អត្រានៃអ្នកឈឺចុកចាប់តាមឆ្អឹង ខ្នងបានកើនឡើងមួយជាពីរដងចាប់ តាំង ពីទស្សវត្សរ៍ឆ្នាំ១៩៩០ មក។ នៅប្រទេសកម្ពុជាយើងទោះបី ជាមិនមានតួលេខជាក់លាក់ក្ដីអ្នកឈឺ ឆ្អឹងខ្នងមានចំនួនច្រើនគួរអោយកត់សម្គាល់។
យោងតាមទស្សនាវដ្ដី Reader Digestបានអោយដឹងថា ការសិក្សាស្រាវជ្រាវចំនួន១៤បានឈានដល់ ការសន្និដ្ឋានរួមគ្នាថា ការហាត់ប្រាណដើម្បីអោយមាន ចលនាសាច់ដុំ ដែលកប់ជ្រៅនៅជាប់នឹងឆ្អឹង នោះអាចនឹងកាត់បន្ថយ បញ្ហាឈឺឆ្អឹង ខ្នងនេះបានរហូតដល់ទៅ១៥ភាគរយ។ គន្លឹះនៅក្នុងបញ្ហានេះ គឹគេត្រូវហាត់ ប្រាណដើម្បី ធ្វើអោយមានចលនា សាច់ដុំដែលដែលកប់ជ្រៅ និងដែលទ្រទ្រង់ឆ្អឹងខ្ន ង។ ការស្រាវជ្រាវផ្ដល់យោបល់ថា ដើម្បី កាត់បន្ថយការឈឺចាប់ឆ្អឹងខ្នង គេអាចហាត់ប្រាណ ដូចខាងក្រោមៈ
- ដេកខ្នងរៀបនឹងកំរាល ឥដ្ឋហើយបត់ជង្គង់និងដាក់បាត ជើងអោយ ជាប់នឹងកំរាលឥដ្ឋ។ ដាក់ឆ្អឹងខ្នងរបស់អ្នក អោយស្ថិតនៅទីតាំង សូន្យដែលមិនកោង និងមិនគាបនឹង កំរាលឥដ្ឋ។ លើកជើងឆ្វេង និងដៃស្ដាំនៅពេលដំណាលគ្នា រួចហើយទម្លាក់ វាចុះមកកន្លែងដើមវិញ។ បន្ទាប់មកលើកជើងស្ដាំ និងដៃឆ្វេងដំណាលគ្នាវិញ រួចទម្លាក់ចុះ មក ទីតាំងដើម។ ធ្វើដូច្នេះអោយបានប្រាំដង។ រួចបង្កើនអោយបានដប់ដងជាបណ្ដើរៗ។
- ដោយច្រត់ដៃ និងជង្គង់ធ្វើយ៉ាងម៉េចអោយ ឆ្អឹងខ្នងនៅទីតាំង សូន្យ រួចលើកដៃម្ខាងអោយ ស្រប ទៅនឹង កំរាល ឥដ្ឋ។ បន្ទាបវាចុះហើយក្រោយមកលើកដៃម្ខាងទៀតឡីង រួចទម្លាក់ ចុះ។ធ្វើដូច្នេះអោយបាន ប្រាំដង។បន្ទាប់មកលើកជើងម្ខាងទៅ ក្រោយអោយស្របទៅ នឹងកំរាលឥដ្ឋរួចទម្លាក់វាចុះ។ ក្រោយមកលើកជើង ម្ខាងទៀត និងទម្លាក់វាចុះដែរ។ ធ្វើដូច្នេះអោយបានប្រាំដង។ បន្ដទៅលើកដៃម្ខាង និងជើងម្ខាងទៀតផ្ទុយគ្នាក្នុងពេលដំណាលគ្នា ។ ជាបណ្ដើរៗ ធ្វើដូច្នេះអោយឡើងដល់១ដង។