិនបើអ្នកជក់បារីវិធីដ៏ល្អបំផុតដើម្បីកាត់បន្ថយហានិភ័យនៃការគាំងបេះដូងរបស់អ្នកគឺឈប់ជក់បារី។ ប្រសិនបើអ្នកជាទៀងទាត់រស់នៅក្បែរអ្នកជក់បារី សូមលើកទឹកចិត្តដល់ពួកគេអោយឈប់ជក់បារី ឬទៅជក់នៅខាងក្រៅផ្ទះ។ នេះគឺមានសារៈសំខាន់ជាពិសេសប្រសិនបើអ្នកធ្លាប់មានការគាំងបេះដូងពីពេលមុន ឬត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺបេះដូង៕