សក់លម្អរមុខរបស់អ្នក ហើយអ្នកត្រូវកាត់វាយ៉ាងណាឱ្យសមនឹងមុខ។ ការកាត់សក់ស្អាតដែលមានការរះ ដើម្បីឱ្យសមនឹងទ្រង់ទ្រាយមុខ ដូចជា ថ្ពាល់ ភ្នែក ឬបបូរមាត់។ ការរះសក់មិនត្រូវរះខ្ពស់ពេកទេ (លើភ្នែក ឬ ត្រចៀក)។ ប្រវែងសក់អាចប្រើសម្រាប់ជំនួយទម្រង់មុខ។ ប្រវែងសក់ដែលល្អបំផុតគួរតែនៅត្រឹមស្មា។ ប្រវែងសក់នៅក្រោមស្មាគឺសម្រាប់ក្មេងជំទង់។ បើអ្នកចង់ទុកសក់វែងនោះ អ្នកត្រូវប្រយ័ត្នក្នុងការថែរក្សាដើម្បីកុំឱ្យវាបែក ឬ រួញចុង។ ម៉ូតដែលទាន់សម័យសម្រាប់អ្នកមានសក់វែងគឺរះសក់ (layers) ខាងក្រោយ ពីក្រៅចូលមកក្នុងឱ្យស្មើគ្នានៅត្រង់កណ្តាល។
ទម្រង់មុខមូលពងក្រពើ៖ ទម្រង់មុខនេះគឺជាទម្រង់មុខដែលល្អបំផុត ដែលអាចធ្វើម៉ូតសក់បានស្ទើរតែគ្រប់ម៉ូត។ ចំណុចសំខាន់គឺត្រូវចៀសវាងម៉ូតសក់ណាដែលធ្វើឱ្យបាត់បង់ទម្រង់មុខដ៏ល្អរបស់អ្នក។ ជាពិសេស ចៀសវាងម៉ូតសក់ដែលឡើងទៅលើខ្ពស់ ព្រោះវាធ្វើឱ្យមុខរបស់អ្នកកាន់តែវែង។ វិធីសាស្ត្រងាយស្រួលតែល្អបំផុតក្នុងការតុបតែងមុខមូលពងក្រពើគឺរះសក់នៅជិតចង្ការឬឆ្អឹងត្រង់ថ្ពាល់។
ទម្រង់មុខមូល៖ បើអ្នកមានមុខមូលឬជ្រុងហើយចង់ឱ្យមុខមើលទៅរាងមូលពងក្រពើនោះ អ្នកត្រូវធ្វើឱ្យមុខធំឬវែង។ Hampton’s hairstlylist Bianka Lefferts ណែនាំថា ការធ្វើឱ្យមុខវែងអាចជួយបានដោយបន្ថែមកម្ពស់ពីលើ។ ម៉ូតសក់ពេញនិយមសម្រាប់អ្នកមុខមូលឬជ្រុងគឺរះសក់ច្រើនតង់ (multilayered cut) នៅក្រោមចង្ការ ហើយគួរជៀសវាងការរះសក់តែមួយតង់ (single-layer cuts)។
ទម្រង់មុខវែង៖ ដូចនឹងអ្នកមានទម្រង់មុខមូលដែរ គឺពួកគេចង់បានមុខមូលពងក្រពើ។ អ្នកអាចធ្វើឱ្យមុខអ្នកមើលទៅដូចមានរាងមូលពងក្រពើបាន ដោយការធ្វើឱ្យមុខធំដោយ long side-sweeping bangs ឬ ខ្លីត្រឹមចង្ការ (chin-length bob)។ វិធីម្យ៉ាងទៀតគឺមូរសក់រួញដើម្បីលម្អរមុខ។ ជៀសវាងម៉ូតសក់ណាដែលធ្វើឱ្យមុខអ្នកកាន់តែវែង។