ផឹកគ្រឿងស្រវឹងដូចជាស្រា និងស្រា បៀរនឹងធ្វើអោយពុលដល់រាងកាយ។ ទោះបីជាវាត្រូវ ការពេលវេលា តែប៉ុន្មាននាទី ដើម្បីទៅដល់ខួរក្បាលក្តីថ្លើមរបស់ យើង ត្រូវការ ពេលមួយម៉ោង ដើម្បីបំផ្លាញជាតិអាល់កុលនៅក្នុងស្រា និងស្រាបៀរ។
កាលណាអ្នកមានទម្ងន់កាន់តែតិច ជាតិអាល់កុលកាន់តែប៉ះពាល់ដល់អ្នក។ ក្មេងជំទង់ងាយ ស្រវឹងជាងមនុស្សចាស់ ដែលមានមាឌធំ។ ដូច្នេះហើយបានជាច្បាប់ហាម ក្មេងមិនអោយ ផឹកគ្រឿងស្រវឹង។
ចំណែកស្ត្រីនឹងប៉ះពាល់ និងឆាប់ស្រវឹងជាងបុរស ពីព្រោះស្ត្រីមិនមានជាតិទឹកគ្រប់គ្រាន់ ដើម្បីរំលាយជាតិស្រាដូជាបុរសឡើយ។
ហេតុផលដែលអ្នកគួរតែបោះបង់គ្រឿងស្រវឹង
បើសិនជាផឹកច្រើនពេកអ្នក នឹងឆាប់ច្រឡោតនិងឆេវឆាវ ងាយ នឹងប្រព្រឹត្តអំពីហិង្សា។ អ្នកងាយនឹងេឈ្លោះជាមួយអ្នកដទៃ ហើយងាយនឹងវាយ តប់ជាមួយគេ។ អ្នកនឹងធ្វើ ការមិនបានល្អឡើយ នៅពេលផឹកច្រើន។ ជាតិអាល់កុលច្រើនពេក នឹងធ្វើអោយអ្នកមើលព្រិលភ្នែក និងនិយាយរដិត។ គ្រឿងស្រវឹងមានផ្ទុកថាមពល កាឡូរីដូច្នេះអ្នក នឹងធាត់ហើយវាក៏អាច ធ្វើអោយស្បែកអ្នកមិនស្អាតផងដែរ។
ជាតិអាល់កុលនៅក្នុងស្រា និងស្រាបៀរក៏នាំអោយមានបញ្ហាប៉ះពាល់ ដល់សមត្ថភាពបុរសនៅ ក្នុងការបង្កកំណើតផងដែរ។ ម្យ៉ាងទៀតលិង្គ របស់អ្នកពិបាក នឹងឡើង ហើយអ្នកក៏ពិបាករក្សា វាអោយនៅរឹងដែរបើសិនជាអ្នក បានផឹកគ្រឿងស្រវឹង។
ការព្យាបាល
របៀបព្យាបាលមានខុសប្លែកគ្នា ដោយរួមមានតាមរបៀបចិត្តសាស្ត្រ សង្គម និងរូបសាស្ត្រ។ ពេលខ្លះរបៀបព្យាបាលទាំងអស់នេះ អាចបូកបញ្ចូលគ្នា។ ការសិក្សាស្រាវជ្រាវ បង្ហាញថាវីតាមីន C និង E ជួយបំបាត់ជាតិពុល ដោយសារការផឹកគ្រឿងស្រវឹង ហើយពួកវាក៏អាចទប់ស្កាត់ការខូចថ្លើមផងដែរ។