ចំពោះស្ត្រីមួយចំនួន ការធ្វើឱ្យរោមភ្នែកង មិនមែនជារឿងចាំបាច់នោះទេ។ ប៉ុន្តែចំពោះអ្នកផ្សេងវិញ ការថែរក្សារោមភ្នែកឱ្យង គឺជាជំនាញមួយដែលពួកគេត្រូវការ។ សូមអនុវត្តដូចខាងដើម្បីរក្សារោមភ្នែកឱ្យងបានយូរ។
១. លាងសម្អាតរោមភ្នែកនិងឧបករណ៍ពត់រោមភ្នែកជាមួយនឹងសាប៊ូ។ ធូលីដីនឹងធ្វើឱ្យភាពងនៅមិនបានយូរ ដូច្នេះអ្នកត្រូវប្រាកដថាធូលីដីត្រូវបានលាងសម្អាតអស់ពីឧបករណ៍ពត់រោមភ្នែក។ ប្រសិនបើភ្នែកអ្នកនៅមានសល់ជាប់គ្រឿងសម្អាង អ្នកត្រូវលាងវាចេញដោយប្រើទឹកលាងសម្អាតភ្នែកស្រាលៗ និងសំឡីបន្ទះ។ ជូតភ្នែកនិងឧបករណ៍ពត់រោមភ្នែកឱ្យស្ងួតដោយប្រើកន្សែង។
២. កម្តៅឧបរកណ៍ពត់រោមភ្នែកឱ្យក្តៅដោយប្រើឧបករណ៍ផ្លុំសក់ (រយៈពេល ១០ ទៅ ១៥ វិនាទី)។ កម្តៅគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការបង្កើនពេលវេលានៃភាពងរបស់រោមភ្នែក។
៣. ពត់រោមភ្នែករបស់អ្នករយៈពេល ៥ ទៅ ១០វិនាទី។ ប្រសិនបើអ្នកមិនទាន់ពេញចិត្តនឹងភាពងនោះទេ អ្នកអាចពត់ម្តងទៀតរហូតទាល់តែអ្នកពេញចិត្ត។