តើជំងឺមហារីកពោះវៀនធំជាអ្វី ?
មហារីកពោះវៀនធំកើតឡើងដោយសារតែ មានការលូតលាស់ដែលខុសប្រក្រតីរបស់កោសិការក្នុងពោះវៀនធំឬចុងពោះវៀនធំ។ កោសិការទាំងនេះមានការធំធាត់ជាមួយគ្នាច្រើន និងបង្ករ អោយជាដុំមហារីក ។កោសិការមហារីកនេះអាចហៅម្យ៉ាងទៀតថា មហារីកពោះវៀនធំ ឬមហារីកចុងពោះវៀនធំ ដែលសំបូរលើមនុស្សចាស់ដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ។
នៅពេលដែលជំងឺនេះត្រូវបានរកឃើញទាន់ពេល ក៏នឹងមានការព្យាបាលទាន់ពេលវេលា និងអាចជាសះស្បើយដែរ ប៉ុន្តែដោយសារតែវាមិនអាចរកឃើញភ្លាមៗនោះទេ។
តើជំងឺមហារីកពោះវៀនធំនិងចុងពោះវៀនធំបង្កឡើងដោយសារអ្វី ?
ភាគច្រើនករណីនេះវាផ្តើមឡើងពី Polyps ដែលវាដុះនៅក្នុងពោះវៀនធំ និងចុងពោះវៀនលក្ខណៈតូចៗទេ ។ Polyps ក្នុងពោះវៀនធំគឺតែងតែមានជាញឹកញាប់ ហើយភាគច្រើនមិនមានការវិវត្តន៍ទៅជាមហារីកទេ ។ប៉ុន្តែគ្រូពេទ្យមិនអាចដឹងអំពី polyps នេះបានតទាន់ពេលវេលា។ នេះជាហេតុផលមួយដែលមនុស្សដែលមានអាយុចាប់ពី ៥០ឆ្នាំងឡើងទៅត្រូវការធ្វើតេស្តជាទៀងទាត់។ ប្រសិនបើពួកគេមាន polyps ច្រើន ពួកគេគួរតែយកចេញ ។ អ្នកខ្លះទៀតដែលមានអាយុតិចជាង ៥០ឆ្នាំ ក៏ត្រូវការនូវការធ្វើតេស្តអោយបានទៀតទាត់ដែរ ប្រសិនបើ ប្រវត្តសុខភាពរបស់ពួកគេវាអំណោយផលដល់ការប្រឈមមុខខ្ពស់នឹងជំងឺមហារីកពោះវៀនធំនិងថ្នក់ពោះអាចម៌ ។
តើរោសញ្ញារបស់ជំងឺនេះមានអ្វីខ្លះ ?
មហារីកពោះវៀនធំនិងថ្នក់ពោះអាចម៌ តែងតែមិនបង្កជារោគសញ្ញាអ្វីនោះទេរហូតដល់កោសិការមហារីកនេះមានការរាលដាល់ ហើយអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើអ្នកមានសញ្ញា៖
- ឈឺនៅតំបន់ពោះ
- លាមកលាយឈាម Rលាមកឡើងខ្មៅ
- ផ្លាសប្តូរនូវទម្លាប់បទជើងធំ ដូចជា បទជើងច្រើនដងក្នុងមួយថ្ងៃ ឬមានអារម្មណ៍ថាអ្នកមិនជុះវាអោយអស់
តើគេធ្វើរោគវិនិច្ឆ័យជំងឺមហារីកពោះវៀនធំនិងចុងពោះវៀនធំដូចមេ្តច ?
ប្រសិនគ្រូពេទ្យរបស់អ្នកគិតថាអ្នកប្រហែលជាមានជំងឺមហារីក អ្នកត្រូវតែនឹងធ្វើតេស្តមើលតាមរយៈ ការមើលពោះវៀនដោយការថតColonoscopy។ ក្នុងពេលដែលកំពុងធ្វើតេស្តនេះដែរ គ្រូពេទ្យអាចឆ្លៀតឱកាសកាត់យក polyps ដែលដុះនោះមកធ្វើការពិនិត្យថាតើមានភាពមិនប្រក្រតីដែរឬអត់ ។
តើការព្យាបាលលើជំងឺមហារីកពោះវៀនធំនិងចុងពោះវៀនធំធ្វើដូចម្តេច ?
ការព្យាបាលដោយវះកាត់គឺជាមធ្យោបាយដែលតែងតែគេធ្វើជាញឹកញាប់លើ មហារីកពោះវៀនធំ និងចុងពោះវៀនធំ។
ប្រសិនបើជំងឺមហារីកមានការរាលដាលទៅឆ្ងាយ អ្នកប្រហែលជាត្រូវការព្យាបាលដោយការបាញ់កាំរស្មី ឬថ្នាំគីមី ។ ការព្យាបាលដូច្នេះ អាចមានផលប៉ះពាល់ច្រើន ប៉ុន្តែពួក គេអាចគ្រប់គ្រងផលវិបាកទាំងនោះតាមរយៈការប្រើប្រាស់ថ្នាំបន្ថែម ឬការថែទាំនៅផ្ទះ ។
តើអ្នកអាចមធ្វើតេស្តរកជំងឺមហារីកពោះវៀនធំនិងចុងពោះវៀនធំបានយ៉ាងដូចមេ្តច ?
ការធ្វើតេស្តអាចបង្ការអ្នកបានពីការកើតជំងឺមហារីកពោះវៀនធំនិងចុងពោះវៀនធំបាន ដោយមានការ ពិនិត្យលើជំងឺ ឬស្ថានភាពផ្សេងៗ មុនពេលមានរកសញ្ញាមហារីកកើតមាន ។ ការធ្វើតេសជាទៀងទាត់ ជាដំបូន្មានមួយសំរាប់មនុស្សចាស់ ចាប់ពី ៥០ឆ្នាំឡើងទៅ ។ ប្រសិនបើអ្នកមានក្នុងគ្រួសារមានជំងឺមហារីកនេះ អ្នកគួរតែធ្វើការរកមើលជំងឺមហារីកអោយបានឆាប់រហ័ស ។
មានការធ្វើតេស្តជាច្រើនសំរាប់រកមើលជំងឺមហារីកនេះដូចជា៖
- ការធ្វើតេស្តលើលាមក ដើម្បីរកមើលសញ្ញារបស់ជំងឺមហារីក៖ដូចជា
- ពិនិត្យឈាមក្នុងលាមក (Fecal occult blood test, FOBT),
- ពិនិត្យ DNA របស់លាមក (sDNA)
- ការឆ្លុះមើលពោះវៀនតាមវិធីBarium Anema
- ឆ្លុះSigmoidoscopy
- ឧបករណ៍មើលពោះវៀតដោយបំពុងឆ្លុះដែលមានភាពបត់បែនច្រើន (Colonoscopy)
- ការស្កេន លើពោះវៀn (Computed Tomographic Colonography, CTC)