ទិដ្ឋភាពគ្រោះថ្នាក់បំផុត នៃជំងឺលើសឈាម គឺថា អ្នកមិនអាចដឹងថា អ្នកមានវានោះទេ។ ជាការពិត ជិត ១/៣ នៃអ្នកដែលមានជំងឺលើសឈាម មិនដឹងពីវានោះទេ។ មធ្យោបាយតែមួយគត់ ដើម្បីដឹងថាតើ សម្ពាធឈាមរបស់អ្នក គឺខ្ពស់នោះ គឺតាមរយៈការពិនិត្យជាទៀងទាត់។ ជាពិសេស វាជារឿងសំខាន់ ប្រសិនបើអ្នកមានសាច់ញាតិជិតស្និទ្ធ ដែលមានជំងឺលើសឈាមនោះ។
ប្រសិនបើសម្ពាធឈាមរបស់អ្នក គឺពិតជាខ្ពស់នោះ វាអាចមានរោគសញ្ញាមួយចំនួន ដែលអាចអោយយើងសង្ស័យបាន ដែលរោគសញ្ញានោះ រួមមាន ៖
- ឈឺក្បាលខ្លាំង
- អស់កម្លាំង ឬភ័ណ្ឌច្រលំ
- ព្រិលភ្នែក
- ឈឺទ្រូង
- ពិបាកដកដង្ហើម
- បេះដូងលោតមិនប្រក្រតី
- ឈាមនៅក្នុងទឹកនោម
- ណែនទ្រូង តឹងក ឬហ៊ឹងត្រចៀក។
ប្រសិនបើអ្នកមានរោគសញ្ញាខាងលើនេះ សូមប្រញាប់ទៅជួបនឹងគ្រូពេទ្យភ្លាមៗ។ អ្នកអាចមានការឡើងសម្ពាធឈាម ដែលអាចធ្វើអោយអ្នកគាំងបេះដូង ឬមានជំងឺដាច់សរសៃឈាមខួរក្បាល។
ជំងឺលើសឈាម ដែលមិនត្រូវបានព្យាបាល អាចនាំអោយមានជំងឺធ្ងន់ធ្ងរ ដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង ជំងឺតម្រងនោម និងបញ្ហាភ្នែក៕