មូលហេតុដែលឈាមរបស់អ្នកមានពណ៌ក្រហមនោះ គឺដោយសារវត្តមាននៃអេម៉ូកក្លូប៊ីនដែលជាប្រូតេអ៊ីនមួយប្រភេទក្នុងកោសិកាគ្រាប់ឈាមក្រហមជួយដឹកជញ្ជូនម៉ូលេគុលអុកស៊ីសែន។ កម្រិតនៃអេម៉ូក្លូប៊ីនទាបអាចបង្កបញ្ហាកង្វះគ្រាប់ឈាមក្រហម! ដូច្នេះអ្នកចាំបាច់គួររក្សាឱ្យបាននូវកម្រិតអេម៉ូក្លូប៊ីនត្រឹមត្រូវមិនទាប ឬខ្ពស់ពេក។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីដែលជួយបង្កើនកម្រិតនៃអេម៉ូនក្លូប៊ីន ៖
១. ថ្លើមសត្វ
មិនថាថ្លើមគោ, ថ្លើមជ្រូក ឬថ្លើមចៀមនោះទេ គឺសុទ្ធតែជាប្រភពនៃអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិដែក, វីតាមីន B12 និងសារធាតុ Folate។ ទោះជាយ៉ាងណាថ្លើមជ្រូកអាចមានខ្លាញ់តិចជាងថ្លើមគោ ប៉ុន្តែមានផ្ទុកវីតាមីន C និងជាតិដែកខ្ពស់ជាង។ ប៉ុន្តែដើម្បីជាការប្រសើរចៀសផុតបញ្ហាកូឡេស្តេរ៉ូលឡើងខ្ពស់ អ្នកចាំបាច់ត្រូវទទួលទានថ្លើមក្នុងកម្រិតមធ្យម។
២. សាច់ទ្រូងមាន់
១០០ក្រាមនៃសាច់ទ្រូងមាន់អាចមានផ្ទុកជាតិដែកប្រមាណ ០.៧មីលីក្រាមដែលធ្វើឱ្យវាក្លាយជាប្រភពនៃអាហារដែលសម្បូរជាតិដែកមួយមុខដែរ។
៣. អាហារសមុទ្រ
ដូចជាអយស្ទ័រជាដើមអាចផ្ដល់ឱ្យអ្នកនូវជាតិដែក និងវីតាមីន B12 ច្រើនជាងតម្រូវការប្រចាំថ្ងៃផង។
៤. សណ្ដែកសៀង
រាល់ ១០០ក្រាមនៃសណ្ដែកសៀងមានផ្ទុកជាតិដែក ១៥.៨មីលីក្រាម, សារធាតុ folate ០.៣៧៥មីលីក្រាម និងវីតាមីន C ៦មីលីក្រាម។
៥. អង្ករសម្រូប
១០០ក្រាមនៃអង្ករសម្រូបអាចមានផ្ទុកជាតិដែកដល់ទៅ ០.៤មីលីក្រាមឯណោះ។
៦. ផ្លែទទឹម
មានផ្ទុកសម្បូរទៅដោយជាតិដែក, កាល់ស្យូម, ប្រូតេអ៊ីន, កាបូអ៊ីដ្រាត, ជាតិសសៃ, វីតាមីន និងជាតិរ៉ែសំខាន់ៗផ្សេងទៀតដែលធ្វើឱ្យផ្លែឈើនេះត្រូវបានគេណែនាំសម្រាប់អ្នកមានបញ្ហាអេម៉ូក្លូប៊ីនធ្លាក់ចុះទាប។
- រោគសញ្ញាទូទៅបំផុតនៃបញ្ហាអេម៉ូក្លូប៊ីនធ្លាក់ចុះទាបរួមមានអស់កម្លាំង, ភាពខ្លីនៃដង្ហើម, វិលមុខ, ឈឺក្បាល និងឈឺទ្រូង។ វាអាចបង្កជាផលវិបាកធ្ងន់ធ្ងរផ្សេងទៀត និងជះផលប៉ះពាល់ដល់ប្រព័ន្ធសសៃឈាមបេះដូងផងដែរ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕