តើមានសមាជិកណាម្នាក់ក្នុងគ្រួសាររបស់អ្នកធ្លាប់ពុលផ្អកកំពឹសដែរឬទេ? វាជាផ្នែកមួយនៃការពុលអាហារ។កាលបើអ្នកពុលអាហារនិងមាន អាការៈក្អួត ឬ ចង្អោរ និង រាគ (diarrhea) បន្តិចបន្តួចដែលមានរយៈពេលតិចជាង ២៤ ម៉ោង អ្នកអាចថែទាំសុខភាពបានដោយខ្លួនឯងនៅផ្ទះ ។
ប្រសិនបើមានករណីនេះកើតឡើង អ្នកអាចធ្វើតាមការណែនាំខាងក្រោមនេះ ៖
-កុំទទួលទានចំណីអាហាររឹងៗ (solid food) នៅពេលចង្អោរ ឬ ក្អួត, ផ្ទុយទៅវិញ អ្នកត្រូវទទួលទានជាតិទឹកអោយច្រើនតាមដែលអាចធ្វើទៅបាន ។
-ការទទួលទានវត្ថុរាវម្តងបន្តិចៗ អាចជួយបង្គ្រប់ជាតិទឹកនៅក្នុងខ្លួនអ្នកបាន
-ចៀសវាងការប្រើប្រាស់ជាតិអាល់កុល ឬ គ្រឿងស្រវឹង, ជាតិកាហ្វេអ៊ីន, ទឹកពិសារដែលមានជាតិស្ករ (sugary drinks) ។
-ផលិតផលបង្គ្រប់ជាតិទឹកដែលមានដាក់លក់នៅតាមទីផ្សារដោយ គ្មានវេជ្ជបញ្ជា ដូចជា Pedialyte និង Rehydralyte ជាផលិតផលមួយដ៏ល្អ និង មានគុណភាព, ប៉ុន្តែ វាមានតំលៃថ្លៃបន្តិចសំរាប់អ្នក បន្ទាប់ពីការបង្គ្រប់ជាតិទឹករួចហើយ, អ្នកអាចចាប់ផ្តើមបរិភោគអាហារបន្តិចម្តងៗ និង ដោយសន្សឹមៗ នៅពេលការចង្អោរ និង ក្អួតត្រូវបានបញ្ឈប់ ។ អ្នកក៏អាចចាប់ផ្តើម ទទួលទានអាហារ ដែលងាយស្រួលចំពោះក្រពះកិនកំទេច ក្នុងបរិមាណតិចតួច ។ សូមពិចារណាជាមុនក្នុងការបរិភោគ បាយ, ស្រូវសាឡី, នំប៉័ង, ដំឡូងបារាំង, គ្រាប់ធញ្ញជាតិ ឬ សាច់សត្វជាដើម ។
ទឹកដោះគោអាចមានប្រយោជន៍ល្អសំរាប់អ្នក, ប៉ុន្តែ អ្នកខ្លះអាចនឹងមានអារម្មណ៍ថា ក្រពះធ្វើទុក្ខលើសដើមដោយសារតែជាតិ lactose ។
-ភាគច្រើនការពុលចំណីអាហារមិនទាមទារការព្យាបាលដោយប្រើប្រាស់ថ្នាំដើម្បីបញ្ឈប់ការរាគឡើយ, ប៉ុន្តែ វាជាការល្អប្រសើរ បើបានទទួលទានវាត្រឹមត្រូវនោះ ។ គេមិនបានអោយជាយោបល់ថា គួរតែប្រើចំពោះកុមារនោះទេ ។ ប្រសិនបើអ្នកមានចំងល់ ឬ ក្តីកង្វល់នានា, សូមពិភាគ្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក ។
ការព្យាបាល
កត្តាសំខាន់ក្នុងការព្យាបាលការពុលអាហារ (food poisoning) គឺការដាក់បង្គ្រប់ជាតិទឹក (fluids) ទៅក្នុងខ្លួនមនុស្សយើងវិញ (process of rehydration) ។ ការបញ្ចូលជាតិទឹកនោះអាចធ្វើទៅបានតាមរយៈការបញ្ចូលតាមសរសៃឈាម (intravenous line) និង ការផឹកតាមមាត់ ។ អ្នកអាចតំរូវអោយស្នាក់នៅក្នុងមន្ទីរពេទ្យ បើសិនណាជាចាំបាច់ ។ នេះគឺអាស្រ័យទៅលើសភាពធ្ងន់ធ្ងរនៃការខ្វះជាតិទឹក, ការឆ្លើយតបទៅនឹងការព្យាបាល និង សមត្ថភាពក្នុងការទទួលទានជាតិទឹក ដោយគ្មានការក្អួតបន្ថែមទៀត ។ ចំពោះកុមារវិញ, គេត្រូវយកចិត្តទុក និង មើលថែរក្សាជាពិសេស ។
-អ្នកជំងឺគួរតែទទួលទានថ្នាំប្រឆាំងការក្អួត (antivomiting) និង ថ្នាំបំបាត់ការរាគ
ដើម្បីជួយសំរួលដល់អាការៈអ្នកជំងឺ, វេជ្ជបណ្ឌិតអាចនឹងព្យាបាលជំងឺគ្រុនក្តៅបន្ថែមទៀត
-គេកំរនឹងប្រើថ្នាំសំលាប់មេរោគ (antibiotics) ចំពោះការពុលចំណីអាហារណាស់ ។ នៅក្នុងករណីមួយចំនួន, ថ្នាំសំលាប់មេរោគ (antibiotics) រិតតែធ្វើអោយសភាពជំងឺកាន់តែធ្ងន់ធ្ងរលើសមុនទៅទៀត ។ ប៉ុន្តែ វានៅតែមានករណីកំរខ្លះដែលចាំបាច់ត្រូវប្រើប្រាស់ថ្នាំនេះ ។ អ្នកដំណើរដែលមានជំងឺរាគរូសយូរថ្ងៃ (shigellae) អាចកាត់បន្ថយការរាគ ដោយថ្នាំសំលាប់មេរោគនេះបាន ។
-ការពុលនឹងផ្សិត (mushroom poisoning) ឬ ការទទួលទានចំណីអាហារដែលមានជាតិថ្នាំសំលាប់សត្វល្អិត (pesticides), អាចនឹងមានសភាពធ្ងន់ធ្ងរ ដែលទាមទារការព្យាបាលដោយការលាងក្រពះ (lavage) ឬ អោយថ្នាំសំរាប់បន្សាប (antidotes) ជាតិពុលទាំងនោះ ។ ការពុលនេះមានសភាពធ្ងន់ធ្ងរ និង ត្រូវការការយកចិត្តទុកដាក់ក្នុងការមើលទាំនៅក្នុងមន្ទីរពេទ្យជាចាំបាច់ ។