អ្នកមានជំងឺលើសឈាម នៅពេលដែលសម្ពាធឈាមរបស់អ្នកខ្ពស់ជាង១៤០លើ៩០
អ្វីទៅហៅថាសម្ពាធឈាម?

មនុស្សណាខ្លះដែលប្រឈមមុខនឹងកើតជំងឺលើសឈាម?
នៅពេលណាទើបគេដឹងថាមនុស្សម្នាក់លើសឈាមឬអត់?
តើនឹងមានអ្វីកើតឡើងនៅក្នុងខ្លួនយើងនៅពេលមានជំងឺលើសឈាម?
មូលហេតុនៃជំងឺលើសឈាម
ជំងឺលើសឈាមមានរោគសញ្ញាអ្វីខ្លះ?
គ្រូពេទ្យធ្វើរោគវិនិច្ឆ័យជំងឺលើសឈាមតាមរបៀបណា?
ការព្យាបាលជំងឺលើសឈាម
តើគួរសម្រកទម្ងន់ដូចម្តេចដើម្បីកាត់បន្ថយការលើសឈាម?
អាហារដែលអាចជួយបញ្ចុះសម្ពាធឈាម
ការព្យាបាលដោយឱសថ
ការព្យាករណ៍ពីការវិវត្ដន៍នៃជំងឺ
ជំងឺលើសឈាម ត្រូវបានចាត់ទុកជា “ឃាតកស្ងៀមស្ងាត់” ។ មនុស្សម្នាក់នឹងត្រូវចាត់ទុកថា មានជំងឺលើសឈាម បើសិនជាសម្ពាធឈាមផ្នែកខាង លើខ្ពស់ជាង១៤ហើយសម្ពាធឈាមផ្នែកខាង ក្រោមខ្ពស់ជាង៩។ ក្នុងវេជ្ជសាស្ដ្រ សម្ពាធឈាមខាងលើ តំណាងអោយសម្ពាធឈាមស៊ីសស្ដូលិក (systolic pressure) ដែលកើតមានដោយ សារការកន្ក្រាក់ របស់បេះដូងបញ្ជូនឈាមចូល តាមសរសៃឈាមអាកទែរ។ ចំណែកសម្ពាធឈាម ផ្នែកខាងក្រោម គេហៅថា សម្ពាធឈាមឌីយ៉ាស្ដូលិក (diastolic pressure) ដែល ជាសម្ពាធឈាមមុនពេល ការកន្ដ្រាក់របស់បេះ ដូងដើម្បីបញ្ចេញ ឈាមចូលតាមសរសរសៃឈាមអាកទែរ។ ជាទូទៅ គ្រូពេទ្យអានសម្ពាធឈាម ទាំងពីរ។ ឧទាហរណ៍ បើសិនជាសម្ពាធឈាម ខាងលើមានចំនួន ១៤០ ហើយសម្ពាធាឈាម ខាងក្រោមមាន ចំនួន៩០ ពេលនោះ គ្រូពេទ្យ នឹងសរសេរសម្ពាធឈាម ១៤០/៩០ហើយ អានថាសម្ពាធ ឈាម ១៤០លើ៩០។ នៅក្នុងការសន្ទនាធម្មតា បើសិនជាសម្ពាធឈាមមាន ចំនួន ១៤០លើ៩០ គេច្រើន អានត្រឹម តែ១៤លើ៩។