ចង់លូតកម្ពស់ខ្ពស់ជាងមុនមែនទេ? មិនពិបាកឡើយ! ចូរព្យាយាមរួមបញ្ចូលបន្លែ ៥មុខនេះក្នុងរបបអាហារប្រចាំថ្ងៃ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបន្លែដែលអ្នកគួរឧស្សាហ៍ញ៊ាំប្រសិនបើចង់ខ្ពស់ ៖
១. ពោតបារាំង
មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម, ជាតិរ៉ែ, វីតាមីន, កាបូអ៊ីដ្រាត, ជាតិទឹក និងជាតិសសៃដែលជួយសម្របសម្រួលអ័រម៉ូនលូតលាស់ក្នុងរាងកាយ។ ជាលទ្ធផលនឹងជួយឱ្យអ្នកខ្ពស់ជាងមុនមិនខាន។
២. ស្ពៃពួយឡេង
ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹម, កាល់ស្យូម, វីតាមីន, ជាតិដែក និងជាតិសសៃដែលចាំបាច់សម្រាប់ដំណើរការមុខងារប្រក្រតីនៃរាងកាយ។ សារធាតុចិញ្ចឹមទាំងនេះ គឺសំខាន់ណាស់សម្រាប់ការលូតលាស់បានត្រឹមត្រូវនៃរាងកាយ។
៣. សណ្ដែក
ជាបន្លែដែលសម្បូរសារធាតុចិញ្ចឹម និងមានផ្ទុកនូវវីតាមីន, ប្រូតេអ៊ីន, កាបូអ៊ីដ្រាត, សារធាតុ folate និងជាតិសសៃ។ ការទទួលទានសណ្ដែកជួយក្នុងការលូតកំពស់ខណៈដែលវាមានផ្ទុកប្រូតេអ៊ីនខ្ពស់។
៤. ប្រូខូលី ឬផ្កាខាត់ណាខៀវ
សម្បូរសារធាតុចិញ្ចឹម, វីតាមីន C, ជាតិសសៃ, ជាតិដែក និងលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីក។ ការទទួលទានបន្លែនេះជួយរក្សារបបអាហារសុខភាពល្អ និងធ្វើឱ្យរាងកាយដំណើរការមុខងារបានត្រឹមត្រូវ ព្រមទាំងរំញោចអ័រម៉ូនលូតលាស់។ ជាលទ្ធផលជួយឱ្យអ្នកលូតកំពស់បានខ្ពស់ជាងមុន។
៥.ស្ពៃតឿ
ជាប្រភពដ៏ប្រសើរនៃជាតិសសៃ, កាបូអ៊ីដ្រាត និងវីតាមីន C ជាដើម។ ការទទួលទានស្ពៃតឿអាចជួយរំញោចអ័រម៉ូនលូតលាស់របស់រាងកាយ ហើយជួយឱ្យអ្នកកើនកំពស់។
៦. សណ្ដែកសៀង
ក៏ជាប្រភពដ៏ប្រសើរនៃជាតិប្រូតេអ៊ីនដែលជួយបង្កើនការលូតលាស់នៃជាលិកា និងឆ្អឹង។ អ្នកនឹងទទួលបានកម្ពស់បន្ថែមគួរឱ្យភ្ញាក់ផ្អើល ដោយគ្រាន់តែព្យាយាមទទួលទានសណ្ដែកសៀងត្រឹម ៥០ ក្រាមក្នុងមួយថ្ងៃ។
៧. ការ៉ុត
មានផ្ទុកសម្បូរទៅដោយសារធាតុ beta-carotene ដែលរាងកាយបំលែងជាវីតាមីន A។ ការរួមបញ្ចូលបន្លែមើមនេះក្នុងរបបអាហារក្មេងមិនត្រឹមតែល្អសម្រាប់ពង្រឹងសុខភាពភ្នែកប៉ុណ្ណោះទេ ប៉ុន្តែអាចធ្វើឱ្យរាងកាយអាចស្រូបយកជាតិកាល់ស្យូមបានកាន់តែមានប្រសិទ្ធភាព។ ជាលទ្ធផលការលូតលាស់និងសុខភាពឆ្អឹងមានលក្ខណៈប្រសើរជាងមុន។ អ្នកអាចញ៊ាំការ៉ុត ឬទឹកការ៉ុតស្រស់ជាប្រចាំ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕