ខាងក្រោមនេះ គឺជាការណែនាំមួយចំនួន ដែលអាចបន្ថយឱកាស នៃការវិវត្តទៅជាជំងឺលើសឈាម និងជួយអោយអ្នកមានសុខភាពល្អ ៖
- រក្សាទម្ងន់អោយនៅធម្មតា ទៅតាមសន្ទស្សន៍នៃទម្ងន់ខ្លួន។
- ធ្វើលំហាត់ប្រាណ ជាទៀងទាត់។ នេះអាចជួយការពារអ្នក ពីការក្លាយជាលើសទម្ងន់ ឬជួយអ្នកអោយស្រកទម្ងន់ ប្រសិនបើអ្នកត្រូវការ។ ការធ្វើលំហាត់ប្រាណ ក៏ជួយរក្សាបេះដូង និងសរសៃឈាម អោយមានសុខភាពល្អ និងរឹងមាំ។ ការធ្វើលំហាត់ប្រាណ ជួយរក្សាសម្ពាធឈាម អោយនៅល្អ នៅពេលដែលអ្នកមានវ័យចំណាស់ក៏ដោយ។
- ញ៉ាំអាហារដែលផ្តល់នូវសុខភាព ដែលរួមមានញ៉ាំគ្រាប់ធញ្ញជាតិ ញ៉ាំអាហារដែលមានជាតិខ្លាញ់តិច ញ៉ាំផ្លែឈើ និងបន្លែ។
- កុំជក់បារី។ ការជក់បារី និងជំងឺលើសឈាម គឺជាកត្តាហានិភ័យ ចម្បង សម្រាប់ការគាំងបេះដូង ឬជំងឺស្ទះសរសៃឈាមខួរក្បាល នៅពេលក្រោយ។
- សូមគ្រប់គ្រងស្ត្រេសរបស់អ្នក។ វាអាចជួយ ដោយអនុវត្តវិធីសាស្ត្រ នៃការបន្ធូរអារម្មណ៍ដូចជា ការដកដង្ហើមជ្រៅៗជាដើម។
- បន្ថយការញ៉ាំប្រៃ។ ការញ៉ាំប្រៃតិច ត្រូវបានបង្ហាញថា ជួយបន្ថយសម្ពាធឈាម ចំពោះមនុស្សមួយចំនួន និងអាចការពារការវិវត្ត ទៅជាជំងឺលើសឈាម។
- ជៀសវាងការផឹកស្រាច្រើន ដែលត្រូវបានផ្សារភ្ជាប់ ជាមួយនឹងជំងឺលើសឈាម។
- ត្រូវដឹងពីសម្ពាធឈាមរបស់អ្នក។ ត្រូវពិនិត្យអោយបានទៀងទាត់ ទោះបីជាជំងឺលើសឈាមកើតមានជាញឹកញាប់ ចំពោះមនុស្សពេញវ័យក៏ដោយ ប៉ុន្តែ វាក៏អាចកើតមានលើមនុស្សគ្រប់វ័យដែរ៕