ក្អកឈាមជាសញ្ញាគ្រោះថ្នាក់មួយដែលតម្រូវអោយមានការជួយសង្គ្រោះបន្ទាន់។ជាដំបូងយើងត្រូវដឹងអំពីបរិមាណឈាមដែលបានធ្លាក់ ,តាមការសិក្សាគេអាចបែងចែកការក្អកធ្លាក់ឈាមជាៈ
- ធ្លាក់ឈាមបរិមាណតិចតួច ៖កំហាកមានលាយឈាមប្រាៗ តិចជាង ៥០មល ក្នុង២៤ម៉ោង
- ធ្លាក់ឈាមបរិមាណមធ្យម ៖ កំហាកមានលាយឈាមច្រើនជាង ៥០មល ក្នុង២៤ម៉ោង
- ធ្លាក់ឈាមបរិមាណច្រើន ៖ មានធ្លាក់ឈាមក្នុងត្រឹមតែ ២០០មលតែ១ដង ឬ លើសពី២០០មល ក្នុង២៤ម៉ោង
ក្នុងការអនុវត្ដន៏ជាក់ស្ដែងគ្រប់បរិមាណឈាមដែលគំរាមដល់ជោគវាសនានៃជីវិត។
មូលហេតុ
មានមូលហេតុជាច្រើនជាង ១០០ ដែលអាចធ្វើអោយមានការក្អកធ្លាក់ឈាមនេះ។ប៉ុន្ដែខាង ក្រោមនេះជាមូលហេតុដែល គេឃើញមានញឹកញាប់។
- មានដុំសាច់នៅទងសួត ៖ ដុំកាច , ដុំស្លូត…
- ការរីកនៃទងសួតៈ ការបង្ករោគទងសួត-សួត រាំរ៉ៃ…
- ការបង្ករោគ ៖ របេងសួត, ទន្ទ្រានពពួកផ្សិតនៅសួត…
- ការប៉ះទង្គិច ៖ ការបាក់ឆ្អឹងជំនី, របួសគ្រាំឈាមក្នុងដើមទ្រូង…
- ប្រភពពីសសៃឈាម ៖ ភាពមិនធម្មតារបស់សរសៃឈាមអាទែ-វ៉ែន…
- ភាពមិនធម្មតានៃបេះដូង-សសៃឈាម ៖ ការរួមចង្អៀតប្រឺសមីត្រាល់បេះដូង…
- ការរលាកឈាម ៖ ជំងឺ តាកាយាសឹ…
- ភាពមិនធម្មតាសរសៃឈាមនៅទងសួត ៖ អេម៉ង់ស្យូមសសៃឈាមអាទែទងសួត…
វិធីព្យាបាល
យើងអាចប្រើវិធីព្យាបាលងាយៗដូចខាងក្រោម ៖
- អោយអ្នកជំងឺសំរាកនៅស្ងៀម ពុំមានធ្វើចលនាណាមួយ
- ត្រូវឱ្យអ្នកជំងឺស្ថិតក្នូងស្ថានភាពពាក់កណ្ដាលអង្គុយ
- ចាំបាច់ត្រូវអោយថ្នាំទប់ ឬ បំបាត់ក្អក
- ស្អំទឹកកកនៅនឹងដើមទ្រូង
តែជាទូទៅបើកាលណាក្អកធ្លាក់ឈាមលើសពី ៥០មល ទោះក្នុងស្ថានភាពណាក៏ដោយ ត្រូវប្រញាប់ទៅជួបវេជ្ជ បណ្ឌិត ជំនាញ និង មន្ទីពេទ្យបង្អែកណាមួយដែលនៅជិត ហើយមានឧបករណ៏សង្គ្រោះគ្រប់គ្រាន់ ។